KPT+
សាវតាម្ចាស់ពានរង្វាន់ Mister Global 2021 ជាបុរសសម្បូរទេពកោសល្យ គួរឱ្យសរសើរ
កម្មវិធីប្រកួតសមត្ថភាព និងសម្រស់បុរស Mister Global 2021 ដែលបប្រព្រឹត្តឡើងនៅលើទឹកដីប្រទេសថៃ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ នេះ។

ក្នុងនោះកម្មវិធីបានរកឃើញម្ចាស់ជយលាភីឯករបស់ខ្លួន ដោយបានទៅលើបុរសសង្ហារ Miguel Carrasco ដែលជា Mister Global មកពីប្រទេស អេស្ប៉ាញ។ បុរសឯករូបនេះ មិនត្រឹមតែស្រស់សង្ហារប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានសមត្ថភាពខ្លាំងមិនធម្មតា បូករួមទាំងទេពកោលសល្យជាច្រើន គួរកោតសរសើរថែមទៀតផង។

ខាងក្រោមជាសាវតារបស់ Miguel Carrasco!
១. លោក Miguel Carrasco មានឈ្មោះពេញ Miguel Ángel Lucas Carrasco កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៣ ដែលបច្ចុប្បន្នបុរសឯករូបនេះមានវ័យ ២១ឆ្នាំ។

២. លោកជាជនជាតិដើមហុងឌូរ៉ាន ដែលបានកើត និងធំធាត់នៅទីក្រុង Toledo ប្រទេសអេស្ប៉ាញ។
៣. Miguel Carrasco និយាយបាន ២ភាសាយ៉ាងជំនាញ គឺភាសាអេស្ប៉ាញ និងអង់គ្លេស។

៤. ចំណង់ចំណូលចិត្តពេលទំនេររបស់ម្ចាស់ជយលាភី Mister Global 2021 រូបនេះ គឺថតរូប អានសៀវភៅ និងលេងព្យាណូ។
៥. ចាប់តាំងពីឆ្នាំ២០២០ រហូតមកទល់ឆ្នាំ២០២២ នេះ លោកជាកីឡាករបាល់ទាត់របស់ក្លឹប Real España។

៦. នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ Miguel Carrasco បានចូលរួមប្រកួតជាមួយបេក្ខជនចំនួន ៥១នាក់ផ្សេងទៀត នៅក្នុងទីក្រុង Periana Málaga ប្រទេសអេស្ប៉ាញ ហើយលោកបានឈ្នះពានតំណាងឱ្យ Toledo ក្លាយជា Mister Global អេស្ប៉ាញ ឆ្នាំ២០២១ ។
៧. ពេលកំពុងកាន់តំណែងជាបុរសឯក Mister Global អេស្ប៉ាញ លោកបានទទួលការហ្វឹកហាត់ ដើម្បីក្លាយជាអ្នកពន្លត់អគ្គីភ័យ នៅទីក្រុងម៉ាឌ្រីដ។

៨. នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២ លោក Periana Málaga បានឈរតំណាងឱ្យប្រទេសអេស្ប៉ាញ ក្នុងកម្មវិធី Mister Global 2021 នៅប្រទេសថៃ។ នៅទីបំផុត លោកបានប្រជែងឈ្នះបេក្ខភាពចំនួន ៣២នាក់ផ្សេងទៀតមកពីជុំវិញពិភពលោក ដោយទទួលបានពានជាបុរសឯក ប្រចាំឆ្នាំ ឬ Mister Global 2021៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សង្ហាៗណាស់! Mister Global 2021 គ្រងឈុតតំណាងជាតិ បង្អួតវប្បធម៌រៀងខ្លួន

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ