Connect with us

ព័ត៌មានជាតិ

អ្នកជំនាញនយោបាយថា ការ​ប្រើយន្តការការទូត និង​ពង្រឹងសមត្ថភាពយោធា ​«ជាគន្លឹះឈានទៅបញ្ឈប់សង្រ្គាមថៃឈ្លានពានខ្មែរ»

បានផុស

នៅ

ភ្នំពេញ ៖ អ្នកជំនាញវិទ្យាស្ត្រនយោបាយកម្ពុជា បានលើកឡើងថា មានតែ​ការ​ឆ្លើយតប​ដោយ​ប្រើ​កម្លាំង​យោធាយ៉ាងចាស់ដៃ ដើម្បីកម្ទេចសមត្ថភាពកម្លាំងខ្មាំងឈ្លានពានថៃ និង​ការ​ប្រើយន្តការការទូត និង ច្បាប់អន្តរជាតិ​ដើម្បី​ការ​ដាក់​សម្ពាធយ៉ាងធ្ងន់ធ្ងរលើថៃប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​សង្គ្រាមឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពកម្ពុជា​បាន។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង​ថា ថៃ​មាន​អំនួត​ក្អេងក្អាង​ព្រហើន​កោង​កាច​សាហាវ​ព្រៃផ្សៃ អាងខ្លួនមានអាវុធទំនើប បើក​ការ​បាញ់ប្រហារកម្ពុជាទាំង​កំរោល​បំផ្លាញ​ផ្ទះ​សម្បែង សម្លាប់ជនស៊ីវិល បំផ្លាញ​បេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើន។ លោកថា ដើម្បី​បំបាក់​អំនួត​នេះ មានតែកម្ពុជាខ្លាំង និង​ការ​ដាក់​សម្ពាធពីសហគមន៍អន្តរជាតិ​ឱ្យ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​ការ​ឈ្លានពាននេះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែង​ថា «មាន​តែកម្ចាត់សមត្ថភាពយោធាសៀមឱ្យខ្ទេចតែម្តង បើ​សិន​ជា​យើង​មិន​វាយ​សៀម​ឱ្យ​ខ្ទេចខ្ទី​ទេ ​សៀមនេះនឹងមិនព្រមចុះញ៉ម​ ហើយនៅតែព្រហើនកោងកាចសាហាវព្រៃផ្សៃដដែល។ទី២យើង​ពឹង​លើ​យន្តការការទូតនិងច្បាប់អន្តរជាតិ​ដែលពឹងអាស្រ័យខ្លាំងលើ​សម្ពាធរបស់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសមហាអំណាចធំៗទាំង៥ មានចិន សហរដ្ឋអាម៉េរិក បារាំង អង់គ្លេស និងរុស្ស៊ី ត្រូវតែដាក់សម្ពាធការទូត សេដ្ឋកិច្ច​និង​យោធាលើ​ប្រទេសថៃ»។

ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មើលឃើញថា ការឈ្លានពានរបស់ថៃលើអធិបតេយ្យភាពកម្ពុជា រហូតមកដល់ថ្ងៃទី១១ ខែធ្នូនេះ នៅ​មិន​ទាន់​មាន​សញ្ញាថា ថៃ​ចង់​បញ្ចប់​សង្គ្រាម​និង​មហិច្ឆតាឈ្លានពាននៅឡើយទេ។ បើតាមលោកបណ្ឌិត ថៃមានគំនិតនយោបាយទុច្ចរិត មិនខ្លាចក្នុងការបំពាន​យ៉ាង​គឃ្លើន​លើ​ច្បាប់​អន្តរជាតិ និង​ប្រទេស​មហាអំណាច ហេតុនេះ មានតែកម្ពុជាខ្លួនឯងខ្លាំង និងបញ្ឈប់មនោសញ្ចេតនាជាមួយថៃប៉ុណ្ណោះ ទើប​អាច​បញ្ចប់​សង្គ្រាមបាន។

លោកថ្លែង​ថា «ថៃមានគំនិតបង្កប់នូវនយោបាយទុច្ចរិតបិសាច បើយើង​ទន់ខ្សោយ​ថៃ​នឹង​វាយ​សង្គ្រុប​ហើយ​ទើប​ចរចា​កាត់​ទឹក​ដី​កម្ពុជា​យក​។ នេះ​ជា​គំនិត​នយោបាយ​ទុច្ចរិត​បិសាច​របស់​ថៃ ដូច្នេះ កម្ពុជា​មិន​អាច​ទន់ខ្សោយ​ទេ គឺ​ត្រូវ​តែ​បង្ហាញភាព​ខ្លាំង​ទប់​ទល់​ថែរក្សា​ទឹក​ដី​ឱ្យ​ខាន​តែ​បាន ស្រប​តាម​សន្ធិសញ្ញាបារាំងសៀម និង​ផែន​ទី​អមសន្ធិសញ្ញាបារាំងសៀម»។

រីឯលោក ថោង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានលើកឡើងថា ការឈ្លានពានរបស់ថៃលើកម្ពុជានឹងមិនថមថយឡើយ ព្រោះពេលនេះរដ្ឋាភិបាលថៃកំពុងត្រូវបំពេញចិត្តក្រុមយោធានិងក្រុមរាជវាំងដើម្បីពង្រីកឥទ្ធិពល និងទទួលបានការគាំទ្របន្ថែមពីក្រុមទាំងនោះ។ យ៉ាងណាក៏ដោយដើម្បីបញ្ចប់សង្គ្រមមនេះ កម្ពុជា​ត្រូវ​តែ​ខ្លាំង និងត្រូវតែបន្តប្រើប្រាស់សិទ្ធិការពារខ្លួន និងច្បាប់អន្តរជាតិ ដើម្បីដាក់សម្ពាធថៃ និងរុញច្រាន​នយោបាយ​ថៃ​ឱ្យ​ធ្លាក់​ជ្រោះ​បន្ថែម​ទៀត។

លោកថ្លែង​ថា «រដ្ឋាភិបាលនិងយោធាថៃកំពុងតែសប្បាយរីករាយ និងមានអំនួតលើជ័យជម្នះ តាមបណ្តោយព្រំដែនមួយចំនួន និងការកម្ទេចប្រាសាទខ្មែរ ប៉ុន្តែកម្ពុជាមិននៅស្ងៀមទេ គឺ​នៅតែ​បន្ត​បញ្ជូន​កងទ័ព និងសព្វាវុធដើម្បីវាយប្រហារសព្វាវុធ និង​ទី​បញ្ជាការ​កងទ័ពថៃ​នៅ​តាម​បណ្តោយ​ព្រំដែន និង​ហ៊ុមព័ទ្ធ​ទ័ព​ថៃ​ជា​ចំណាំខ្មាំង»។

គួរ​បញ្ជាក់​ថា ថៃបានបើកការវាយប្រហារមុនទាំងស្រុង លើដែនអធិបតេយ្យភាពកម្ពុជា ចាប់តាំង​ពីថ្ងៃទី៧ ខែធ្នូ ដោយបានធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់១០នាក់ និងបួស៦០នាក់ គិតត្រឹមថ្ងៃទី១0 ខែធ្នូ ឆ្នាំ២០២៥។ នេះតាមបើរបាយការណ៍របស់ក្រសួងការពារជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម