៥ ជំហាន អាចជួយប្រុសៗហាត់ប្រាណយកសាច់ដុំបានសម្រេច
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

៥ ជំហាន អាចជួយប្រុសៗហាត់ប្រាណយកសាច់ដុំបានសម្រេច

បានផុស

នៅ

សាច់ដុំ អាចបញ្ជាក់ពីភាពរឹងមាំ ទាំងសុខភាពទូទៅ និងរូបរាងសង្ហា និងទាក់ទាញ។ ប៉ុន្តែដើម្បីទទួលបានសាច់សុំតឹងណែន មានសុខភាពល្អ ពិសេសប្រុសៗគ្នាយើង គឺទាមទារការប្រឹងប្រែងដាក់ចិត្តដាក់កាយ​គួបផ្សំជាមួយតិចនិកមួយចំនួន ដើម្បីសម្រេចបានជោគជ័យ។ អត្ថបទនេះនឹងណែនាំតិចនិកពិសេសទាំង ៥ ជួយបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ជំហានទី១

3 Step Guide To Getting Six Pack Abs – Kevin Kreider – Dear Straight People

ចាប់ផ្តើមជាមួយនឹងភាពជឿជាក់ ត្រូវតាំងចិត្តហ្វឹកហាត់ទៅលើសាច់ដុំរបស់យើងឲ្យបានយ៉ាងហោច ២ ដង/សប្តាហ៍។ តាមកម្មវិធីហ្វឹកហាត់សម្រាប់ភាពរឹងមាំនៃសាច់ដុំ ការចាប់ផ្តើមហ្វឹកហាត់ពង្រឹងសាច់ដុំក្នុនងកម្រិតមូលដ្ឋាន គួរធ្វើក្នុងកម្រិតស្រាល ហើយបន្តបង្កើនការហ្វឹកហាត់កម្រិតខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អាចអនុវត្តលំហាត់ប្រាណពង្រឹងសាច់ដុំចន្លោះពី ៤-៨ លំប្រភេទហាត់ប្រាណ នឹងត្រូវធ្វើយ៉ាងតិច​ចំនួន១២ដងក្នុង​មួយវគ្គ និងសារចុះឡើងចំនួនបីដងក្នុងមួយប្រភេទ​លំហាត់ប្រាណ។

២- ជំហានទី២

Kevin Kreider--More Than Just Muscle - YouTube

ផ្លាស់ប្តូរតិចនិកនៅពេលណាយើងមើលឃើញថា ការហាត់របស់យើងកំពុងមានការរីកចម្រើន និងលទ្ធផលជាក់ស្តែងលើរាងកាយរបស់យើង ដែលអាចនាំឲ្យយើងកំណត់ផ្លាស់ប្តូរលំហាត់ប្រាណផ្សេងទៀតបាន ដូចជា បង្កើនចំនួនដងនៃការហាត់ ឬបង្កើនទម្ងន់របស់ឧបរណ៍។ ចំណុចនេះ ជាគ្រឹះនៃការពង្រឹងរាងកាយរបស់យើងដោយមិនភ័យខ្លាចពីការប៉ះទង្គិចសុខភាពរាងកាយយើងនោះដែរ។

៣- ជំហានទី៣

https://dearstraightpeople.com/2018/04/09/gillyn-jolyn-story/  2018-04-07T09:55:56Z  https://dearstraightpeople.com/wp-content/uploads/2018/04/13925574_10153667525645009_7297882672884132227_o.jpg  ...

ជំហាននេះ គ្នាយើងអាចចាប់ផ្តើមបញ្ចូនប្រភេទហាត់ហៅថាលំហាត់ប្រាណ Cardio (លំហាត់ប្រាណជំនួយសរសៃឈាមបេះដូង) ទៅក្នុងការហាត់របស់យើងបានហើយ បើមិនឃើញមានស្រទាប់ខ្លាញ់លាក់ខ្លួនក្នុងសាច់ដុំរបស់យើងទេនោះ។ ជាការណែនាំ លំហាត់ប្រាណ Cardio គួរហាត់ចន្លោះពី ៧៥-១៥០ នាទី/សប្តាហ៍។ ក្នុងលំហាត់ប្រាណនេះ គឺមានច្រើនប្រភេទ គ្នាយើងអាចស្រាវជ្រាវពីវិធីហាត់ណាមួយដែលធ្វើឲ្យយើងមានអារម្មណ៍រីករាយជាមួយការបែកញើស ដូចជាជិះកង់ ឬរត់ជាមួយសុនខជាទីស្រលាញ់ជាដើម។

៤- ជំហានទី៤

asian young man drinking a cup of coffee.Attractive asian man eating apple  while. by Tirachard

ជាជំហានសំខាន់មួយសម្រាប់ជួយឲ្យការហាត់ប្រាណពង្រឹងសាច់ដុំ អាចឈានទៅដល់គោលដៅនោះត្រូវតែបង្កើតជាតិកាបូអ៊ីដ្រាតទៅក្នុងរបបអាហាររបស់យើង។ កាបូអ៊ីដ្រាតនឹងជួយរាងកាយឲ្យមានថាមពលកាន់តែខ្លាំង ហើយ​ក៏ជាសារធាតុសំខាន់មួយក្នុងការកសាងសាច់ដុំរឹងមាំផងដែរ។ ត្រូវចាំថា ការ​បញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារ ជាវិធីសាស្ត្រអស្ចារ្យបំផុតដើម្បីទទួលបានកាបូអ៊ីដ្រាត។

៥- ជំហានទី៥

14 Stock Photos of Happy Men Eating Salad - Album on Imgur

បង្កើនប្រូតេអ៊ីនឲ្យរាងកាយតាមតែអាចធ្វើទៅបាន ក្រោយពេលហាត់ប្រាណរួច។ ជាគំនិតល្អ គ្នាយើងគួរញ៉ាំអាហារប្រូតេអ៊ីនខ្លះៗអំឡុងពេល ៣០នាទី បន្ទាប់ពីហាត់ប្រាណ។ អាចសាកល្បងអាហារសម្រន់សម្បូរប្រូតេអ៊ីន ឬប្រូតេអ៊ីនពីអាហារគ្មានជាតិខ្លាញ់ជាដើម ព្រោះប្រូតេអ៊ីន ជាគ្រឹះសំខាន់ជាងគេជួយរាងកាយកសាងសាច់ដុំ និងជួសជុលប៉ះប៉ូវកន្លែងខូចខាតឲ្យសះស្បើយបានលឿន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់សម្រកទម្ងន់មិនស្រួលទេ តែបើអនុវត្តចំណុចទាំង ៥ នេះបានមានសង្ឃឹមច្រើន

ចុចអាន៖ តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៧ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៨ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services