KPT+
បញ្ចាំងមួយខែប៉ុណ្ណោះ “Squid Game” រកចំណូលបានក្បែរពាន់លានដុល្លារ
រាប់ចាប់តាំងថ្ងៃចាក់ផ្សាយ មកទល់នឹងពេលនេះ ខ្សែភាពយន្តភាគ “Squid Game” អាចរកប្រាក់ចំណូលឲ្យក្រុមហ៊ុន Netflix ជិត ៩០០ លានដុល្លារអាមេរិក ត្រឹមរយៈមួយខែប៉ុណ្ណោះ។ ប្រាក់ចំណូលនេះ ត្រូវបានប្រភពពី Business Insider រាយការណ៍ថា “Squid Game” អាចចំណេញច្រើនជាងដើមទុនផលិតគុណនឹង ៤០ដងឯណោះ។

ដោយឡែកការចេញផ្សាយដោយ Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Netflix រកបានប្រាក់ចំណូលសរុបជាង ៨៩១ លានដុល្លារអាមេរិក ចាប់តាំងពីថ្ងៃចាក់បញ្ចាំងមក ខណៈទុនផលិតក្រុមហ៊ុននេះចំណាយទឹកប្រាក់សរុបប្រមាណ ២១.៤ លានដុល្លារអាមេរិក។

ប្រភពដដែលបន្ថែមថា “Squid Game” មានទស្សនិកជនចំនួន ១៣២ លាននាក់ បានមើលលើសពី២នាទីក្នុងអំទ្បុងពេល ២៣ ថ្ងៃដំបូង។ ក្នុងចំណោមទស្សនិកជនទាំងនោះ ៨៩% បានមើលយ៉ាងតិចណាស់មួយភាគ និង ៨៧ លាននាក់ ឬ ៦៦% បានទស្សនារហូតដល់ភាគចុងក្រោយ។

គិតមកទល់បច្ចុប្បន្ន ខ្សែភាពយន្ត “Squid Game” ជារឿងកូរ៉េដែលល្បីល្បាញទូទាំងពិភពលោក ហើយវានៅតែបន្តទទួលបានការគាំទ្រ និងមានអ្នកទស្សនាច្រើនបំផុត ទោះបីជាបានចាក់ផ្សាយជាងមួយខែហើយក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នេះតម្លៃខ្លួនតួសំខាន់ទាំង ៣រូប ក្នុងភាពយន្ត “Squid Game”
ចុចអាន៖ កូរ៉េខាងជើង រិះគន់រឿង “Squid Game” លាតត្រដាងពិភពលោកឲ្យដឹងពីវប្បធម៌គិតតែលុយរបស់ កូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា