សុខភាព
អ្នកជំងឺកូវីដកម្រិតស្រាលព្យាបាលតាមផ្ទះ ត្រូវធ្វើរឿងទាំងនេះ ដើម្បីថែទាំសុខភាព និងផ្លូវចិត្ត
ករណីឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលឱ្យអ្នកជំងឺស្រាលសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាព។

ហេតុអ្វីកម្ពុជាតម្រូវឱ្យអ្នកជំងឺកូវីដកម្រិតស្រាលព្យាបាលនៅផ្ទះ?
ប្រភពពីអង្គការ យូនីសេហ្វ បានឱ្យដឹងថា ដើម្បីជួយកាត់បន្ថយបន្ទុកមន្ត្រីសុខាភិបាល និងក្រុមពេទ្យ ព្រមទាំងទុកកន្លែងទំនេរសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់។ ការធ្វើបែបនេះ អាចជួយសម្រួលការងារបុគ្គលិកពេទ្យមួយផ្នែកធំ ខណៈអ្នកជំងឺកូវីដស្រាលក៏មានភាពងាយស្រួលផងដែរ ដែលបានស្នាក់ផ្ទះរបស់ខ្លួន។
លក្ខខណ្ឌបែបណា អាចព្យាបាលនៅផ្ទះ?

តាមការឲ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ ការអនុញ្ញាតឲ្យថែទាំ និងព្យាបាលនៅផ្ទះបាន លុះត្រាតែអ្នកជំងឺមានលក្ខណៈ ៥ ចំណុចដូចជា៖
១. មានផ្ទះផ្ទាល់ខ្លួន មានបន្ទប់សម្រាប់ដាក់អ្នកជំងឺនៅដោយឡែក
២. អ្នកជំងឺមានអាយុក្រោម ៦០ឆ្នាំ
៣. អ្នកជំងឺគ្មានជំងឺប្រចាំកាយ (លើសឈាម ទឹកនោមផ្អែម មហារីក ហឺត ជំងឺសួត ជំងឺបេះដូង និងជំងឺសរសៃប្រសាទ)
៤. បានចាក់វ៉ាក់សាំង ២ដូសត្រឹមត្រូវ
៥. ត្រូវព័ទ្ធលំនៅឋានរយៈពេល ៣២ថ្ងៃ មិនឲ្យចេញចូលអំឡុងពេលព្យាបាលជំងឺ។
បន្ថែមពីលើនេះ អ្នកជំងឺគួរមានមនុស្សសុខភាពមាំទាំម្នាក់ដើម្បីជួយមើលថែ ប្រសិនត្រូវការអ្វីបន្ទាន់ ឬពេលមានករណីធ្ងន់ធ្ងរណាមួយកើតឡើង។
គួរថែទាំផ្លូវចិត្តបែបណា ក្នុងកំលុងពេលសម្រាកព្យាបាលនៅផ្ទះ?

ដើម្បីថែរក្សាផ្លូវចិត្តកុំឱ្យទន់ខ្សោយ អង្គការ យូនីសេហ្វ បានផ្ដល់ដំបូន្មានដល់អ្នកជំងឺថា៖
១. រក្សាភាពវិជ្ជមានផ្លូវចិត្តដោយកុំភិតភ័យ កុំតក់ស្លុត និងកុំគិតច្រើន
២. ប្រយ័ត្នអ្វីដែលបានឃើញឬអាន នៅលើប្រព័ន្ធអ៊ីនធើណេត ជាពិសេសព័ត៌មានបំពុល
៣. ជជែកជាមួយសមាជិកគ្រួសារឬមិត្តភក្តិតាមទូរសព្ទ ឬបណ្ដាញទាក់ទងសង្គម
៤. ធ្វើលំហាត់ប្រាណទៀងទាត់ និងចៀសវាងសំកុកកើតទុក្ខ
ក្រៅពីនោះ អ្នកជំងឺនិងអ្នកថែទាំ ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដោយ៖

-ត្រូវធានាឱ្យបាន ធ្វើយ៉ាងណាឱ្យអ្នកជំងឺបានសម្រាក និងគេងបានគ្រប់គ្រាន់ ញ៉ាំអាហារមានជីវជាតិ និងផឹកទឹកឲ្យបានគ្រប់គ្រាន់
-ត្រូវពាក់ម៉ាសពេទ្យជាប់ជានិច្ចពេលនៅបន្ទប់ជាមួយអ្នកជំងឺ មានរបាំងមុខទៀតកាន់តែល្អ
-មិនត្រូវយកដៃប៉ះម៉ាស ឬមុខ និងត្រូវបោះម៉ាសចោលភ្លាមក្រោយប្រើរួច
-ត្រូវសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹក ឬទឹកអាល់កុលសម្លាប់មេរោគ ពិសេសក្រោយប៉ះពាល់អ្នកជំងឺ ឬរបស់របរនៅជុំវិញអ្នកជំងឺ មុនពេល និងបន្ទាប់ពីរៀបចំចម្អិនអាហារ មុនពេលញ៉ាំអាហារ និងក្រោយពេលប្រើបន្ទប់ទឹករួច
-ត្រូវឲ្យអ្នកជំងឺប្រើចាន កែវ សម ឬស្លាបព្រា និងសម្ភារៈដទៃ ដាច់ដោយឡែកពីសមាជិកផ្សេង
-ត្រូវលាងសម្អាត សម្ភារៈអ្នកជំងឺជាមួយសាប៊ូ នឹងទឹកស្អាតជាប្រចាំ
-កត់សម្គាល់ទីតាំងនានាដែលអ្នកជំងឺប៉ះញឹកញាប់ និងត្រូវជូតសម្អាតសម្លាប់មេរោគលើផ្ទៃទាំងនោះជានិច្ច
-បើអ្នកជំងឺមានអាការៈធ្ងន់ធ្ងរឬពិបាកដកដង្ហើម ទូរសព្ទទៅលេខ ១១៥ ឬមន្ទីរពេទ្យជាបន្ទាន់ដើម្បីសុំជំនួយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


