KPT+
ឪពុកម្ដាយគួរបង្រៀនកូនយ៉ាងដូចម្ដេចពីរឿងលុយកាក់?
ការអប់រំកូនៗពីទុកការដាក់លុយកាក់តាំងពីពួកគេនៅវ័យកុមារ ជារឿងសំខាន់មួយដែលឪពុកម្ដាយគ្រប់រូបត្រូវយកចិត្តទុកដាក់។ ចំណេះគ្រប់គ្រងហិរញ្ញវត្ថុ មិនរង់ចាំទាល់តែកូនពេញវ័យទើបប្រាប់ ឬដាក់បន្ទុកទៅខាងសាលាឲ្យបង្រៀននោះទេ តែប៉ាម៉ាក់ត្រូវចាប់ផ្ដើមពីពេលដែលកូនៗកំពុងនៅក្មេងនេះឯង។
១. ការចាយវាយ
មិនថាលោកអ្នកចំណាយលុយទៅលើអ្វីក៏ដោយ គួរតែប្រាប់កូនៗពីគោលបំណងនៃការចាយវាយនោះ។ ប្រាប់ពួកគេពីមូលហេតុនៃការទិញនីមួយៗ! បើសិនពួកគេទារទិញសម្ភារលេងឬអ្វីផ្សេង គួរឲ្យពួកគេប្រាប់ពីបំណង និងប្រយោជន៍នៃរបស់នោះមកលោកអ្នក។ ធ្វើបែបនេះ កូនៗនឹងមិនចេះតែចាយវាយតាមការចង់បាន ហើយពួកគេនឹងយល់ច្បាស់ថា អ្វីគួរឬមិនគួរទិញ។
២. ការសន្សំ
គួរតែទិញកូនជ្រូកមួយ ទុកឲ្យកូន ដើម្បីឲ្យពួកគេរៀនសន្សំប្រាក់ ទោះតិចតួចក៏ដោយ។ ពន្យល់កូនៗពីគុណសម្បត្តិនៃលុយសន្សំនោះ! ក្រោយពីពួកគេយល់ ពួកគេនឹងចេះសម្រេចចិត្តពីការទុកដាក់លុយដែលមានដោយខ្លួនឯង ថាគួរសន្សំប៉ុន្មាន ឬចាយប៉ុន្មាន។ ម្យ៉ាងទៀតពួកគេ ក៏កាន់តែយល់ច្បាស់ពីការកើនឡើងនៃលុយផងដែរ។
៣. ការបរិច្ចាគ
ទន្ទឹមនឹងការអប់រំកូនៗឲ្យចេះទុកដាក់ ក៏ដូចជាចេះសន្សំប្រាក់ ឪពុកម្ដាយកុំភ្លេចបង្រៀនពួកគេឲ្យចេះចែករំលែកផង។ ការចែកទាន មិនថាតិចឬច្រើន បង្រៀនក្មេងឲ្យមានចិត្តសប្បុរស ចេះស្រឡាញ់អាណិតអ្នកដទៃ មិនកំណាញ់ដែលនាំឲ្យខ្វះញាតិនោះទេ។ លើសពីនេះ ឪពុកម្ដាយមិនគួរមានកាយវិការរិះថាំនៅចំពោះមុខកូន ដែលបណ្ដាលឲ្យពួកគេក្លាយជាមនុស្សម៉ៅស្វិតទៅថ្ងៃអនាគតឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖កុំទាន់ DEPRESSION ប្រសិនយើងមិនទាន់បានធ្វើរឿងទំាងនេះ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង