សុខភាព
តើកុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំអាចចាក់ដូសជំរុញ ឬដូសទី៣បានឬទេ?
បច្ចុប្បន្ននេះកម្ពុជាបាននឹងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១៧ឆ្នាំ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍សំដៅកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ក៏ដូចជាបើកសាលារៀននិងសេដ្ឋកិច្ចជាតិឡើងវិញ។
ប៉ុន្តែមានមាតាបិតានិងអាណាព្យាបាលជាច្រើនបានលើកឡើងថា បន្ទាប់ពីកូនចៅរបស់ពួកគាត់ចាក់វ៉ាក់ សាំងបានពីរដូសរួចហើយ តើអាចបន្តចាក់ដូសទី៣ ឬដូសជំរុញដូចមនុស្សពេញវ័យបានដែរឬទេ?។

ពាក់ព័ន្ធនឹងចម្ងល់នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានមានប្រសាសន៍នៅថ្ងៃទី២៩ខែកញ្ញានេះថា ចំពោះការចាក់ដូសទី៣ ឬដូសជំរុញដល់កុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ នៅមិនទាន់មានការសិក្សានៅឡើយទេ។
បើតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងឱកាសពិធីប្រគល់ទទួលវ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូសដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនចិននាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា កម្ពុជាមិនមានបញ្ហាខ្វះវ៉ាក់សាំងនោះទេទាំងសម្រាប់ចាក់ឲ្យកុមារពី៦ឆ្នាំទៅ១២ឆ្នាំ និងសម្រាប់ដូសជំរុញឬដូសទី៣ ខណៈបច្ចុប្បន្ននេះកម្ពុជាមានវ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញចំនួនជាង៦លានដូសនៅក្នុងដៃរួចហើយ ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣៥.៥លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះវ៉ាក់សាំងប្រមាណ២៩.៥លានដូសជាវ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិនតាមរយៈជំនួយឥតសំណង និងការបញ្ជាទិញពីក្រុមហ៊ុនចិន ។

គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៨៩,៣១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម១២ឆ្នាំមាន ៨៥,៥១% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧,៣៨២ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


