កូវីដ-១៩
អ្នកជំងឺកូវីដ១៩នៅបឹងទំពន់ ១៩ នាក់ អាជ្ញាធរអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះ
អ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ ក្នុងចំណោម២១នាក់ រស់នៅក្នុងសង្កាត់បឹងទំពន់ទី១ នៃខណ្ឌមានជ័យ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាល នៅតាមលំនៅឋានរៀងៗខ្លួន ក្រោយក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

អ្នកវិជ្ជមានទាំង២១នាក់ គឺរកឃើញនៅ៣ទីតាំងផ្សេងគ្នា ក្នុងភូមិចំនួន២ មានភូមិចំរើនផល៤ និងភូមិសន្សំកុសល២។
លោកកុយ សាមឺឌី ស្មៀនសង្កាត់បឹងទំពន់ទី១ បានប្រាប់ឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ ទាំង២១នាក់ មាន១៩នាក់ ត្រូវក្រុមគ្រូពេទ្យ អនុញ្ញាតព្យាបាលដោយខ្លួនឯងនៅក្នុងផ្ទះ គឺក្រុមគ្រូពេទ្យបានធ្វើការពិនិត្យលើអាការសុខភាព ឃើញថាមានសុខភាពមាំទាំល្អ ហើយទីសំណាក់របស់ពួកគេគឺមានលក្ខណៈធំទូលាយ មានខ្យល់គ្រប់គ្រាន់ចេញចូល ទើបក្រុមគ្រូពេទ្យសម្រេចអនុញ្ញាតឱ្យសម្រាកនៅផ្ទះព្យាបាល ដោយគោរពតាមគោលការណែនាំមួយចំនួន ពិសេសវិធានសុខាភិបាល។

ដោយឡែកអ្នកវិជ្ជមាន២នាក់ទៀត ត្រូវក្រុមគ្រូពេទ្យដឹកយកទៅព្យាបាល ព្រោះពួកគេស្នាក់នៅបន្ទប់ជួល ដោយពុំមានលក្ខណៈសម្បត្តិទីតាំងគ្រប់គ្រាន់ (បន្ទប់តូច គ្មានខ្យល់ចេញចូល)។
ស្មៀនសង្កាត់ដដែលបន្តថា អ្នកវិជ្ជមានទាំង១៩នាក់ ដែលអនុញ្ញាត្តិអោយសម្រាកព្យាបាលនៅផ្ទះ ត្រូវបានណែនាំអោយដាក់ខ្លួនអោយនៅដាច់ដោយឡែក ពីសមាជិកក្នុងគ្រួសារ ហើយត្រូវពាក់ម៉ាស់ បាញ់អាល់កុលអោយទៀងទាត់ ត្រូវនៅកន្លែងដែលមានខ្យល់ចេញចូល ធ្វើលំហាត់ប្រាណជាប្រចាំ សម្រាក និងញុំាម្ហូបអាហារដែលមានជីវជាតិគ្រប់គ្រាន់ ក៏ដូចជាញុំាទឹកអោយបានច្រើន ហើយពិសេសនោះ បើក្នុងករណីអាការះសុខភាពមានការធ្វើទុក្ខណាមួយនោះ គឺត្រូវទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យដែលប្រចាំការក្នុងមូលដ្ឋានសង្កាត់ ដើម្បីចុះពិនិត្យតាមដានអាការះសុខភាពបន្តទៀត។

លោកបានបន្តថា ចំពោះកុមារតូចៗ ឬមនុស្សចាស់ជរានោះ គឺពុំត្រូវអនុញ្ញាត្តិអោយមានការសម្រាកព្យាបាលនៅផ្ទះឡើយ គឺត្រូវដឹកយកទៅព្យាបាល លើកលែងតែជាមនុស្សជំទង់ មានសុខភាពមាំទាំងពេញកម្លាំងប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត។
ទន្ទឹមនឹងការអនុញ្ញាត្តិអោយសម្រាកនៅផ្ទះដោយខ្លួនឯងនោះ គឺពុំមានការផ្តល់ថ្នាំសម្រាប់លេបឡើយ ដោយសារមិនទាន់មានគោលការណ៍ក្នុងការផ្តល់ជូនសម្រាប់លេប ។
ក្នុងនោះក្រុមគ្រូពេទ្យបានណែនាំអោយ អ្នកជម្ងឺអាចពឹងពាក់បងប្អូនសាច់ញាតិ ឬអ្នកស្គាល់គ្នា ជួយទិញថ្នាំតាមឱសថស្ថាន មកលេបដោយខ្លួនឯង ឧទាហរណ៍ថា បើមានអាការឈឺក សូមទិញថ្នាំឈឺក មានឈឺក្បាលសូមទិញថ្នាំព្យាបាល ជាដើម។
សូមបញ្ជាក់ថា ចំពោះទីតាំងដែលត្រូវរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ហើយនោះ ក្រុមអាជ្ញាធរ បានសម្រេចធ្វើការឃ្លុំប៉េទីតាំងជាបណ្តោះអាសន្ន។ ក្នុងនោះដែរ សមាជិកដែលនៅក្នុងទីតាំង ក្រោយតេស្តិ៍សំណាកឃើញថា អវិជ្ជមានហើយនោះ គឺត្រូវតម្រូវអោយធ្វើចត្តាឡីស័ក្ត១៤ថ្ងៃទាំងអស់គ្នា។
គួរបញ្ជាក់ថា ចំពោះការអនុញ្ញាត្តិអោយអ្នកជម្ងឺសម្រាកព្យបាលនៅផ្ទះដោយខ្លួនឯងនោះ គឺពុំមែនជាការអនុញ្ញាត្តិអោយឯកឯងពីសំណាក់ក្រុមគ្រូពេទ្យឡើយ គឺដោយមានការស្នើរសុំពីអ្នកជម្ងឺ ហើយបន្ទាប់ពីមានការស្នើរសុំរួច ក្រុមគណះកម្មាការ មានគ្រូពេទ្យ និងអាជ្ញាធរតំបន់ នឹងពិនិត្យ ធ្វើការវាយតម្លៃ លើអាការះអ្នកជម្ងឺ ទីតាំងសំណាក់ដែលកំពុងរស់នៅ បូករួមជាមួយចំនួនសមាជិកក្នុងគ្រួសារជាដើម មុនឈានដល់ការអនុញ្ញាត្តិអោយសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង។ ហើយវិធាន នៃការព្យាបាល និងការពារ គឺដូចបានរៀបរ៉ាប់នៅខាងលើ ៕ ដោយៈ លីហេង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


