ព័ត៌មានអន្ដរជាតិ
អ្នកឡើងភ្នំជនជាតិសិង្ហបុរី២នាក់ ត្រូវបានអះអាងថា ស្លាប់កប់ក្នុងភ្នំភ្លើងដែលផ្ទុះ
អ្នកឡើងភ្នំជនជាតិសិង្ហបុរីពីរនាក់ដែលបានបាត់ខ្លួនត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងការផ្ទុះភ្នំភ្លើង Dukono ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាម The Straits Times ផ្សាយនៅថ្ងៃទី១០ ខែឧសភា ស្រង់សម្តីប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូណេស៊ី។ ទោះជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះមិនទាន់អាចរកឃើញសាកសពរបស់ពួកគេនៅឡើយទេដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ព្រោះតែភ្លៀង។

លោក Iwan Ramdani ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ Ternate បានប្រាប់ The Straits Times ថា៖ « ជនរងគ្រោះទាំងពីរនាក់ស្ថិតនៅចម្ងាយប្រហែលត្រឹមតែ ៥០ ម៉ែត្រពីកំពូលភ្នំដែលផ្ទុះនោះ ហើយត្រូវបានគេជឿថាបានស្លាប់។ ក្រុមជួយសង្គ្រោះកំពុងព្យាយាមរកឲ្យឃើញសាកសពពួកគេ ប៉ុន្តែការជម្លៀសត្រូវបានរារាំងដោយភ្លៀង ហើយប្រតិបត្តិការនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន»។
The Straits Times បានស្រង់សម្តី លោក Riswan Umar អ្នកស្រុកម្នាក់ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ បានប្រាប់ «ក្រុមជួយសង្គ្រោះបានរកឃើញជនរងគ្រោះ។ ជនរងគ្រោះត្រូវបានកប់នៅក្រោមសំណល់ភ្នំភ្លើង ហើយត្រូវបានគេជឿថាបានស្លាប់»។
ឧបសគ្គដំបូងបានកើតឡើងយូរមុនពេលក្រុមជួយសង្គ្រោះអាចទៅដល់រណ្ដៅភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលងាយនឹងបង្កជាហេតុបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។
ក្រោយពេលព្រឹកព្រលឹមថ្ងៃទី ១០ខែឧសភា ក្រុមស្វែងរក និងជួយសង្គ្រោះរួមរបស់ឥណ្ឌូណេស៊ីបានចេញដំណើរទៅកាន់ភ្នំភ្លើង Dukono ដែលផ្ទុះនោះម្តងទៀត ជាកន្លែងដែលអ្នកឡើងភ្នំសិង្ហបុរីពីរនាក់នៅបាត់ខ្លួនបន្ទាប់ពីភ្នំភ្លើងបានផ្ទុះនៅថ្ងៃទី៨ ខែឧសភា។
ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ល្បាប់ភក់ជ្រៅបាននាំល្បាប់ភក់ច្រើនទៅកាន់ផ្លូវដីតូចចង្អៀតសម្រាប់ការធ្វើដំណើរទៅកាន់ភ្នំនោះ។
ពីប៉ុស្តិ៍ត្រួតពិនិត្យភ្នំភ្លើងសំខាន់នៅក្នុងភូមិម៉ាមូយ៉ា វាមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ទៅកាន់ប៉ុស្តិ៍សង្កេតដំបូងនៅជើងភ្នំ Dukono។ ផ្លូវនេះឆ្លងកាត់តាមព្រៃក្រាស់ និងចម្ការ ហើយផ្នែកធំៗអាចចូលទៅដល់បានតែតាមផ្លូវដីរដិបរដុបប៉ុណ្ណោះ៕
ប្រែសម្រួល រើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


