Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន១០០គ្រួសារ នៅខេត្តកំពង់ឆ្នាំង

បានផុស

នៅ


នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ឆាយ រឹទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន១០០គ្រួសារ នៅទីបញ្ជាការដ្ឋានតំបន់សឹករងកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងថា៖ អតីតយុទ្ធជន និងនិវត្តជន គឺជាកម្លាំងដ៏មានគុណបំណាច់ចំពោះជាតិមាតុភូមិ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ ដូច្នេះអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានជាប់ជាប្រចាំ។ លោក ក៏បានណែនាំឱ្យថ្នាក់ដឹកនាំចុះជួយខេត្តមកពីក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋានទាំងអស់ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជនជាប្រចាំ ឬរៀបចំពិធីសំណេះសំណាលផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកុំឱ្យមានគម្លាតរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ។ ថ្នាក់ដឹកនាំបានសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយចិត្តរបស់អតីតយុទ្ធជន ដែលបានចូលរួមការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនប្រទេសជាតិ នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនប្រធានអតីតយុទ្ធជនខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ និងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានជួយ និងបន្តចូលរួមថែរក្សា និងលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបានការគោរព និងការយកចិត្តទុកដាក់សមស្របពីសង្គម។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកអំណោយ និងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងគ្រួសាររបស់ពួកគាត់។ ការចុះសួរសុខទុក្ខ និងផ្តល់ការគាំទ្រដល់អតីតយុទ្ធជន គឺជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ ក្នុងការលើកទឹកចិត្ត និងបន្តថែរក្សាសុខុមាលភាពរបស់អ្នកដែលបានបំពេញបេសកកម្មបម្រើជាតិមាតុភូមិ៕

ដោយ ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម