KPT+
រវាងកាហ្វេកាពូឈីណូ ឡាតេ និងទឹកកាហ្វេខ្មៅសុទ្ធ មួយណាល្អជាង
ចម្លើយខ្លី គឺកាហ្វេសុទ្ធតែងតែល្អជាងជានិច្ច។ មនុស្សកាន់តែច្រើនឡើងចាប់ផ្តើមលែងដាក់អ្វីបន្ថែមទៅក្នុងការហ្វេទៀតហើយពេលដែលគេកាន់តែមានការយល់ដឹង។
ទោះយ៉ាងណាក៏ដោយ មិនមានការស្រាវជ្រាវច្រើន លើផលប៉ះពាល់សុខភាពរបស់អ្នកបន្ថែមគ្រីម ឬទឹកដោះគោទេព្រោះ តាមយីហោហើយខ្លះអាចមានគ្រីមដែលផ្តល់សុខភាពល្អជាងយីហោដទៃដូចជា គ្រីមផលិតពីទឹកដោះគោធម្មជាតិពិត ឬខ្ទិះដូងពិត។
ជាទូទៅ ធម្មជាតិតែងតែជាជំរើសប្រសើរជាងគ្រប់យ៉ាងក្នុងការហូបចុក។
ប្រសិនបើអ្នកចូលចិត្តលាយកាហ្វេជាមួយក្រែម គ្រីមនិងទឹកស៊ីរ៉ូផ្សេងៗមិនថា តែបៃតង ផ្លែស្តប៊ែរី សូមពិចារណាជ្រើសរើសយកផលិតផលធម្មជាតិ។ នេះឯងដែលធ្វើឱ្យតម្លៃប្រេនកាហ្វេដែលប្រើផលិតផលល្អ បានចំណុះតិចហើយមានតម្លៃខ្ពស់ ដូចជាស្តារបាក់។ល។
ទាំងកាហ្វេ cappuccino និងកាហ្វេ រសជាតិលាយនានា កាន់តែច្រើន ផលិតផលលាយនោះកាន់តែពិបាកជាផលិតផលធម្មជាតិបានណាស់ដូច្នេះហើយដែលវានឹងផ្តល់ផលអាក្រក់ដល់សសៃឈាមនឹងបេះដូង ។
ដោយសារតែបច្ចុប្បន្ន កាហ្វេត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចខ្លាំងមួយលើកំពូលតារាងនៃពពួកភេសជ្ជៈយើងគួរមានការយល់ដឹងខ្ពស់មុនពេលក្រេបវាចូលពោះ។
តាមពិតកាហ្វេធម្មតាតែងតែមានរសជាតិខ្សោយជាងកាហ្វេអ៊ីសប្រេសសូ តែភេសជ្ជៈទាំងពីរនេះទទួលបានអត្ថប្រយោជន៍ខ្លាំងណាស់ ប្រសិនគេកិនវាប្រើប្រាស់គ្រាប់ពិតៗស្រស់ៗនិងមានគុណភាព។
គ្រាប់កាហ្វេដែលយកមកកិន រឹតតែសំខាន់ដូចវិធីកិនដែរ បើវាល្អពិតមែនកុំបាច់ថែមអ្វីក៏ទទួលទានបានមានរសជាតិឆ្ងាញ់ និងល្អបំផុតសម្រាប់ភ្ញោចសុខភាពផ្លូវចិត្តនិងរាងកាយ ប្រសិនកាហ្វេនោះ ដាក់គ្រីមនិងស្ករបន្ថែម ទើបអាចហូបបាន យើងគួរប្រុងប្រយ័ត្ន វាពុំមែនកាហ្វេសុទ្ធឡើយ។
ស្រស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



