Kampuchea Thmey Daily

សាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជនបរទេស ២២នាក់បណ្តោះអាសន្ន ពាក់ព័ន្ធករណី Online Scam
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ដែលជាជនបរទេសសរុបចំនួន ២២នាក់ ក្នុងនោះរួមមានជនជាតិចិនចំនួន២០នាក់ រុស្សី២នាក់ (ស្រី១នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា ។ នេះបើតាម លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

តាមប្រភពដដែល ជនត្រូវចោទទាំងអស់ត្រូវបាន ចោទប្រកាន់ពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៣២០៥ ជាន់ទី៣២ អគារបាវលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងការល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមដីកាចំនួន ២២ ផ្សេងគ្នារបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទាំង ២២នាក់ ទៅកាន់មណ្ឌលឃុំខ្លួនតាមការកំណត់របស់តុលាការ ពោល គឺជនត្រូវចោទចំនួន ២១នាក់ (ប្រុស) បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) និងជនត្រូវចោទចំនួន ១នាក់ (ស្រី)ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២)។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

The post សាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជនបរទេស ២២នាក់បណ្តោះអាសន្ន ពាក់ព័ន្ធករណី Online Scam appeared first on Kampuchea Thmey Daily.

រូបភាព​ដ៏​កម្រ​នៃ​សត្វ​ផ្សោត​ឃ្លាច​នៅ​ខេត្ត​កំពត​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​
វីដេអូ​ខ្លី​មួយ​ដែល​ថត​ដោយ​ដ្រូន​ បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​មួយ​នៃ​គ្រួសារ​ផ្សោត​ឃ្លាច (Indo-Pacific Humpback Dolphins) នៅ​ក្នុង​សហគមន៍​នេសាទ​ព្រែក​ត្នោត​ខេត្ត​កំពត​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​។

​សកម្មភាព​នៃ​កូន​ផ្សោត​ជំទង់​មួយ​ក្បាល​ដែល​កំពុង​ហែល​ក្រឡឹង​ឪពុក​ម្ដាយ​ដោយ​ភាព​សប្បាយ​រីករាយ​ រួម​ជាមួយ​ការ​យក​ចំពុះ​មក​ប៉ះគ្នា​ថ្នមៗ​បង្ហាញ​ក្ដី​ស្រឡាញ់​ និង​ភាព​ស្និត​ស្នាល​បាន​ទាក់ទាញ​បេះ​ដូង​អ្នក​ទស្សនា​វីដេអូ​នេះ​ជា​ច្រើន​នាក់​ជាមួយ​នឹង​ការ​ផ្ដល់​ជា​យោបល់​ល្អ​ចំពោះ​ការ​អភិរក្ស​នៅ​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក​ ឌិត ទីណា បាន​បង្ហោះ​លើ​ហ្វេសបុក​របស់​លោក​ថា៖ «ទិដ្ឋភាព​នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​ចំណង​ដ៏ស្អិតរមួត និងការរស់នៅ​ដោយ​សុខសាន្ត​របស់​ពួកវា​នៅក្នុង​តំបន់​អភិរក្ស​ដែល​ត្រូវ​បាន​ការពារ​យ៉ាង​ដិតដល់»។

លោក​បាន​បន្ថែម​ថា​ អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្ដាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រក​សិប្បនិម្មិត​សម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។

ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផលរបស់ប្រជានេសាទក្នុងតំបន់ផងដែរ៕

អត្ថបទដោយ ហ៊ុន ​សិរីវឌ្ឍន៍

The post រូបភាព​ដ៏​កម្រ​នៃ​សត្វ​ផ្សោត​ឃ្លាច​នៅ​ខេត្ត​កំពត​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ appeared first on Kampuchea Thmey Daily.

​សម្ដេច​ធិបតី៖ អ្នកម្ដាយ ជា​ព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន
នាយករដ្ឋមន្ត្រី ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​អបអរ​ទិវា​អ្នក​ម្ដាយ​នូវ​ពាក្យ​ដែល​មាន​ខ្លឹម​សារ​មួយ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ​ថា «អ្នក​ម្ដាយ​ ជា​ព្រះរស់ និង​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​កូន»។

រម្លឹក​ទៅ​កាន់​ទិវា​អ្នក​ម្ដាយ ឬ​ Mother’s Day គឺ​ជា​ពិធី​បុណ្យ​មួយ​ដែល​ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​ផ្ដល់​កិត្តិយស​ និង​បង្ហាញ​ពី​ភាព​កតញ្ញូ​ចំពោះ​អ្នក​ម្ដាយ​គ្រប់​រូប​ដែល​បាន​លះបង់​ និង​ក្ដី​ស្រឡាញ់​ឥតលក្ខខ័ណ្ឌ​ចំពោះ​កូនៗ​របស់​ខ្លួន។ ទិវា​នេះ​មាន​ដើម​កំណើត​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩០៨ ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ សប្ដាហ៍​ទី២ នៃ​ខែ​ឧសភា​ជា​រៀងរាល់​ឆ្នាំ។ វា​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ស្រី Anna Jarvis ដែល​ចង់​ឱ្យ​មាន​ថ្ងៃ​មួយ​សម្រាប់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ម្ដាយ​គ្រប់​រូប។

មាន​សកម្មភាព​មួយ​ចំនួន​ដែល​គេ​និយម​ធ្វើ​នា​ថ្ងៃ​នេះ​គឺ​ការ​ជូន​បាច់​ផ្កា ជូន​កាដូ ការ​សរសេរ​កាត​ជូនពរ និង​ការ​នាំ​ម្ដាយ​ទៅ​ញាំ​អាហារ​ជុំ​គ្នា​ ឬ​ធ្វើ​ម្ហូប​ឱ្យ​ម្ដាយ​ពិសា​នៅ​ផ្ទះ​។

ថ្វីត្បិត​តែ​ទិវា​នេះ​ជា​ទំនៀមទម្លាប់​របស់​បរទេស​ក្ដី ក៏​វា​ត្រូវ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ជា​ខ្លាំង​ទូទាំង​ពិភព​លោក​ វា​ក៏​មាន​ទំនៀមទម្លាប់​ល្អ​មួយ​ដែល​ស្រដៀង​នឹង​កម្ពុជា​ផង​ដែរ​ដែល​កូនៗ​តែង​តែង​បង្ហាញ​ការ​គោរព​ដឹង​គុណ​ចំពោះ​មាតា​បិតា​របស់​ខ្លួន​ចំពោះ​សេចក្ដី​លះ​បង់​របស់​លោក​ទាំង​ពីរ​សម្រាប់​កូន​ៗ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​

The post ​សម្ដេច​ធិបតី៖ អ្នកម្ដាយ ជា​ព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scam មួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ពីប្រតិបត្តិការចុះបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ ក្នុងអគារកាស៊ីណូមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ដោយក្នុងប្រតិបត្តិការនេះបានរកឃើញ និងឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់លោក ម៉ោង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញ ចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះ ជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព និងបានធ្វើការហ៊ុព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជនបរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ច បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន៤០០នាក់ ប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែក ជនបរទេសជាច្រើនរយនាក់ទៀតកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត៕

The post សមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scam មួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់ appeared first on Kampuchea Thmey Daily.

លោក ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីជាង១,៥០០នាក់ នៃឃុំចំនួន ៥ ក្នុងស្រុកកំពង់សៀម
លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមបានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” ចំនួន ១ ៥៩៧នាក់ (ស្រី ៨១៧នាក់) មកពីឃុំចំនួន ៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិក សមាជិកា អនុប្រធាននៃក្រុមការងារនិងគណៈកម្មាធិការគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងគណៈកម្មាធិការគណបក្សខេត្តជិត ១ ៦០០នាក់។

នាឱកាសនេះ លោកបានអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗជាសមាជិកថ្មី និងជាទំពាំងថ្មីរបស់បក្ស ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលរួមកសាងជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។ ការណ៍នេះជាការឆ្លុះបញ្ចាំងនិងមើលឃើញនូវសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់គណបក្ស តាមរយៈការបំពេញកិច្ចការប្រកបដោយស្មារតីបុរេសកម្ម ការគោរពនិងប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សពីសំណាក់គណៈកម្មាធិការ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសការរួមសុខរួមទុក្ខ ការពង្រឹងការងារមូលដ្ឋាន ការផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិស្នាដៃ កម្មវិធីគោលនយោបាយ ក៏ដូចជាអត្តចរិតដ៏គួរឱ្យគោរពស្រឡាញ់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានដ៏ខ្ពង់ខ្ពស់។

ជាមួយនឹងការរំលឹកពីប្រវត្តិរបស់គណបក្ស លោក ហេង សួរ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាប្រៀបដូចជា «សសរថ្មមួយដែលមានឆ្អឹងដែកនៅខាងក្នុងដ៏រឹងមាំដែលមិនងាយនឹងដួលរលំ» ដែលជាបក្សមានប្រវត្តិដឹកនាំ កំពុងកាន់អំណាច និងបន្តកាន់អំណាច, មានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់, សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពោរពេញដោយសមត្ថភាព និងមានការគោរពស្រឡាញ់ទាំងក្នុងនិងក្រៅប្រទេស រហូតដល់មានការជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសទើបអាចរក្សាបាននូវ «សន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរ»។ ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាបានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គ្រោះជាតិឡើងវិញ ការពារជាតិ និងស្តារកសាងប្រទេស ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលធ្វើឱ្យកម្ពុជារុងរឿងក្នុងប្រវតិ្តសាស្ត្រ។

ទន្ទឹមនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលបានបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្តអភិក្រម «រក្សាចាស់បង្កើនថ្មី» ដូចដែល សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាបានរំលឹកជារឿយៗ។ ឯកឧត្តមបានរំលេចប្រាប់សមាជិកថ្មីពីប្រវត្តិស្នាដៃ ស្លាកសញ្ញាបក្ស សមិទ្ធផលដ៏ថ្លៃថ្លា រចនាសម្ព័ន្ធ កម្មវិធីនយោបាយ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងទាំងលក្ខន្តិកៈ ទស្សនៈគោលជំហរគណបក្ស និងទាំងបទបញ្ជាផ្ទៃក្នុងគណបក្សដែលមានបំណងប្រមូលកម្លាំងជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ សមិទ្ធផលសង្គមជាតិ និងកសាងកម្ពុជាមួយប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

លោក ហេង សួរ ក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ដឹងឱ្យច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងពីស្នូលសម្រាប់ដឹកនាំប្រទេសឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តរហូតទទួលជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ។ លោកបានផ្តែផ្តាំដល់ក្មួយៗឱ្យគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងបក្ស រួមសាមគ្គីគ្នាជាធ្លុងមួយ និងប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ។

ជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងគណបក្ស សមាជិកគណបក្សថ្មីបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលប្រជាពលរដ្ឋគាំទ្រដ៏ច្រើនលើសលប់ មានគោលនយោបាយល្អច្បាស់លាស់ បានរំដោះជាតិនិងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយនាំមកនូវសិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ហេតុនេះ ទើបពួកគាត់បានសម្រេចដោយស្មោះស្ម័គ្រចូលជាសមាជិកគណបក្សដើម្បីរួមជាកម្លាំងបន្តការអភិវឌ្ឍប្រទេសជាតិ៕

The post លោក ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីជាង១,៥០០នាក់ នៃឃុំចំនួន ៥ ក្នុងស្រុកកំពង់សៀម appeared first on Kampuchea Thmey Daily.

​ជម្លៀស​ទេសចរ​ចេញអស់​ សល់​តែ​​ក្រុម​នាវិក​ពី​កប៉ាល់ប្រណីត​ទេសចរណ៍ MV Hondius ដែល​ផ្ទុះ​ជំងឺ Hantavirus​
នាវាទេសចរណ៍ប្រណីត​ដែលរងការផ្ទុះឡើងនៃជំងឺ Hantavirus ដ៏សាហាវនេះបានមកដល់នៅព្រឹកថ្ងៃទី​១០ខែឧសភា នៅជិតកំពង់ផែ Granadilla ក្នុងទីក្រុង​​កោះ​​ Tenerife របស់​ប្រទេស​អេស្ប៉ាញ​។​​ យោង​សេចក្តីរាយការណ៍​របស់ Reuters  ដោយ​បាន​លើក​ឡើងថា​ ការ​ចតនោះ​សម្រាប់ការជម្លៀសអ្នកដំណើរ និងនាវិកមួយចំនួន។

សេចក្តី​រាយការណ៍ បន្តថា យោងតាមមន្ត្រីអេស្ប៉ាញ អ្នកដំណើរទាំងនោះ ដែលគ្មានអ្នកណាម្នាក់បង្ហាញសញ្ញានៃការឆ្លង​មេរោគដូច​ដែល​ការ​ភ័យ​ខ្លាចនោះទេ​ នឹងត្រូវបានធ្វើតេស្តដោយអាជ្ញាធរសុខាភិបាលអេស្ប៉ាញ ដើម្បីធានាថា ពួកគេនៅតែគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ហើយបន្ទាប់មកត្រូវបានដឹកជញ្ជូនទៅចុះចតនៅក្នុងទូកតូចៗ។

បន្ទាប់មក ឡានក្រុងដែលត្រូវបានបិទជិតនឹងដឹកអ្នកដំណើរទៅកាន់អាកាសយានដ្ឋានសំខាន់របស់កោះអេស្ប៉ាញដែលមានចម្ងាយប្រហែល១០នាទី ជាកន្លែងដែលពួកគេនឹងឡើងយន្តហោះឆ្ពោះទៅប្រទេសរៀងៗខ្លួន។

ទីភ្នាក់ងារសុខភាពសាធារណៈរបស់អឺរ៉ុប បាននិយាយនៅថ្ងៃទី ៩ ខែឧសភាថា អ្នកដំណើរទាំងអស់នៅលើនាវាទេសចរណ៍ប្រណីត MV Hondius ត្រូវបានចាត់ទុកថាជាអ្នកដែលមានទំនាក់ទំនងដែលមានហានិភ័យខ្ពស់ជាវិធានការបង្ការ។

យោងតាមអាជ្ញាធរអេស្ប៉ាញ ការជម្លៀសត្រូវបានគេរំពឹងថានឹងចាប់ផ្តើមរវាងម៉ោង ៧៖៣០ ព្រឹក និង ៨៖៣០ព្រឹក ម៉ោងក្នុងស្រុក។

មន្ត្រីរដ្ឋាភិបាល បាននិយាយនៅថ្ងៃទី ១០ ខែឧសភា ថា ជនជាតិអេស្ប៉ាញត្រូវបានកំណត់ឱ្យចុះពីនាវាមុនគេ ដោយមានជនជាតិដទៃទៀតជាក្រុមៗ ត្រូវ​បាន​ឲ្យចុះ​ជាបន្តបន្ទាប់។ សមាជិកនាវិកចំនួន ៣០ នាក់នឹងនៅលើនាវា ហើយធ្វើដំណើរទៅកាន់ប្រទេសហូឡង់ ជាកន្លែងដែលនាវានឹងត្រូវបានសម្លាប់មេរោគ។

នាវានេះបានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញនៅថ្ងៃទី ៦ ខែឧសភា ពីឆ្នេរសមុទ្រ Cape Verde បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) និងសហភាពអឺរ៉ុបបានស្នើសុំឱ្យប្រទេសនេះគ្រប់គ្រងការជម្លៀសអ្នកដំណើរបន្ទាប់ពីការផ្ទុះឡើងនៃមេរោគ Hantavirus ត្រូវបានរកឃើញ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមកដល់នៅល្ងាចថ្ងៃទី ៩ ខែឧសភា នៅទីក្រុង Tenerife ក្នុងកោះ Canary រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលអេស្ប៉ាញ និងរដ្ឋមន្ត្រីក្រសួងគោលនយោបាយដែនដី ដើម្បីសម្របសម្រួលការមកដល់នៃនាវា។

អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃទី ៨ ខែឧសភាថា មនុស្សប្រាំបីនាក់បានធ្លាក់ខ្លួនឈឺ រួមទាំងបីនាក់បានស្លាប់ – ប្តីប្រពន្ធជនជាតិហូឡង់ម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់។ ក្នុងចំណោមមនុស្សទាំងនេះ ៦ នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ ដោយមានករណីសង្ស័យពីរករណីទៀត នេះបើយោងតាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក (WHO)៕​

ប្រែសម្រួល​​ ដោយ រើយ​

The post ​ជម្លៀស​ទេសចរ​ចេញអស់​ សល់​តែ​​ក្រុម​នាវិក​ពី​កប៉ាល់ប្រណីត​ទេសចរណ៍ MV Hondius ដែល​ផ្ទុះ​ជំងឺ Hantavirus​ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន១០០គ្រួសារ នៅខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ឆាយ រឹទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន១០០គ្រួសារ នៅទីបញ្ជាការដ្ឋានតំបន់សឹករងកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងថា៖ អតីតយុទ្ធជន និងនិវត្តជន គឺជាកម្លាំងដ៏មានគុណបំណាច់ចំពោះជាតិមាតុភូមិ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ ដូច្នេះអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានជាប់ជាប្រចាំ។ លោក ក៏បានណែនាំឱ្យថ្នាក់ដឹកនាំចុះជួយខេត្តមកពីក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋានទាំងអស់ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជនជាប្រចាំ ឬរៀបចំពិធីសំណេះសំណាលផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកុំឱ្យមានគម្លាតរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ។ ថ្នាក់ដឹកនាំបានសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយចិត្តរបស់អតីតយុទ្ធជន ដែលបានចូលរួមការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនប្រទេសជាតិ នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនប្រធានអតីតយុទ្ធជនខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ និងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានជួយ និងបន្តចូលរួមថែរក្សា និងលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបានការគោរព និងការយកចិត្តទុកដាក់សមស្របពីសង្គម។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកអំណោយ និងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងគ្រួសាររបស់ពួកគាត់។ ការចុះសួរសុខទុក្ខ និងផ្តល់ការគាំទ្រដល់អតីតយុទ្ធជន គឺជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ ក្នុងការលើកទឹកចិត្ត និងបន្តថែរក្សាសុខុមាលភាពរបស់អ្នកដែលបានបំពេញបេសកកម្មបម្រើជាតិមាតុភូមិ៕

ដោយ ៖ វ៉ាន់ សេដ្ឋា

The post រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន១០០គ្រួសារ នៅខេត្តកំពង់ឆ្នាំង appeared first on Kampuchea Thmey Daily.

​អ្នកឡើងភ្នំ​ជនជាតិ​សិង្ហបុរី​២នាក់ ត្រូវ​បានអះអាង​​ថា ស្លាប់​កប់​​​ក្នុង​ភ្នំភ្លើង​ដែលផ្ទុះ​​
អ្នកឡើងភ្នំ​ជនជាតិ​សិង្ហបុរីពីរនាក់ដែល​បាន​​បាត់ខ្លួនត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងការផ្ទុះភ្នំភ្លើង Dukono ​ក្នុង​ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាម The Straits Times ផ្សាយ​នៅថ្ងៃទី១០ ខែឧសភា ស្រង់​សម្តី​ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូណេស៊ី​។ ទោះជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះមិនទាន់អាចរកឃើញសាកសពរបស់ពួកគេនៅឡើយទេដោយសារតែស្ថានភាព​​អាកាសធាតុអាក្រក់ព្រោះតែ​ភ្លៀង​។

ក្រុមជូយសង្រ្គោះ​ឥណ្ឌូណេស៊ី​ពិនិត្យមើល​ផែន​ទី​​មុនចេញប្រតិបត្តិការសង្គ្រោះ។ BASARNAS​ តាមរយៈ ST

លោក Iwan Ramdani ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ Ternate បានប្រាប់ The Straits Times ថា៖ « ជនរងគ្រោះទាំងពីរនាក់ស្ថិតនៅចម្ងាយប្រហែលត្រឹមតែ​ ៥០ ម៉ែត្រពីកំពូលភ្នំ​ដែលផ្ទុះ​នោះ ហើយត្រូវបានគេជឿថាបានស្លាប់។ ក្រុមជួយសង្គ្រោះកំពុងព្យាយាមរកឲ្យ​ឃើញ​សាកសពពួកគេ ប៉ុន្តែការជម្លៀសត្រូវបានរារាំងដោយភ្លៀង ហើយប្រតិបត្តិការនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន»។

The Straits Times បាន​ស្រង់សម្តី​ លោក Riswan Umar អ្នកស្រុកម្នាក់ដែលចូលរួមក្នុងប្រតិបត្តិការជួយ​សង្គ្រោះ បានប្រាប់ «ក្រុមជួយសង្គ្រោះបានរកឃើញជនរងគ្រោះ។ ជនរងគ្រោះត្រូវបានកប់នៅក្រោម​សំណល់​ភ្នំភ្លើង ហើយ​ត្រូវបានគេជឿថាបានស្លាប់»​។

ឧបសគ្គដំបូងបានកើតឡើងយូរមុនពេលក្រុមជួយសង្គ្រោះអាចទៅដល់រណ្ដៅភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលងាយនឹងបង្កជាហេតុបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។

ក្រោយ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១០ខែ​ឧសភា ក្រុម​ស្វែងរក និង​ជួយ​សង្គ្រោះ​រួម​របស់​ឥណ្ឌូណេស៊ី​បាន​ចេញ​ដំណើរ​ទៅ​កាន់​ភ្នំ​​​ភ្លើង ​Dukono ដែល​ផ្ទុះ​នោះ​​​ម្តង​ទៀត ជា​កន្លែង​ដែល​អ្នក​ឡើង​ភ្នំ​សិង្ហបុរី​ពីរ​នាក់​នៅ​បាត់​ខ្លួន​បន្ទាប់​ពី​ភ្នំ​ភ្លើង​បាន​ផ្ទុះ​នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា។

ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេញ​មួយ​យប់​​ល្បាប់​ភក់​ជ្រៅ​បាន​នាំ​ល្បាប់​ភក់​ច្រើន​​ទៅ​កាន់​ផ្លូវ​ដី​តូច​ចង្អៀត​​​​​សម្រាប់​ការ​ធ្វើដំណើរ​ទៅ​កាន់​ភ្នំ​នោះ​។

ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ភ្នំភ្លើង​សំខាន់​នៅ​ក្នុង​ភូមិ​ម៉ាមូយ៉ា វា​មាន​ចម្ងាយ​ប្រហែល ១០គីឡូម៉ែត្រ​ ទៅ​កាន់​ប៉ុស្តិ៍​សង្កេត​ដំបូង​នៅ​ជើង​ភ្នំ​ Dukono។ ផ្លូវ​នេះ​ឆ្លង​កាត់​តាម​ព្រៃ​ក្រាស់ និង​ចម្ការ ហើយ​ផ្នែក​ធំៗ​អាច​ចូល​ទៅ​ដល់​បាន​តែ​តាម​ផ្លូវ​ដី​រដិបរដុប​ប៉ុណ្ណោះ៕

ប្រែសម្រួល រើយ​

The post ​អ្នកឡើងភ្នំ​ជនជាតិ​សិង្ហបុរី​២នាក់ ត្រូវ​បានអះអាង​​ថា ស្លាប់​កប់​​​ក្នុង​ភ្នំភ្លើង​ដែលផ្ទុះ​​ appeared first on Kampuchea Thmey Daily.