KPT+
នេះតម្លៃខ្លួនតួសំខាន់ទាំង ៣រូប ក្នុងភាពយន្ត “Squid Game”
រឿងភាគ Squid Game របស់កូរ៉េខាងត្បូងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ ខណៈតួសម្ដែងក្នុងភាពយន្តនេះ ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោកផងដែរ។

ក្នុងពេលដ៏ខ្លី Squid Game ទទួលជោគជ័យយ៉ាងខ្លាំង នាំឱ្យក្រុមហ៊ុន Netflix ចំណេញប្រាក់កប់ក្ដោង។ ប៉ុន្តែបើងាកមកមើលការចំណាយវិញ ក៏អស់មិនតិចនោះដែរ។ ៩ភាគនៃរឿងទាំងមូលត្រូវបានគេរាយការណ៍ថា ចំណាយប្រាក់អស់ ២០ប៊ីលានវ៉ុន (ជិត ១៧លានដុល្លារអាមេរិក) ដើម្បីផលិត។
ជាមួយនឹងទឹកប្រាក់ចំណាយប្រមាណ ២.៥ ប៊ីលានវ៉ុន (ជាង ២លានដុល្លារ) ក្នុងមួយភាគ (episode) រឿងនេះបានក្លាយជារឿងកូរ៉េដែលចំណាយថ្លៃមិនធ្លាប់មាន ស្របពេលតួសំខាន់ៗក៏ស៊ីថ្លៃមិនធម្មតាដូចគ្នា។

លោក Lee Jung Jae ដែលសម្ដែងជា Seong Gi Hun ឬ Player 456 ជាតួដែលក្រុមការងារផលិតភាពយន្តចំណាយប្រាក់ច្រើនបំផុត។
ប្រភពពី today បានឱ្យដឹងថា លោក Lee Jung Jae មុនពេលសម្តែងក្នុងរឿង Squid Game លោកអាចរកប្រាក់បាន ៣០០ លានវ៉ុន (ប្រហែល ២៥ម៉ឺនដុល្លារ) ក្នុងមួយភាគ។ ដោយឡែក ក្នុងរឿង Squid Game លោក Lee Jung Jae ទទួលបានចំណូល ២.២៨៦ លានដុល្លារអាមេរិក ដែលធ្វើលោកក្លាយជាតារាសម្ដែងស៊ីថ្លៃខ្ពស់បំផុតលំដាប់ទី២ ប្រចាំកូរ៉េខាងត្បូង។

ចំណែកលោក Park Hae Soo ដែលសម្ដែងជា Cho Sang Woo ឬ Player 218 អាចរកចំណូលពីរឿងហ្គេមមរណៈនេះ ប្រហែល ៣៦ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគ។

ចំពោះតារាម៉ូឌែល Jeong Ho Yeon វិញ នាងសម្ដែងជា Kang Sae Byeok ឬ Player 067 ដោយមួយភាគនៃរឿង Squid Game នាងស៊ីថ្លៃជាង ១០ម៉ឺនដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហាមមិនឱ្យក្មេងក្រោម ១៥ឆ្នាំ មើលរឿង “Squid Game” ដោយសារមូលហេតុ ៣នេះ
ចុចអាន៖ អ្នកនិពន្ធថា ” Squid Game ” ជារឿងពិត កើតឡើងនៅអាមេរិក-កូរ៉េខាងត្បូង និងបំផុសគំនិតដោយលោក Donald Trump
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


