KPT+
ពិចារណា៖ ពេលដឹងថា ប្ដីឬប្រពន្ធមិនស្មោះត្រង់ គួរទ្រាំនៅបន្តទៀតដែរ?
អ្វីខ្លះទៅរាប់ថា ជាភាពមិនស្មោះត្រង់?
ការសង្ស័យអំពីភក្តីភាពគឺជាអពមង្គល តែដឹងថាគ្មានភក្តីភាពហើយនៅបង្ខំទាញគេនៅជាមួយយើង គឺជានរក។អសន្តិសុខភាពផ្លូវចិត្ត ថប់បារម្ភ ការភ័យខ្លាចការលែងលះ ការគេងមិនលក់ ការធ្លាក់ទឹកចិត្តមើលងាយខ្លួនឯង លែងស្រស់ស្រាយសាទរនឹងជីវិត ឬបំផ្លាញខ្លួនឯងចំអកព្រហ្មលិខិត គឺអាចចូលទៅកាន់កាប់គំនិតយើងគ្រប់ពេលបាន កែប្រែយើងពីមុនក្លាយមកជាអ្នកផ្សេង ប្រសិនយើងមិនរួសរាន់ដោះស្រាយ។

ពេលមានបញ្ហាភ្លាមអ្នកចាប់ផ្តើមប៉ាន់ស្មាន តើខ្ញុំបានធ្វើអ្វីខុសបានជាគេទៅ? តើខ្ញុំស្រឡាញ់គេមិនគ្រប់គ្រាន់ទេ? តើខ្ញុំមិនបានញញឹមធ្វើល្អដាក់គេទេ? តើខ្ញុំនឹងអាចទុកចិត្តគេម្តងទៀតដែរទេ? តើទំនាក់ទំនងរបស់យើងអាចនឹងនៅដដែលទេ? តើមនុស្សម្នាក់ទៀតមានអ្វីលើសខ្ញុំទៅ?
រស់ជាមួយសំណួរទំាងនេះសុខភាពកាយចិត្តរបស់អ្នកអាចរងទុក្ខ ហើយការបំពេញការងារអាជីពនឹងថយក្រោយ។ ប៉ុន្តែមុននឹងធ្វើការសម្រេចចិត្តអ្វីមួយសូមប្រាកដថាអ្នកនឹងមិនស្តាយក្រោយ។
១ សញ្ញានៃប្តីឬប្រពន្ធដែលកំពុងផិតក្បត់

ដៃគូ ឬប្តី / ប្រពន្ធរបស់អ្នកនៅឆ្ងាយពីការចាប់អារម្មណ៍ចំពោះគ្រួសារ ដែលពិបាកនឹងអាចពន្យល់បាន។
គេអាចបង្ហាញ ការធុញទ្រាន់ឬខ្វះចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងភេទ ឬមកក្លិនផ្ទះជាមួយក្លិនក្រអូបដែលមិនធ្លាប់ស្គាល់ តុបតែងជាងពីមុន។ល។
គេចាប់ផ្តើមចេះនិយាយខ្លាំងឡើងៗ ចំពោះអ្នកឬនិយាយមិនសមរម្យមិនយោគយល់។ ពេលខ្លះនេះគ្រាន់តែជាលេសឈ្លោះ ដើម្បីបានខឹងគ្នានឹងអាលចេញពីផ្ទះ។ គេផ្តោតអារម្មណ៍លើការសម្រកទម្ងន់ឬយកចិត្តទុកដាក់ចំពោះសម្រស់ខ្លាំង
លែងចាប់អារម្មណ៍នឹងការរួមភេទទៀត ដោយធ្វើលេសឈឺ ស្ត្រេស។ល។ ក៏អាចសម្គាល់មើល សកម្មភាពផ្លូវភេទខុសប្រក្រតីផ្សេងទៀតដែលមិនធ្លាប់ធ្វើពីមុនមក (ដែលពួកគេប្រហែលជាបានរៀនពីអ្នកថ្មី)។

ពេលខ្លះ គេហាក់ដូចជាស្ទាក់ស្ទើរក្នុងការថើបអ្នកឬបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកនៅមុខមនុស្សម្នា។
គេរិះគន់មិនពេញចិត្តរាល់ពេលដែលអ្នកបង្ហាញការយកចិត្តទុកដាក់ស្និទ្ធស្នាលម្តងៗ។
មិនតែប៉ុណ្ណោះ គេធ្វើការច្រើនម៉ោង ញឹកញាប់ជាងមុន…និងរារាំងអ្នកមិនឱ្យសួរនាំមិនថា ប្រាក់ឈ្នួល / បៀវត្សរ៍ឈានដល់មិនតបសារឬទូរសព្ទ នៅពេលអ្នកព្យាយាមហៅគាត់នៅកន្លែងធ្វើការ។
ចំណាយពេលធ្វើដំណើរកាន់តែច្រើនសម្រាប់ហេតុផលអាជីវកម្ម ហើយបដិសេធមិនអនុញ្ញាតឱ្យអ្នកទៅជាមួយ។ល។
ទោះបីថាទំាងនេះជាសញ្ញនៃអំពើផិតក្បត់តែ អ្នកអាចសម្រេចចិត្តបានតែល្គឹកណាដែលអ្នកតាមគេទាន់ជាក់ស្តែងនឹងភ្នែកតែប៉ុណ្ណោះ។

សញ្ញានេះនាំទៅដល់ការតាមសម្រេចចិត្តថាតើគួរតាមដានដែរឬអត់់?ហើយធ្វើយ៉ាងណាពេលឃើញការពិតនឹងភ្នែក?
ចម្លើយ៖ ចូរក្លាហានរៀនធ្វើការសម្រេចចិត្តដោយផ្អែកលើការពិត ប្រសិនបើប្តីឬប្រពន្ធរបស់អ្នកពិតជាកំពុងបោកប្រាស់អ្នក ការសម្រេចចិត្តសំខាន់ៗមួយចំនួនអំពីអនាគតរបស់អ្នកងអនាគតកូនៗរបស់អ្នកត្រូវគូសវាសដោយភ្លឺស្វាង។ ដូច្នេះជំហានដំបូងគឺកំណត់ភាពមិនលម្អៀងនិងសេចក្តីពិតជាឧបករណ៍ចាំបាច់ដើម្បីទទួលបានភ័ស្តុតាងដែលអ្នកនឹងត្រូវការក្នុងករណីចង់ឈ្នះក្តីនៅតុលាការ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ មកស្គាល់ចំណុចអវិជ្ជមាននៅផ្ទះ ដែលនាំឱ្យប្តីឬប្រពន្ធងាកទៅរកក្រៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


