Connect with us

សុខភាព

អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

បានផុស

នៅ

ស្រប​គ្នា​ជាមួយ​ការ​ពាក់​ម៉ាស និង​រក្សា​គម្លាត ការ​លាង​ដៃ​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ និង​ទឹក​ស្អាត ជា​វិធី​ចាំបាច់​សម្រាប់​ការពារ​យើង​ឆ្លង​វីរុស​កូវីដ-១៩ ដែល​នេះ​ជា​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)។ ប៉ុន្តែ ចំពោះ​ការ​ឲ្យ​អា​អូន​តូចៗ​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា មិន​មាន​សុវត្ថិភាព​ចំពោះ​ក្មេង និង​មិន​គួរ​ឲ្យ​ក្មេង​ប្រើ​ទេ។

Hand Sanitizers: Keep Children Safe from Poisoning Risk -  HealthyChildren.org
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​អ្វី​បាន​ទារក និង​កូន​ក្មេង​មិន​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ​បាន?

វា​ជា​រឿង​ចាំ​បាច់​ដល់​ម៉ាក់​ប៉ា​គួរ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​កូន​តូច​យើង​ប្រើ ឬ​លេង​ជាមួយ​​ជែល ឬ​អាល់កុល​លាង​ដៃ​ទេ។ ព្រោះ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល​ផ្ទុក​ក្នុង​ជែល​លាង​ដៃ​បាន ពិសេស​បើ​អា​អូន​ជ្រុល​ផឹក​អាល់កុល​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)

យោង​តាម​លោក​ស្រី Patricia Garcia ឯកទេស​ជំងឺ​កុមារ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា សូម្បី​តែ​កូន​ក្មេង​ដាក់​ដៃ​ចូល​មាត់ ឬ​បៀម​ដៃ​ក្រោយ​ពេលលាង​ដៃ​ហើយ​អាច​បណ្ដាល​ឲ្យ​ក្មេង​ពុល​នឹង​អាល់កុល​បាន ពិសេស​បើ​កូន​ដាក់​ដៃ​ចូល​មាត់​ពេល​ដៃ​នៅ​សើម​ពី​ជាតិ​អាល់កុល​នោះ។

Premium Photo | Asian mom using alcohol antiseptic gel for cleaning baby  hands. coronavirus disinfection

ជែល ឬ​ទឹក​អាល់កុល​លាង​ដៃ​ខ្លះ​ផលិត​ឡើង​សម្រាប់​កុមារ​ប្រើ ក៏​ប៉ុន្តែ​ភាគ​ច្រើន​វា​មិន​មាន​ផ្ទុក​ជាតិ​អាល់កុល​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​វា​គ្មាន​ប្រសិទ្ធភាព​ទប់​ទល់​នឹង​ពពួក​បាក់តេរី និង​វីរុស​ផ្សេង​ៗ​រួម​ទាំង​វីរុស SARS-CoV-2 ដែរ។ បន្ថែម​ពី​លើ​នេះ ជែល ឬ​ទឹក​អាល់កុល​សម្រាប់​កុមារ​មាន​ផ្ទុក​សារធាតុ Benzalkonium chloride ដែល​អាច​ធ្វើ​ឲ្យ​ពុលបាន​បើ​លេប​ចូល​ក្នុង​ខ្លួន។

AAP បាន​ឲ្យ​ទៀត​ថា កូន​ក្មេង​មាន​អាយុ​លើ​២៤ខែ អាច​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​បាន ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាច​ចាំ​ឃ្លាំ​មើល​កូន​បាន​ដិត​ដល់។ ផ្ទុយ​ទៅ​វិញ បើ​តាម​លោក​ស្រី ​Patricia Garcia ក្មេង​ៗ​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ត្រូវ​ឃ្លាំ​មើល​ឲ្យ​បាន​ដិត​ដល់​មែន​ទែន រាល់​ពេល​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​រួច ដើម្បី​ចៀស​វាង​អា​អូន​បៀម​ដៃ បណ្ដាល​ឲ្យ​ពុល​បាន។

Hand Washing: A Powerful Antidote to Illness - HealthyChildren.org

បើ​យើង​ចង់​ការពារ​កូន​ពី​បញ្ហា​ពុល​អាល់កុល​ដោយ​សារ​លាង​ដៃ​សម្អាត វិធី​ដែល​មាន​សុវត្ថិភាព​នោះ​គឺ លាង​សម្អាត​ដៃ​កូន​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត រួច​ជូត​សម្អាត​ដៃ​កូន​ជា​មួយ​កន្សែង ឬ​ក្រដាស​ស្អាត។ ធ្វើ​បែប​នេះ យើង​មិន​សូវ​បារម្ភ​ពី​បញ្ហា​កូន​ពុល​ជាតិ​អាល់កុល​ទេ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត

ចុចអាន៖ យល់ដឹង! ប្រើអាល់កុលខុសបច្ចេកទេសអាចបង្កើនហានិភ័យដល់ស្បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម