Connect with us

KPT+

តើការសរសេរសារណា និងនិក្ខេបបទមានលក្ខណៈខុសគ្នាដូចម្តេច? 

បានផុស

នៅ

ការសរសេរសារណា និងនិក្ខេបបទ គឺជាការសរសេរស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត មានការត្រួតពិនិត្យ​ និងណែនាំពីសាស្រ្តាចារ្យលើប្រធានបទអ្វីមួយ ដែលមានគោលបំណងសិក្សាច្បាស់លាស់ ព្រមទាំងឯកសារត្រឹមត្រូវ។ ក៏ប៉ុន្តែ ប្រភេទនៃកិច្ចការស្រាវជ្រាវក្រោយពីបញ្ចប់ការសិក្សានេះពុំដូចគ្នាឡើយ។ តើលក្ខណៈនៃការស្រាវជ្រាវទាំងពីរខាងលើខុសគ្នាបែបណា? 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរសេរសារណា 

សារណា គឺជាអត្ថបទស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ និងសរសេរពីប្រធានបទណា មួយក្នុងគោលបំណងមួយច្បាស់លាស់។​ សារណា ត្រូវបានរៀបរៀងបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្រ និង២ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញណាមួយ ដើម្បីបញ្ជាក់បីកចំណេះដឹងដែលបានសិក្សារយៈពេលប៉ុន្មានឆ្នាំកន្លងមក។ មានន័យថា សារណា គឺសរសេរសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ 

ការស្រាវជ្រាវសារណា អាចស្រាវជ្រាវជាលក្ខណៈបុគ្គល ឬ ជាក្រុមដោយមានសាស្ត្រាចារ្យម្នាក់ចាំជួយណែនាំ និងកែតម្រូវ។ សារណានេះមានចាប់ពី ៣០ទំព័រ ដល់៦០ទំព័រជាង និងមានរយៈពេល ៤ខែ ទៅ៦ខែ ក្នុងការស្រាវជ្រាវទៅតាមការកំណត់របស់សាកលវិទ្យាល័យនីមួយៗ។​ បន្ទាប់ពីនិស្សិតបញ្ចប់ការស្រាវជ្រាវតាមពេលកំណត់ ពួកគេតម្រូវឱ្យការពារសារណារបស់ពួកគេ ដោយការធ្វើបទបង្ហាញដែល មានឯកសារយោងត្រឹមត្រូវ និងច្បាស់លាស់ដល់គណៈកម្មាការ។ ក្រោយមកគណៈកម្មាការនឹង ធ្វើការវិនិច្ឆយត្រួតពិនិត្យ រួចផ្តល់ជាពិន្ទុ និងលទ្ធផលដើម្បីបញ្ជាក់ថា និស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់របស់ពួកគេ។ 

សរសេរនិក្ខេបបទ

និក្ខេបបទ គឺមិនសូវខុសពីសារណាប៉ុន្មានឡើយ។ និក្ខេបទ ធ្វើឡើងក្នុងកម្រិតថ្នាក់បណ្ឌិត និងសិក្សាលើបញ្ហា ឬ ប្រធានបទអ្វីមួយដែលទាក់ទងជាមួយនឹងមុខជំនាញដែលនិស្សិតបានសិក្សាកន្លងមក ក្នុងថ្នាក់បណ្ឌិតរបស់ខ្លួន ព្រមទាំងជាប្រធានបទដែលធំជាងសារណា និងមានរយៈពេលវែងជាង។ និក្ខេបបទត្រូវការពេលស្រាវជ្រាវ ២ ទៅ៣ឆ្នាំ ឬ អាចយូរជាងនេះ បន្ទាប់មកនិស្សិតធ្វើបទបង្ហាញជូនគណៈកម្មការដើម្បីការពារនិក្ខេបបទរបស់ខ្លួនក្នុងការបញ្ចប់ថ្នាក់បណ្ឌិត។ 

ចំពោះការសរសេរនិក្ខេបបទនេះ គឺមានកម្រាស់ក្រាស់ជាងសារណា ដោយនិស្សិតត្រូវសរសេរឱ្យមានភាពស៊ីជម្រៅ និងច្បាស់លាស់ច្រើនចំពោះអ្វីដែលគាត់កំពុងតែសិក្សា និងត្រូវតែធ្វើអ្វីមួយដែលថ្មី ឬ ធ្វើប្រធានបទណាដែលមិនទាន់មាននរណាម្នាក់បានធ្វើវានៅឡើយ។​ ការស្រាវជ្រាវក្នុងកម្រិតនេះ​ ក៏មានការការណែនាំពីសាស្ត្រាចារ្យដូចគ្នា។

គូសបញ្ជាក់ថា ការសរសេរសារណា និងនិក្ខេបបទគឺាការស្រាវជ្រាវដែលមានលក្ខណៈ វិទ្យាសាស្រ្ត និងឯកទេសនៃការសរសេរត្រឹមត្រូវតាមក្បួនខ្នាត និងការកំណត់។ យ៉ាងណាមិញ និក្ខេបបទ គឺមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅជាងសារណា៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ ៖ ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​ឌីប្លូមនៅថ្ងៃទី១នេះ ប្រព្រឹត្តិទៅល្អប្រសើរ

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោកឃួង ស្រេង ផ្តាំផ្ញើឱ្យសមាជិក​បក្ស ពង្រឹង​សាមគ្គីភាព​ឯកភាពផ្ទៃក្នុង បង្រ្កាបបទល្មើស ក្មេង​ទំនើង​ និងគ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ខាយ ឃុនហេង ៖ មន្ត្រីរាជការ​និង​ប្រតិបត្តិករ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅខេត្តកំពត ទទួល​បាន​ចំណេះដឹង​ពី​គ្រឿងញៀន អេដស៍ និងApp NoDrug

ព័ត៌មានជាតិ៣ ម៉ោង មុន

សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនឡើងជាង៥,៣ពាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការកំពូលសម្រេច​បន្ត​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ ក្រោយ​​ចេញ​សែក​ស្អុយ​ជាង​៣០​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម