KPT+
រឿងរ៉ាវប្លែកៗ ៩ ប្រភេទលើលោក មនុស្សជាច្រើនមិនសូវជាដឹងនោះទេ
នៅលើពិភពលោកនេះមានរឿងហួសចិត្ត និងមិនគួរឲ្យជឿច្រើនណាស់ ហើយជារៀងរាល់ថ្ងៃ យើងតែងទទួលដឹងឮពីព័ត៌មានថ្មីៗរហូត។
ខាងក្រោមនេះ ជារឿងដែលអ្នកប្រហែលជាមិនដែលដឹងពីមុនមកទេ យើងខ្ញុំនឹងលើកមកបង្ហាញឲ្យមិត្តអ្នកអានបានដឹងពីររឿងរ៉ាវប្លែកៗទាំងនោះ។
១. ខ្លាឃ្មុំកូឡាមានក្រយៅដៃស្រដៀងមនុស្ស

រឿងនេះជួនកាលជាឧបសគ្គដល់អ្នកស៊ើបរឿងក្ដី ព្រោះថាបើយកក្រយៅដៃនេះទៅពិនិត្យ គ្រប់គ្នាប្រាកដជាឈឺក្បាលមិនខាន។
២ ត្រីឆ្លាមភ្លឺនៅកន្លែងងងឹត

ត្រីឆ្លាម ១០% នៃត្រីឆ្លាម ៥៤០ប្រភេទអាចធ្វើឲ្យខ្លួនវាភ្លឺដើម្បីគ្នាវាមើលឃើញ និងទាក់ទាញចំណី។
៣. សត្វព្រាបចេះគណិតវិទ្យា

ការពិតទៅសត្វព្រាបចេះគណិតដូចស្វាដែរ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចមើលអក្សរ A ដល់ Z បានទៀតផង។
៤. ឆ្មាស្រែកម៉េវដាក់តែមនុស្សប៉ុណ្ណោះ
វាមិនម៉េវដាក់គ្នាវានោះទេ ឆ្មាម៉េវដាក់តែមនុស្សដើម្បីចំណី និងចំណាប់អារម្មណ៍តែប៉ុណ្ណោះ។ សម្រាប់កូនឆ្មាទើបវាម៉េវដាក់គ្នាវា។
៥. មនុស្សស្រីរងាជាងមនុស្សប្រុស
ដោយសារស្ត្រីមានអត្រាមេតាបូលីសទាប ពួកគេមានទំនោរផលិតកំដៅតិចជាងបុរស ដែលធ្វើឲ្យពួកគេមានអារម្មណ៍ត្រជាក់ ឬឆាប់រងា។
៦. មនុស្សអាចមានពិសដូចពស់
នៅពេលនេះយើងមិនទាន់មានពិសនោះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្ហាញថានាពេលអនាគតមនុស្សនឹងអាចវិវត្តន៍ពិសក្នុងមាត់ដូចសត្វពស់ ដើម្បីសម្របតាមការរស់នៅ។
៧. ពពកមានទម្ងន់ធ្ងន់
មើលទៅពពកហោះស្មានថាវាមានទម្ងន់ស្រាល ការពិតទៅទំហំកាន់តែធំ ទម្ងន់កាន់តែធ្ងន់។
៨. ឯកសណ្ឋានអវកាសយានិកមានតម្លៃថ្លៃ
ឯកសណ្ឋានអវកាសយានិកមានតម្លៃតម្លៃប៉ាន់ស្មានពី ១៥លានដុល្លារទៅ២២លានដុល្លារក្នុងមួយឯកតា ដែលផលិតក្នុងឆ្នាំ ១៩៧៤ បច្ចុប្បន្នវាមានតម្លៃប្រហែល ១៥០ លានដុល្លារហើយ។
៩. មនុស្សភពផ្កាយអាចនឹងមានពិត

គ្មានព័ត៌មានច្បាស់លាស់ណាមួយ ពីមនុស្សភពផ្កាយនៅឡើយទេ ប៉ុន្តែមិនមានន័យថាពួកគេមិនមានទេ ព្រោះសកលលោកមានទំហំធំក្រៃលែង ដែលយើងមិនទាន់ទៅសព្វទីកន្លែងអស់ផង៕
អត្ថបទ៖ វារី
ចុចអាន៖បំណកស្រាយ! ជំនឿទាំង ៦ តែងឮមកជាយូរ តើជាការពិតឬយ៉ាងណា?
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


