KPT+
៥ចំណុច ដែលមនុស្សម្នាក់ៗគួរមានអ្នកណែនាំ (Mentor) ក្នុងជីវិត
តើអ្នកដឹងទេពាក្យថា អ្នកណែនាំ ឬ Mentor មានន័យដូចម្ត៉េច? អ្នកណែនាំ គឺជាអ្នកដើរតួនាទី ជាអ្នកផ្តល់ប្រឹក្ សានិងផ្តល់ជំនួយដល់អ្នកមានបទពិសោធតិច សម្រាប់ជួយពួកគេនៅពេលដែលជួបបញ្ហាផ្សេងៗក្នុងជីវិត មិនថាបញ្ហាសេ្នហា គ្រួសារ និងការសិក្សាឡើយ។

អ្នកណែនាំ (Mentor) អាចជាគ្រូ ជាបុគ្គលពូកែណាម្នាក់ ជាសាច់ញាតិបងប្អូនដែលបានឆ្លងកាត់បទពិសោធជីវិតជោគជ័យច្រើន ឬអាចជាសិស្សច្បង និងមិត្តភក្តិ ដែលអ្នកគិតថាជានិមិត្តរូបក្នុងចិត្ត។ បន្ទាប់មក អ្នកអាចស្នើសុំពួកគេធ្វើជាអ្នកណែនាំផ្ទាល់ខ្លួនបានសម្រាប់ជួយបង្ហាត់បង្រៀន និងណែនាំផ្លូវជីវិតឱ្យកាន់តែមានភាពល្អប្រសើរឡើង មិនថាអ្នកស្ថិតក្នុងវ័យសិក្សា ឬវ័យធ្វើការទេ។
ហេតុអ្វីបានជាមនុស្សត្រូវមានអ្នកណែនាំ ឬ Mentor នេះ? ខាងក្រោមនេះជាហេតុផល ៥ចំណុច ធ្វើឱ្យជីវិតកាន់តែប្រសើរក្រោយមានអ្នកណែនាំក្នុងជីវិត៖
១.អ្នកណែនាំជួយកំណត់គោលដៅរបស់អ្នកជាមួយនឹងយុទ្ធសាស្ត្រ SMART

ការកំណត់គោលដៅនេះសំខាន់ណាស់ អ្នកណែនាំព្យាយាមពង្រឹងសមត្ថភាពរបស់អ្នកត្រូវបានផ្តល់ប្រឹក្សា ដោយការកំណត់គោលដៅជាមុន តាមរយៈយុទ្ធសាស្ត្រ SMART។ SMART គឺជាពាក្យកាត់តំណាងឱ្យ៖
- S = Specific (ជាក់លាក់)
- M= Measurable (អាចវាស់វែងបាន)
- A= Achievable (អាចសម្រេចបាន)
- R= Relevant (ពាក់ព័ន្ធ)
- T= Time management (ការគ្រប់គ្រងពេលវេលា)។
២.អ្នកណែនាំជាអ្នកទទួលខុសត្រូវលើការសម្រេចគោលដៅរបស់អ្នក
ពិតណាស់ អ្នកបង្ហាត់បង្រៀនតែងតែណែនាំផ្លូវដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរបស់អ្នក។ គេមានតួនាទីផ្តល់ប្រឹក្សា នឹងជួយសម្រេចចិត្តលើគោដៅរបស់អ្នកពេលមានបញ្ហា ក្នុងនោះគេក៏មានទំនួលខុសត្រូវក្នុងការសម្រេចគោលដៅរបស់ពួកគេ។
៣.អ្នកណែនាំជួយអភិវឌ្ឍន៍ជំនាញភាពជាអ្នកដឹកនាំទៅអ្នក
អ្នកណែនាំ តែងតែព្យាយាមជំរុញអ្នកឱ្យមានភាពក្លាហានក្នុងការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ទៅវិញទៅមក។ ក្នុងនោះគេក៏តែងតែជំរុញឱ្យអ្នកក្លាហាននៅទីសាធារណៈដូចជា កន្លែងធ្វើការ សាលារៀន ឬ កន្លែងផ្សេងៗទៀត។ ជាពិសេសបង្រៀនពីរបៀបនិយាយឱ្យមានភាពទាក់ទាញនៅកន្លែងសាធារណៈ ការដឹកនាំក្រុម និងជំនាញទន់ផ្សេងៗ ដូចជាពង្រឹងផ្នែកភាសា ផ្តល់ចំណេះដឹងបន្ថែមផ្នែកសង្គម ឬ នយោបាយជាដើម។
៤.អ្នកណែនាំបង្កើនទំនុកចិត្ត និងសមត្ថភាពដោះស្រាយបញ្ហារបស់អ្នក

អ្នកណែនាំអាចឱ្យអ្នកមានទំនុកចិត្តជាងមុន និងផ្តល់ជាទស្សនៈផ្សេងៗដែលអាចជាគន្លឹះ សម្រាប់ផ្លាស់ប្តូរនូវទម្លាប់អាក្រក់ ឬ ការគិតដែលគ្មានប្រយោជន៍ និងជួយអភិវឌ្ឍន៍ជំនាញ ដោះស្រាយបញ្ហារបស់អ្នក។ មួយវិញទៀត អ្នកណែនាំក៏ព្យាយាមស្វែងរក និងបង្កើតបណ្តាញឱ្យអ្នក ព្រមទាំងទទួលបានឱកាស និងបទពិសោធថ្មីៗពីមនុស្សជុំវិញខ្លួន។
៥.អ្នកណែនាំផ្តល់ចំណេះដឹង និងណែនាំដោយមិនអាចកាត់ថ្លៃបាន (ឥតគិតថ្លៃ)
ជាមួយនឹងបទពិសោធការងារកាន់តែច្រើន អ្នកណែនាំគឺស្ថិតក្នុងទីតាំងដ៏ល្អដើម្បីផ្តល់ការ យល់ដឹងសម្រាប់អ្នកត្រូវបានណែនាំ។ អ្នកណែនាំអាចណែនាំដោយផ្តល់ពីរបៀបធ្វើការងារជាក់លាក់មួយ ឬ ជំនាញដ៏បុិនប្រសប់ ហើយពួកគេក៏អាចចែករំលែកពីបទពិសោធដែលអាចយកឈ្នះលើឧបសគ្គ និងបញ្ហាប្រឈមនានាកំលុងពេលបំពេញការងារផងដែរ។
ការណែនាំបែបនេះ អាស្រ័យលើបទពិសោធរបស់អ្នកណែនាំ ឬ អ្នកបង្ហាត់។ យ៉ាងណាមិញ ប្រសិនបើអ្នកស្នើសុំ ឬ ជ្រើសរើសនរណាម្នាក់ជាអ្នកណែនាំ (Mentor) របស់អ្នក គួរជ្រើសរើសមនុស្សដែលមានអត្តចរិត និងចំណង់ចំណូលចិត្តស្រដៀងអ្នកភាគច្រើន ព្រោះងាយស្រួលក្នុងការចុះសម្រុងគ្នា និងពិភាក្សាបញ្ហាទៅវិញទៅមក៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


