សុខភាព
វិបត្តិផ្លូវដង្ហើមទារក!
ជារោគសញ្ញាគ្រោះថ្នាក់ចំពោះទារក ដែលទាមទារការសង្គ្រោះបន្ទាន់ដោយប្រសិទ្ធភាព និងត្រូវស្រាវជ្រាវរកមូលហេតុចម្បង ដើម្បីចៀសវាងការផ្តល់ផលវិបាកដល់ខួរក្បាល ឬរហូតប៉ះពាល់ដល់អាយុជីវិតទារក។

ការស្រាវជ្រាវប្រវត្តិម្តាយ ស្ថានភាពពេលកំពុងសម្រាល និងប្រវត្តិទារកក្នុងផ្ទៃអាចឲ្យយើងដឹងពីមូលហេតុ ដើម្បីឈានទៅរកការព្យាបាលដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ក) រោគវិនិច្ឆ័យ ៖
រោគវិនិច្ឆ័យ នៃវិបត្តិផ្លូវដង្ហើមទារក ស្ថិតនៅលើចំណុចសំខាន់ៗ ជាច្រើនដូចជាៈ
– ពណ៌សម្បុរស្វាយ
– សង្វាក់ដង្ហើមញាប់ខ្លាំង
– ចុងដង្ហើម និងចន្លោះឆ្អឹងជំនីផតជ្រៅ
– ទារកថ្ងូរ
ក្រៅពីនោះ ទារកអាចមានសញ្ញាផ្សេងទៀតដូចជាៈ
– ទ្រូងប៉ោងមួយចំហៀង
– ចង្វាក់ជីពចរថយចុះ
– សំពាធឈាមទារកថយចុះ
– រយៈពេលត្រឡប់មកវិញ នៃពណ៌សម្បុរធម្មតាយូរលើសពី៣វិនាទី (Capillary refill time > 3s)
ខ) មូលហេតុ និងការព្យាបាល ៖
មូលហេតុចម្បង នៃវិបត្តិផ្លូវដង្ហើមទារកមានៈ
១. Transient tachypnea of the newborn: ជាវិបត្តិផ្លូវដង្ហើមរយៈពេលខ្លី កើតឡើងដោយសារការនៅសេសសល់ទឹកសួត ក្រោយពីសម្រាលរួច ដែលភាគច្រើនសម្រាលដោយការវះកាត់ ដោយគ្មានសញ្ញាឈឺពោះសម្រាល។ ករណីនេះជាទូទៅបើធ្វើការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ វាអាចបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។
២. Hyaline membrane disease: ជំងឺម៉មប្រាន អ៊ីយ៉ាលីន ជាជំងឺសួតធ្ងន់ធ្ងរដែលច្រើនកើតលើទារកមិនគ្រប់ខែ ដោយសារកង្វះសារធាតុ Surfactant ដែលបណ្តាលអោយកូនថង់សួតស្អិតខ្លាំង (alveolar)។ ការព្យាបាលតម្រូវឲ្យចាក់ថ្នាំ Exogenous surfactant និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិត។
៣. Meconium aspiration syndrome: ជាជំងឺឈ្លក់ទឹកព្រៃមិនល្អ ដែលបណ្តាលឲ្យខូចសាច់សួតធ្ងន់ធ្ងរ។ ការព្យាបាលដោយបូមយកទឹកព្រៃពីក្នុងទងសួត និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិត។
៤. Neonatal infection: ជាជំងឺបង្កដោយមេរោគ ជាទូទៅមានបីប្រភេទដូចជា Escherichia coli, Streptococcus B និង Listeria។ ការព្យាបាលដោយថ្នាំផ្សះ (Antibiotic) ដើម្បីសម្លាប់មេរោគ និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមសិប្បនិម្មិតក្នុងករណីចាំបាច់។
៥. Persistent pulmonary hypertension: ជាជំងឺលើសសម្ពាធឈាម អាកទែក្នុងសួត ដែលបណ្តាលមកពីមូលហេតុផ្សេងៗជាច្រើន។ ក្នុងករណីនេះ យើងត្រូវព្យាបាលភ្លាមៗ ដោយប្រើឧបករណ៍ជំនួយដង្ហើម ថ្នាំ Sidenafil ឬឧស្ម័នម៉ូណូអុកស៊ីតអាសូត NO។
៦. Pneumothorax: ជាជំងឺធ្លាយស្រោមសួត ដែលអាចបណ្តាលឲ្យទារកស្លាប់ភ្លាមៗ។ ការចោះទ្រូងដើម្បីបង្ហូរខ្យល់ចេញពីស្រោមសួត និងឧបករណ៍ជំនួយដង្ហើមជាមធ្យោបាយព្យាបាលតែមួយគត់ដើម្បីសង្គ្រោះជីវិតទារក។
៧. Diaphragmatic hernia: ជាជំងឺក្លនលូនដោយសរីរាង្គរបស់ពោះ លូនចូលទៅក្នុងទ្រូង ហើយសង្កត់ទៅលើសួត និងបេះដូង។ ជំងឺនេះ ទាមទារឲ្យមានវត្តមានចាំចាច់របស់គ្រូពេទ្យឯកទេសទារក ដើម្បីដាក់បញ្ចូលទុយយោចូលក្នុងបំពង់ខ្យល់ (Intubation) និងធ្វើការវះកាត់ពេលដែលទារកមានស្ថានភាពនឹងន។

ក្នុងករណីសង្ស័យថា ទារកមានវិបត្តិផ្លូវដង្ហើមបន្ទាប់ពីសម្រាលរួច មាតាបិតា ត្រូវទាក់ទងទៅគ្រូពេទ្យជំនាញឯកទេសទារក ដើម្បីព្យាបាលឲ្យបានឆាប់រហ័ស និងប្រសិទ្ធភាព។ ការសង្គ្រោះទារកបានដោយជោគជ័យ និងគ្មានផលវិបាកទៅអនាគត អាស្រ័យដោយការព្យាបាលដោយគ្រូពេទ្យឯកទេសជំនាញ យ៉ាងយកចិត្តទុកដាក់ និងសម្ភារៈគ្រប់គ្រាន់តាមនិយាមសកល ដែលមាននៅផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


