Connect with us

KPT+

បញ្ចាំងមួយខែប៉ុណ្ណោះ “Squid Game” រកចំណូលបានក្បែរពាន់លានដុល្លារ

បានផុស

នៅ

រាប់ចាប់តាំងថ្ងៃចាក់ផ្សាយ មកទល់នឹងពេលនេះ ខ្សែភាពយន្តភាគ “Squid Game” អាចរកប្រាក់ចំណូលឲ្យក្រុមហ៊ុន Netflix ជិត ៩០០ លានដុល្លារអាមេរិក ត្រឹមរយៈមួយខែប៉ុណ្ណោះ។ ប្រាក់ចំណូលនេះ ត្រូវបានប្រភពពី Business Insider រាយការណ៍ថា “Squid Game” អាចចំណេញច្រើនជាងដើមទុនផលិតគុណនឹង ៤០ដងឯណោះ។

Squid Game Rilis Di Netflix, Berikut Sinopsisnya yang Menceritakan Hidup  Mulanya Berkecukupan Jadi Sengsara - Lamongan Today
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកការចេញផ្សាយដោយ Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Netflix រកបានប្រាក់ចំណូលសរុបជាង ៨៩១ លានដុល្លារអាមេរិក ចាប់តាំងពីថ្ងៃចាក់បញ្ចាំងមក ខណៈទុនផលិតក្រុមហ៊ុននេះចំណាយទឹកប្រាក់សរុបប្រមាណ ២១.៤ លានដុល្លារអាមេរិក។

Squid Game: How Much Money Is 45.6 billion Won in USD & Pounds?

ប្រភពដដែលបន្ថែមថា “Squid Game” មានទស្សនិកជនចំនួន ១៣២ លាននាក់ បានមើលលើសពី២នាទីក្នុងអំទ្បុងពេល ២៣ ថ្ងៃដំបូង។​ ក្នុងចំណោមទស្សនិកជនទាំងនោះ ៨៩% បានមើលយ៉ាងតិចណាស់មួយភាគ​ និង ៨៧ លាននាក់ ឬ ៦៦% បានទស្សនារហូតដល់ភាគចុងក្រោយ។

Netflix Held its Production Press Conference Live Online For Netflix's New  Original 'Squid Game' - MyMusicTaste

គិតមកទល់បច្ចុប្បន្ន ខ្សែភាពយន្ត “Squid Game” ជារឿងកូរ៉េដែលល្បីល្បាញទូទាំងពិភពលោក ហើយវានៅតែបន្តទទួលបានការគាំទ្រ និងមានអ្នកទស្សនាច្រើនបំផុត ទោះបីជាបានចាក់ផ្សាយជាងមួយខែហើយក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ នេះតម្លៃខ្លួនតួសំខាន់ទាំង ៣រូប ក្នុងភាពយន្ត “Squid Game”

ចុចអាន៖ កូរ៉េខាងជើង រិះគន់រឿង “Squid Game” លាតត្រដាងពិភពលោកឲ្យដឹងពីវប្បធម៌គិតតែលុយរបស់ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម