KPT+
ម្ដាយរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ
ម៉ាក់ៗសម័យនេះ ពេលមានកូន មិនមែនបោះបង់ចោលការងារ នៅមើលថែកូនតែមួយមុខនោះទេ គឺត្រូវធ្វើការងារផង មើលកូនផង ធ្វើឲ្យម៉ាក់រវល់រាល់ថ្ងៃ សឹងតែរកពេលសម្រាកមិនបាន។ ដើម្បីសម្រាលបន្ទុកដ៏ធ្ងន់ធ្ងរនេះ យើងនឹងណែនាំតិចនិកខ្លះ ជួយម៉ាក់រវល់មើលកូនផង ធ្វើការផង អាចរស់នៅដោយសប្បាយចិត្ត មិនស្ត្រេស។
១- រៀបចំកាលវិភាគ និងដាក់អាទិភាពការងារ

កត់ត្រាគ្រប់រឿង និងកិច្ចការដែលត្រូវធ្វើ ទាំងកិច្ចការក្នុងផ្ទះ និងកន្លែងធ្វើការ។ បែបនេះ ធ្វើឲ្យយើងមិនភាន់ច្រឡំ ឬធ្វើកិច្ចការដែលមិនត្រូវពេលវេលានោះដែរ។ ក្នុងចំណោមការងារទាំងអស់នោះ យើងត្រូវដាក់អាទិភាពការងារ តើការងារណាបន្ទាន់ ត្រូវធ្វើមុន ការងារអាចពន្យារពេលបាន កុំបណ្ដោយឲ្យទឹកដល់ចម្រុះ ចាំធ្វើការងារនោះ ប្រាកដធ្វើមិនបានល្អនោះទេ។
២- ចេះបត់បែន
គ្រប់កិច្ចការទាំងអស់ មិនថាការងារនៅកន្លែងធ្វើការ ការងារផ្ទះ ការងារធំ ឬក៏ការងារតូច ចាំបាច់ត្រូវតែចេះបត់បែនទៅតាមកាលទេសៈ នោះទើបមិនជាប់គាំងនៅមួយកន្លែង ប៉ះពាល់ទាំងពេលវេលាធ្វើការងារ អត់មានពេលសម្រាប់កូនទៀត។ ឧទាហរណ៍ថា ម៉ាក់ត្រូវទៅធ្វើការ អត់មានពេលបំបៅដោះកូនទេ អ៊ីចឹងត្រូវច្របាច់ទឹកដោះទុកសម្រាប់កូនម៉ឹម ហើយទៅផ្សារម្តង ទិញអីវ៉ាន់ទុកសម្រាប់មួយសប្ដាហ៍ មិនថារបស់ប្រើប្រាស់កូន ឬម្ហូបអាហារឡើយ។
៣- ឲ្យម៉ឹមទឹកដោះគោ

ម៉ាក់ៗរវល់ការងារ ចៀសមិនរួចពីឲ្យកូនម៉ឹមទឹកដោះគោទេ តែហោចណាស់ត្រូវព្យាយាមបំបៅដោះកូនឲ្យបានហោចណាស់ ៦ខែដែរ។ ការជ្រើសរើសម្សៅទឹកដោះនោះទៀតសោះ ចាំបាច់ត្រូវគិតដល់ម្សៅទឹកដោះគោណាដែលមាន DHA (ជួយខួរក្បាល និងភ្នែក) Prebiotic (ធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ) និងកាល់ស្យូម (ជួយឆ្អឹង និងធ្មេញ) ព្រោះទាំង ៣ នេះចាំបាច់ខ្លាំងណាស់សម្រាប់ក្មេង។
៤- ដកឃ្លាពីអនឡាញ

សម័យអនឡាញ បើយើងមិនលេងសោះ ក៏មិនកើតដែរ តែបើធ្វើការផង មើលកូនផង ម៉ាក់ចាំបាច់ត្រូវតែដកឃ្លាពីអនឡាញបន្តិច មិននៅមុខអេក្រង់ទូរស័ព្ទគ្រប់ពេលដូចពេលអត់មានកូននោះទេ។ បើធ្វើការផង មើលកូនផង យប់ឡើងអនឡាញទៀត ភ្នែកម៉ាក់ៗច្បាស់ជាប្រែជាខ្មៅ ឡើងខូង បាក់សម្រស់អស់ហើយ។
៥- គេងឲ្យបានគ្រប់គ្រាន់

ស្ដាប់ទៅរាងចម្លែកបន្តិច មើលកូនផង ធ្វើការផង ម៉ាក់ៗប្រាកដជាគេងមិនគ្រប់គ្រាន់ទេ តែបើយើងគេងមិនគ្រប់វិញ សុខភាពដុនដាប ឈានទៅមានជំងឺធ្ងន់ធ្ងររហូតគេងពេទ្យ ធ្វើឲ្យលទ្ធផលការងារធ្លាក់ចុះ អ៊ីចឹងយកល្អ សុខចិត្តឆ្លៀតពេលគេងឲ្យគ្រប់ ដើម្បីយកកម្លាំងទៅធ្វើការឲ្យបានច្រើន មានកម្លាំងមើលកូន។
៦- រៀបចំរបបអាហាររហ័ស តែផ្ដល់សុខភាពល្អ
ចម្អិនអាហារមួយឆ្នាំងសម្រាប់កូន ឬក្រុមគ្រួសារ ត្រូវការពេលវេលាច្រើន ទាំងការរៀបចំសាច់ បន្លែ គ្រឿងផ្សំ ទើបអាចសម្រេចជាម្ហូបសម្រាប់ញ៉ាំបាន។ ហេតុនេះ យើងអាចធ្វើអាហារទុកជាស្រេច មិនចាំទាល់តែដល់ម៉ោងញ៉ាំ ចាំចម្អិនទេ អាចធ្វើមុនពេលចេញទៅធ្វើការ ហើយពេលត្រលប់មកវិញ គឺមានអាហារជាស្រេចទៅហើយ រីឯទឹកជ្រលក់ផ្សេងៗ អាចធ្វើទុកជាមុនឲ្យហើយ យកល្អច្រកដបស្រេច រក្សាទុកក្នុងទូទឹកកក កាន់តែមានភាពងាយស្រួលពេលត្រឡប់មកពីធ្វើការ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ឪពុកម្ដាយគួរកែតម្រូវភ្លាម
ចុចអាន៖ បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


