Connect with us

ព័ត៌មានអន្ដរជាតិ

លោក Vance ថា ការ​ចរចាជាមួយអ៊ីរ៉ង់ រីក​ចម្រើន​ខ្លះៗ​ហើយ

បានផុស

នៅ

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រកាស​​ថា កិច្ចចរចាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចប់អរិភាព កំពុងតែមានវឌ្ឍនភាពជាវិជ្ជមានហើយ។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​ Reuters នា​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ២០២៦។

លោក JD Vance (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក Vance បាន​ធ្វើ​ឡើង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធសំណើចុងក្រោយរបស់ទីក្រុងតេហេរ៉ង់ ដោយចាត់ទុកថាជាសំណើ ដែលមិនអាចទទួលយកបាន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក Vance បានបញ្ជាក់ថា ភាគីទាំងពីរ ពិតជាកំពុងមានការរីកចម្រើន​នៅក្នុងការចរចា។ យ៉ាង​ណាមិញ លោកបានសង្កត់ធ្ងន់ថា បញ្ហាសំខាន់បំផុតនៅពេលនេះ គឺថាតើវឌ្ឍនភាពនេះនឹងអាចឈានទៅដល់កម្រិត ដែលបំពេញតាមលក្ខខណ្ឌកំណត់ ឬ «ខ្សែបន្ទាត់ក្រហម» របស់ប្រធានាធិបតី ត្រាំ បានដែរឬទេ។

លោក Vance បានពន្យល់យ៉ាងច្បាស់ថា «ខ្សែបន្ទាត់ក្រហម» របស់លោក ត្រាំ គឺសាមញ្ញបំផុត ពោលគឺប្រធានាធិបតី ត្រូវតែមានទំនុកចិត្តយ៉ាងពេញលេញថា សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការការពារគ្រប់គ្រាន់ ដើម្បីធានាឱ្យបានថា ប្រទេសអ៊ីរ៉ង់ នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម