ព័ត៌មានអន្ដរជាតិ
ជម្លៀសទេសចរចេញអស់ សល់តែក្រុមនាវិកពីកប៉ាល់ប្រណីតទេសចរណ៍ MV Hondius ដែលផ្ទុះជំងឺ Hantavirus
នាវាទេសចរណ៍ប្រណីតដែលរងការផ្ទុះឡើងនៃជំងឺ Hantavirus ដ៏សាហាវនេះបានមកដល់នៅព្រឹកថ្ងៃទី១០ខែឧសភា នៅជិតកំពង់ផែ Granadilla ក្នុងទីក្រុងកោះ Tenerife របស់ប្រទេសអេស្ប៉ាញ។ យោងសេចក្តីរាយការណ៍របស់ Reuters ដោយបានលើកឡើងថា ការចតនោះសម្រាប់ការជម្លៀសអ្នកដំណើរ និងនាវិកមួយចំនួន។

សេចក្តីរាយការណ៍ បន្តថា យោងតាមមន្ត្រីអេស្ប៉ាញ អ្នកដំណើរទាំងនោះ ដែលគ្មានអ្នកណាម្នាក់បង្ហាញសញ្ញានៃការឆ្លងមេរោគដូចដែលការភ័យខ្លាចនោះទេ នឹងត្រូវបានធ្វើតេស្តដោយអាជ្ញាធរសុខាភិបាលអេស្ប៉ាញ ដើម្បីធានាថា ពួកគេនៅតែគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ហើយបន្ទាប់មកត្រូវបានដឹកជញ្ជូនទៅចុះចតនៅក្នុងទូកតូចៗ។
បន្ទាប់មក ឡានក្រុងដែលត្រូវបានបិទជិតនឹងដឹកអ្នកដំណើរទៅកាន់អាកាសយានដ្ឋានសំខាន់របស់កោះអេស្ប៉ាញដែលមានចម្ងាយប្រហែល១០នាទី ជាកន្លែងដែលពួកគេនឹងឡើងយន្តហោះឆ្ពោះទៅប្រទេសរៀងៗខ្លួន។
ទីភ្នាក់ងារសុខភាពសាធារណៈរបស់អឺរ៉ុប បាននិយាយនៅថ្ងៃទី ៩ ខែឧសភាថា អ្នកដំណើរទាំងអស់នៅលើនាវាទេសចរណ៍ប្រណីត MV Hondius ត្រូវបានចាត់ទុកថាជាអ្នកដែលមានទំនាក់ទំនងដែលមានហានិភ័យខ្ពស់ជាវិធានការបង្ការ។
យោងតាមអាជ្ញាធរអេស្ប៉ាញ ការជម្លៀសត្រូវបានគេរំពឹងថានឹងចាប់ផ្តើមរវាងម៉ោង ៧៖៣០ ព្រឹក និង ៨៖៣០ព្រឹក ម៉ោងក្នុងស្រុក។
មន្ត្រីរដ្ឋាភិបាល បាននិយាយនៅថ្ងៃទី ១០ ខែឧសភា ថា ជនជាតិអេស្ប៉ាញត្រូវបានកំណត់ឱ្យចុះពីនាវាមុនគេ ដោយមានជនជាតិដទៃទៀតជាក្រុមៗ ត្រូវបានឲ្យចុះជាបន្តបន្ទាប់។ សមាជិកនាវិកចំនួន ៣០ នាក់នឹងនៅលើនាវា ហើយធ្វើដំណើរទៅកាន់ប្រទេសហូឡង់ ជាកន្លែងដែលនាវានឹងត្រូវបានសម្លាប់មេរោគ។
នាវានេះបានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញនៅថ្ងៃទី ៦ ខែឧសភា ពីឆ្នេរសមុទ្រ Cape Verde បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) និងសហភាពអឺរ៉ុបបានស្នើសុំឱ្យប្រទេសនេះគ្រប់គ្រងការជម្លៀសអ្នកដំណើរបន្ទាប់ពីការផ្ទុះឡើងនៃមេរោគ Hantavirus ត្រូវបានរកឃើញ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមកដល់នៅល្ងាចថ្ងៃទី ៩ ខែឧសភា នៅទីក្រុង Tenerife ក្នុងកោះ Canary រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលអេស្ប៉ាញ និងរដ្ឋមន្ត្រីក្រសួងគោលនយោបាយដែនដី ដើម្បីសម្របសម្រួលការមកដល់នៃនាវា។
អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃទី ៨ ខែឧសភាថា មនុស្សប្រាំបីនាក់បានធ្លាក់ខ្លួនឈឺ រួមទាំងបីនាក់បានស្លាប់ – ប្តីប្រពន្ធជនជាតិហូឡង់ម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់។ ក្នុងចំណោមមនុស្សទាំងនេះ ៦ នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ ដោយមានករណីសង្ស័យពីរករណីទៀត នេះបើយោងតាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក (WHO)៕
ប្រែសម្រួល ដោយ រើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


