សុខភាព
កូនមិនសូវញ៉ាំ ពណ៌អាហារ ៥ នេះ អាចជួយក្មេងៗឲ្យមានចំណង់វិញ
ជាការពិតណាស់ ចម្អិនម្ហូបឲ្យកូនញ៉ាំម្តងៗ ម្តាយត្រូវតែគិតគូរអំពីអាហាររូបត្ថម្ភពេញលេញ។ អាហារទាំងនេះរួមមាន ប្រូតេអ៊ីន កាបូអ៊ីដ្រាត បន្លែ ផ្លែឈើ និងខ្លាញ់ ប៉ុន្តែជួនកាលអាហារសម្បូរសារធាតុចិញ្ចឹម ធ្វើឲ្យកូនរបស់អ្នកមិនព្រមញ៉ាំផងដែរ។ នេះប្រហែលជាដោយសារតែពណ៌នៃអាហារ មិនទាក់ទាញទារក។

ដូច្នេះហើយ យើងខ្ញុំបានដាក់បញ្ចូលពណ៌អាហារទាំង ៥ ដែលទារកគួរញ៉ាំ ដើម្បីចែកជូនជាគន្លឹះដល់អ្នកម្តាយ។
១ ពណ៌ក្រហម
អាហារក្រហមដែលកូនអ្នកគួរញ៉ាំមានដូចជា ផ្លែស្ត្របឺរី ឪឡឹក ត្របែកពណ៌ផ្កាឈូក ប៉េងប៉ោះ ផ្លែស្រកានាគក្រហម។ អាហារដែលមានពណ៌ក្រហម គឺជារុក្ខជាតិដែលទទួលបានពី lycopene និង beta-cycline វាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពន្យឺតការចុះខ្សោយនៃកោសិកាក្នុងរាងកាយ ជាពិសេសកោសិកាស្បែក។ លើសពីនេះ អាហារក្រហម ក៏រួមចំណែកដល់ការថែរក្សាភ្នែករបស់កូនអ្នកផងដែរ។
២ ពណ៌បៃតង
អាហារពណ៌បៃតង ដែលកូនរបស់អ្នកគួរញ៉ាំមានដូចជា ផ្លែប៉ោមបៃតង ផ្លែប័រ ផ្លែត្របែក ស្ពៃខ្មៅ ស្លឹកគ្រៃ ស្ពៃក្តោប សាឡាត់ និងខាត់ណា។ អាហារពណ៌បៃតង បានមកពីសារធាតុពណ៌ chlorophyll មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ជួយឲ្យស្បែកភ្លឺថ្លា វាក៏មានជាតិសរសៃខ្ពស់ ដែលជួយដល់ការបន្ទោរបង់របស់ទារកផងដែរ។ សំខាន់ជាងនេះទៅទៀត អាហារពណ៌បៃតង អាចជួយកាត់បន្ថយការទល់លាមក របស់កូនដូចគ្នា។
៣ ពណ៌ទឹកក្រូច និងលឿង
អាហារពណ៌ទឹកក្រូច និងលឿងដែលទារកគួរញ៉ាំមាន ក្រូច ការ៉ុត ល្ពៅ ម្នាស់ ខ្នុរ ដំឡូងផ្អែម ពោត និងផ្លែល្ហុង ជាអាហារពណ៌ទឹកក្រូចមានសារធាតុ Beta-carotene ជួយរក្សាសំណើមស្បែក ជួយធ្វើឲ្យស្បែកភ្លឺថ្លា។ វាជួយលើកកម្ពស់ និងកសាងភាពស៊ាំផងដែរ។ ផ្នែកពណ៌លឿង គឺបណ្ដាលមកពីសារធាតុមួយហៅថា lutein ។ វាជាសារធាតុដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ភ្នែក ដែលជួយអភិវឌ្ឍការមើលឃើញ ចំពោះកុមារតូចៗបានយ៉ាងល្អ។
៤ ពណ៌ស្វាយ និងពណ៌ខៀវខ្ចី
អាហារពណ៌ស្វាយ និងខៀវ-ស្វាយ ដែលកូនតូចគួរញ៉ាំមានដូចជា ប៊្លូបឺរី ផ្កាមេអំបៅ ដំឡូងជ្វាពណ៌ស្វាយ ស្ពៃក្តោបពណ៌ស្វាយ ខ្ទឹមបារាំងក្រហម និងប៉េងប៉ោះពណ៌ស្វាយ។ អាហារពណ៌ទាំងនេះត្រូវបានផលិតដោយសារធាតុ anthocyanins ដែលមានឥទ្ធិពលរារាំង E. coli ក្នុងបំពង់រំលាយអាហារ ដែលបណ្តាលឲ្យយរាគ ក៏ដូចជាជួយប្រយុទ្ធប្រឆាំងនឹងមេរោគផងដែរ។
៥ ពណ៌សនិងពណ៌ត្នោត
អាហារពណ៌សនិងត្នោត ដែលទារកគួរញ៉ាំមាន ចេក ផ្កាខាត់ណា សណ្តែកបណ្តុះ សណ្តែកសៀង ល្ងស អាហារពណ៌សនិងពណ៌ត្នោត បណ្ដាលមកពីសារធាតុបន្ថែម។ វាគឺជាសារធាតុដែលកាត់បន្ថយការរលាក និងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្ពស់។

ជាពិសេសស សម្រាប់កុមារញ៉ាំអាហារចម្រុះពណ៌ នឹងជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមផ្សេងៗ ផ្តល់អត្ថប្រយោជន៍ដល់រាងកាយផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ចុចអាន៖កុំមើលរំលង! ពណ៌នៃសំបោរ កំពុងប្រាប់ពីស្ថានភាពជំងឺធ្ងន់ឬស្រាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


