KPT+
ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ
ចង់បានកូនឆ្លាត សរីរាង្គលូតលាស់បានល្អ ម៉ាក់ប៉ាមិនមែនទើបតែបំប៉នក្រោយកូនកើតនោះទេ គឺចាប់តាំងពីមុនពេលពពោះ ឬអំឡុងពពោះមកម្ល៉េះ។ ទង្វើបែបនេះជាការចាប់ផ្តើមដ៏ល្អបំផុត ប៉ុន្តែម៉ាក់ប៉ាមានដឹងអត់ តើពេលណាខួរក្បាលកូនលូតលាស់ខ្លាំងបំផុត ត្រូវការបំប៉នសារធាតុចិញ្ចឹមឲ្យច្រើន?

លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារាំង និងកូរ៉េ បានឲ្យដឹងថា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាប់ពីអាយុ ៣-៥ ឆ្នាំ។ មានន័យថា ចាប់ពីពេលកើតភ្លាម រហូតដល់ ៦ ខែ ខួរក្បាលទារកចាប់ផ្តើមលូតលាស់បន្តិចម្តងៗ តាមរយៈការចិញ្ចឹមបីបាច់បានល្អ ដោយការបំបៅទឹកដោះម្តាយតែមួយមុខគត់ រួមទាំងការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ។
បន្ទាប់ពីរយៈពេល ៦ ខែ រហូតដល់ ១ ឆ្នាំ ឬ ២ ឆ្នាំ ខួរក្បាលក្មេងកាត់តែវិវត្ត និងលូតលាស់ខ្លាំងឡើង បើសិនជាម៉ាក់ប៉ាបន្តការយកចិត្តទុកដាក់ចិញ្ចឹមកូនដោយប្រុងប្រយ័ត្ន បន្តការបំបៅដោះកូន ឬឲ្យម៉ឹមទឹកដោះ ហើយត្រូវបន្ថែមរបបអាហារចម្រុះមុខដល់កូន (របបខាប់គ្រប់គ្រឿង) និងការបន្តចាក់វ៉ាក់សាំងការពារ។

ចាប់ពី ២-៣ ឆ្នាំ ខួរក្បាលក្មេងនឹងបន្តលូតលាស់ខ្លាំងឡើង ដោយពេលនេះក្មេងចាប់ផ្តើមញ៉ាំអាហារជាមួយគ្រួសារបាន ហើយចាប់ពី ៣-៥ ឆ្នាំ ជារយៈពេលដែលខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ម៉ាក់ប៉ាត្រូវចាំបាច់បំប៉នសារធាតុចិញ្ចឹមឲ្យច្រើនអំឡុងនេះ។
ដោយហេតុថា ចាប់ពីអាយុ ៥ ឆ្នាំឡើងទៅ សញ្ញានៃការវិវត្តខួរក្បាលក្មេងចាប់ផ្តើមធ្លាក់ចុះមកវិញបន្តិចហើយនោះទ បើចង់បំប៉នរយៈពេលនេះ ហាក់យឺតពេលបន្តិច ខណៈលទ្ធផលមិនបានច្រើនដូចពេលក្មេងអាយុ ៣-៥ ឆ្នាំឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ឪពុកម្ដាយត្រូវធ្វើរឿង ៥យ៉ាងនេះ តាំងពីកូននៅតូច
ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


