KPT+
នាយករដ្ឋមន្ត្រីក្មេងបំផុត ៧ រូបលើលោក សុទ្ធសឹងជាប់តំណែងដោយការបោះឆ្នោត
ក្រោយការតែងតាំងនាយករដ្ឋមន្រ្តីនៃហ្វាំងឡង់ ប្រទេសនេះបានបំបែកកំណត់ត្រាថ្មីដែលមានអ្នកដឹកនាំកំពូលក្មេងជាងគេ។ អ្នកស្រី Sanna Marin សមាជិកនៃគណបក្សប្រជាធិបតេយ្យសង្គមបានក្លាយជានាយករដ្ឋមន្រ្តីក្មេងជាងគេក្នុងលោក នៅវ័យ ៣៤ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែមិនមែនមានតែអ្នកស្រីម្នាក់ទេដែលមានអាយុតិច ហើយក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត ខាងក្រោមនេះជានាយករដ្ឋមន្ត្រីកំពុងតែកាន់តំណែងក្មេងៗនៅលើលោក ដែលបានជាប់ដោយការបោះឆ្នោតទាំងអស់។
១. Sanna Marin នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសហាំងឡង់ អាយុ ៣៤ ឆ្នាំ។ មុនពេលកាន់កាប់តួនាទី អ្នកស្រីធ្លាប់បម្រើការជារដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន។

២. Oleksiy Honcharuk នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសអ៊ុយក្រែន អាយុ ៣៥ ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃប្រទេសអ៊ុយក្រែននៅខែសីហាឆ្នាំ ២០១៩ ។ មុនពេលចូលកាន់តំណែង លោកធ្លាប់ដឹកនាំអង្គការក្រៅរដ្ឋាភិបាលផ្តោតលើកំណែទម្រង់សេដ្ឋកិច្ច។

៣. Nayib Bukele នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសអែលសាវ៉ាឌ័រ អាយុ ៣៨ ឆ្នាំ បានឈរលើវេទិកាប្រឆាំងអំពើពុករលួយ និងធ្លាប់បម្រើការជាអភិបាលក្រុង អេលសាវ៉ាឌ័រ មុនពេលទទួលជោគជ័យក្នុងការបោះឆ្នោត។

៤. Jacinda Ardern នាយករដ្ឋមន្រ្តីវ័យក្មេងនៃប្រទេសនូវែលសេឡង់ អាយុ ៣៩ ឆ្នាំ បានឈ្នះឆ្នោតកាលពីឆ្នាំ ២០១៧។ លោកស្រីទទួលបានភាពលេចធ្លោជាសកលសម្រាប់ការអាណត្តិរបស់ខ្លួន បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវនៅគ្រីសស្ទឺដែលបណ្តាលឱ្យមនុស្ស ៥០ នាក់មកពីសហគមន៍មូស្លីមស្លាប់។

៥. Fritz-William Michel នាយករដ្ឋមន្រ្តីនៃប្រទេសហៃទី អាយុ ៣៩ ឆ្នាំ ធ្លាប់បម្រើការជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុមុនពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសនេះ បន្ទាប់ពីលោក Jean Michel Lapin បានលាឈប់ពីតំណែង។

៦. Xavier Espot Zamora នាយករដ្ឋមន្រ្តីនៃប្រទេសអង់ដូរ៉ា អាយុ ៤០ ឆ្នាំ ជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយបានចូលកាន់តំណែងជាមេដឹកនាំកំពូលចាប់តាំងពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ មក។

៧. Leo Varadkar នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអៀរឡង់អាយុ ៤០ ឆ្នាំ បានជាប់ឆ្នោតកាលពីឆ្នាំ ២០១៧។ លោកជាបុរសស្រឡាញ់ភេទដូចគ្នាដោយបើកចំហជាលើកដំបូងរបស់ប្រទេសដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តី ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?
ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ពីជីវិតដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា មុនឡើងកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


