KPT+
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ៖ ខ្ចីគេមករកផលចំណេញដើម្បីខ្លួនឯង បើខាតឬក្ស័យទុន មិនអាចឲ្យមហាជនចូលរួមទទួលខុសត្រូវ នោះទេ
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិនិយោគ បានលើកឡើងថា ការដោះស្រាយបញ្ហាបំណុល ដែលត្រឹមត្រូវតាមបែបវិជ្ជាជីវៈ មិនមែនងាយស្រួលដោយគ្រាន់តែសុំទាននោះទេ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ តារាកំប្លែងមួយរូប បានប្រកាសថា ខ្លួនជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារអាមេរិក ដោយសារការរកស៊ីក្ស័យធន។ ជាមួយគ្នានេះ តារាកំប្លែងរូបនេះ បានអំពាវនាវដល់មហាជនជួយរូបខ្លួន តាមរយៈថវិកាម្នាក់ ១ដុល្លារអាមេរិក ដើម្បីយកទៅដោះស្រាយបញ្ហាបំណុលនេះ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិនិយោគ បានសរសេរនៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែតុលានេះថា កាលណានិយាយអំពីការដោះបំណុល គឺគេពិនិត្យ និងវិភាគអំពីលំហូរសាច់ប្រាក់ ទ្រព្យសម្បត្តិដែលមានលទ្ធភាពនៃក្រុមគ្រួសារ មិត្តភក្តិ និងលក្ខខណ្ឌនានានៃកម្ចី។ល។ រួចប្រើបញ្ញាហិរញ្ញវត្ថុទៅតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែង។
អ្នកជំនាញរូបនេះ បានសរសេរបន្តថា ប្រសិនបើគ្រាន់តែសុំឲ្យមហាជនជួយ គឺជាដំណោះស្រាយ ម្លេះសមសង្គមមានភាពអនាធិបតេយ្យ និងរញ៉េរញ៉ៃជាមិនខាន ព្រោះបើចំនួនអ្នកមានកម្ចី ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជិត ២លានគ្រួសារមានតែ ០,៥% មានបំណុលវណ្ឌ័ក ក៏មានអ្នកមានបំណុលវណ្ឌ័កចំនួន ១ម៉ឺនគ្រួសារដែរ។
លោក ង៉ែត ជូ បានលើកឡើងទៀតថា «ហើយបើ ១ម៉ឺនគ្រួសារនោះ ប្រកាសសុំជំនួយតាមបណ្តាញសង្គម នោះសង្គម នឹងមានភាពច្របូកច្របល់។ កម្ចីអ្នកណា អ្នកហ្នឹងត្រូវទទួលខុសត្រូវ។ ខ្ចីគេមករកផលចំណេញ ដើម្បីខ្លួនឯង បើខាត ឬក្ស័យទុន មិនអាចឲ្យមហាជន ចូលរួមទទួលខុសត្រូវ នោះទេ»៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


