KPT+
អ្នកនិយមពណ៌លឿង តំណាងឲ្យខួរក្បាលវាងវៃនិងគំនិតសុទិដ្ឋិនិយម
ពណ៌លឿង ជាពណ៌មួយឆើតឆាយស្រស់ស្អាត និងមើលទៅមានភាពស្រស់ថ្លាគួរឲ្យទាក់ទាញ។ មួយរយៈពេលចុងក្រោយនេះ ពណ៌លឿងត្រូវបានមនុស្សម្នានិយមចូលចិត្ត និងជ្រើសរើសប្រើប្រាស់សម្ភារផ្សេងៗដែលមានពណ៌នេះយ៉ាងក្រាស់ក្រែល។
តើYellow lover តើធ្លាប់ដឹងពីអត្ថន័យនៃពណ៌នេះបានកម្រិតណាដែរ?
១. លក្ខណៈទូទៅនៃពណ៌លឿង

វិជ្ជមាន៖ ជាពណ៌ដែលជានិមិត្តរូបនៃគំនិតសុទិដ្ឋិនិយម ភាពរីករាយ ភាពជឿជាក់ ការច្នៃប្រឌិត ការសិក្សា ការវិភាគប្រកបដោយប្រាជ្ញានិងភាពច្បាស់លាស់ត្រឹមត្រូវ។
អវិជ្ជមាន៖ ទន្ទឹមនឹងចំណូចល្អ វាក៏ជានិមិត្តរូបនៃការរិះគន់ ការថ្កោលទោស ការវិភាគជ្រុលហួសហេតុ គ្មានភាពអត់ធ្មត់ ខ្ជិលច្រអូស ភាពស្មុគស្មាញ ចិត្តកំសាក ការវង្វេងស្មារតី គ្មានមនោសញ្ចេតនា និងខ្វះធម៌មេត្តា។
២. តំណាងរបស់ពណ៌លឿង
ពណ៌លឿងតំណាងឲ្យ ៣ យ៉ាងខាងក្រោម!
គំនិតនិងបញ្ញា៖ ពណ៌លឿងត្រូវបានអ្នកចិត្តវិទ្យាពណ៌ យកប្រើសម្រាប់រំញោចផ្លូវចិត្ត ដោយធ្វើឲ្យខួរក្បាលសកម្ម។
សុភមង្គល និងភាពសប្បាយរីករាយ៖ ពណ៌លឿងជួយបង្កើតភាពរីករាយសម្រាប់ជីវិតហើយអាចដាស់មនុស្សឲ្យកាន់តែមានទំនុកចិត្ត និងគំនិតសុទិដ្ឋិនិយមកាន់តែខ្លាំងឡើង។
ការប្រាស្រ័យទាក់ទងនៃគំនិតថ្មី៖ វាក៏ត្រូវបានភ្ជាប់នឹងការបញ្ចេញមតិយោបល់នានា និងការបញ្ចូលគំនិតរួមគ្នាបង្កើតជារបស់ថ្មីមួយ។
៣. ឥទ្ធិពលនៃពណ៌លឿង

ពណ៌លឿងមានឥទ្ធិពលទៅលើរឿងធំៗដូចជា៖
ការច្នៃប្រឌិត ជាពណ៌នៃការបង្កើតថ្មីៗ ប្រកបដោយការប្រឌិតខ្ពស់។
ការសម្រេចចិត្តរហ័ស ពណ៌លឿងជួយឲ្យការគិតបានច្បាស់ និងធ្វើការសម្រេចចិត្តរហ័ស។
កាត់បន្ថយការថប់បារម្ភ ពណ៌នេះធ្វើឲ្យមនុស្សទទួលអារម្មណ៍មានស្ថិរភាព និងបន្ថយភាពថប់បារម្ភក្នុងចិត្ត។
សំខាន់ ពណ៌លឿងមានទំនាក់ទំនងជាមួយនឹងខួរក្បាល ច្រើនជាបេះដូង ហេតុនេះវាជួយឲ្យការវិភាគមានភាពស៊ីជម្រៅ។
៤. អត្ថន័យបម្រែបម្រួលនៃពណ៌លឿង
ពណ៌លឿងខ្ចី តំណាងគំនិតភ្លឺថ្លា ការបើកចំហចិត្ត និងការប្រុងប្រយ័ត្ន។
ពណ៌លឿងចាស់ បង្ហាញពីទំនោរទៅរកការធ្លាក់ទឹកចិត្ត និងភាពស្រពេចស្រពិលខ្វះសេចក្តីស្រឡាញ់។
ពណ៌លឿងបែកទឹកក្រូច បង្ហាញពីភាពជាខ្លួនឯង រស់ទីពឹងខ្លួន និងសណ្តាប់ធ្នាប់របៀបរៀបរយនៃជីវិត។
ពណ៌លឿងបែកត្នោត វាជាសញ្ញានៃទំនាក់ទំនងពិតប្រាកដ ឬអារម្មណ៍មិនស្ថិតស្ថេរជាមួយនឹងអ្វីមួយ។ អត្ថន័យម្យ៉ាងទៀតនៃពណ៌នេះ អាចជាការបោកបញ្ឆោត និងភាពគ្មានទំនួលខុសត្រូវផងដែរ។
ពណ៌លឿងបែកទឹកមាស ជាពណ៌របស់អ្នកឯកោ និងជាសញ្ញានៃអារម្មណ៍ចង់ដឹងចង់ឃើញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ empowed
ចុចអាន៖ទម្លាប់ខ្លះ ដែលប្រៀបដូចកំពុងដុតកម្ទេចចោលចំណូលដែលរកបានដោយពិបាក
ចុចអាន៖អ្នកមានបីប្រភេទ ប្រាប់ពីវិធីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


