ព័ត៌មានជាតិ
រូបភាពដ៏កម្រនៃសត្វផ្សោតឃ្លាចនៅខេត្តកំពតកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម
វីដេអូខ្លីមួយដែលថតដោយដ្រូន បានផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនៃគ្រួសារផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) នៅក្នុងសហគមន៍នេសាទព្រែកត្នោតខេត្តកំពតបានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។

សកម្មភាពនៃកូនផ្សោតជំទង់មួយក្បាលដែលកំពុងហែលក្រឡឹងឪពុកម្ដាយដោយភាពសប្បាយរីករាយ រួមជាមួយការយកចំពុះមកប៉ះគ្នាថ្នមៗបង្ហាញក្ដីស្រឡាញ់ និងភាពស្និតស្នាលបានទាក់ទាញបេះដូងអ្នកទស្សនាវីដេអូនេះជាច្រើននាក់ជាមួយនឹងការផ្ដល់ជាយោបល់ល្អចំពោះការអភិរក្សនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា បានបង្ហោះលើហ្វេសបុករបស់លោកថា៖ «ទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត និងការរស់នៅដោយសុខសាន្តរបស់ពួកវានៅក្នុងតំបន់អភិរក្សដែលត្រូវបានការពារយ៉ាងដិតដល់»។

លោកបានបន្ថែមថា អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្ដាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រកសិប្បនិម្មិតសម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។
ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផលរបស់ប្រជានេសាទក្នុងតំបន់ផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២០ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


