Connect with us

KPT+

ក្បួនខ្នាតនៃការសំពះរបស់ខ្មែរ

បានផុស

នៅ

នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យទៅលើពាក្យ សំពះ ថា ជាការលើកដៃទាំងពីរ ផ្គុំម្រាមទាំង១០ ទៅបុគ្គលណាដែលគោរព ឬ រកទីកន្លែង និងវត្ថុ ដែលជាទីគោរព។ ការសំពះ មាន សំពះគ្រូ សំពះម្តាយឳពុក សំពះការ សំពះពេលា សំពះសួរ សំពះលា សំពះសុំទោស សំពះអរគុណជាដើម។ ក្នុងនោះ ក៏មានសំពះងារ ឬថ្វាយបង្គំតាមបែបបទចំពោះព្រះមហាក្សត្រផងដែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំពះ គឺជាការបញ្ជាក់ពីសុជីវធម៌ ការគោរពដឹងគុណ និងគោរពគ្នាទៅវិញទៅមក ហើយអ្វីដែលពិសេសនោះ គឺសំពះ ជាការបង្ហាញនូវអត្តសញ្ញាណ និងវប្បធម៌របស់ខ្មែរ ដែលកូនខ្មែរគ្រប់រូបមិនគួរមើលរំលង ឬ ភ្លេចពីរបៀបនៃការសំពះរបស់ខ្លួន។ ចំពោះការសំពះរបស់ខ្មែរដែលត្រូវទៅតាមក្បូនខ្នាតនោះមាន ០៥របៀប ហើយក្នុងរបៀបនីមួយៗមានអត្ថន័យផ្សេងៗគ្នា។ 

១.សំពះកម្ពស់ត្រឹមផ្ទៃថ្ងាស៖ គឺសំពះដល់ព្រះពុទ្ធ ព្រះព្រហ្ម អ្នកតា ឬ វត្ថុស័ក្តសិទ្ធិក្នុងការបួងសួងផ្សេងៗ។​

២.ចុងម្រាមដៃសំពះត្រឹមចិញ្ចើម៖ គឺសំពះសម្រាប់ព្រះសង្ឃ និងព្រះមហាក្សត្រ។ 

៣.ចុងម្រាមដៃត្រឹមច្រមុះ៖ គឺសំពះចំពោះឳពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ អាណាព្យាបាល  ឬ អ្នកមានគុណ។

៤.ចុងម្រាមដៃសំពះត្រឹមមាត់៖ សំពះអ្នកដែលមានវ័យចាស់ជាង អ្នកមានឋានៈខ្ពស់ជាង ជាចៅហ្វាយនាយ ឬ ជារៀមច្បង។ 

៥.ដៃផ្គុំសំពះត្រឹមដើមទ្រូង៖  ការសំពះត្រឹមទ្រូងនេះ គឺមានពីររៀប។ ទី១ សំពះអ្នកដែលមាន វ័យ ឬ ឋានៈស្មើគ្នា រវាងមិត្តភក្តិ និងមិត្តភក្តិ។ ទី២ នៅពេលចៅហ្វាយនាយ ឬ រៀមច្បងសំពះ ត្រឡប់មកអ្នកមានវ័យតិចជាង គឺសំពះត្រឹមទ្រូងដូចគ្នា។ 

យ៉ាងណាមិញ ក្នុងបច្ចុប្បន្នភាពនេះពលរដ្ឋខ្មែរគ្រប់រូប មិនថាជាសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន អ្នកលក់ដូរ ឬ អ្នកបម្រើការងារនៅស្ថាប័នណាមួយឡើយ គឺឃើញថា ការសំពះនៅមិនទាន់មានភាពត្រឹមត្រូវទៅតាមក្បួនខ្នាតរបស់ខ្មែរឡើយ។ ដោយខ្លះទៀត និយមការចាប់ដៃ ឱបលាគ្នា ជាជាងការសំពះលា ធ្វើឱ្យមនុស្សមួយចំនួនភ្លេច ឬ អៀនក្នុងការលើកដៃសំពះ៕​

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២៣ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម