Connect with us

ព័ត៌មានជាតិ

ភាពយន្តខ្លីខ្មែរនិងបរទេសសរុប ៧៧ រឿង ត្រៀមចាក់បញ្ចាំងនៅកម្ពុជាដើម្បីលើកកម្ពស់គុណភាពការផលិត

បានផុស

នៅ

មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) ដែលជាមហោស្រពភាពយន្តខ្លីដំបូងគេនិងមានតែមួយគត់នៅកម្ពុជា បានប្រកាសជាផ្លូវការនៃការចាក់បញ្ចាំងខ្សែភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្តឯកសារសរុប ៧៧ រឿងមកពី ២២ ប្រទេស ដែលបានជ្រើសរើសចេញពីអ្នកដាក់ពាក្យចូលរួមប្រកួតចំនួន ១៩៦ ចំណងជើង។ ការចាក់បញ្ចាំង​នេះ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា នៅតាមរោងភាពយន្ត Legend, Exchange Squar, Fable Cinema, Meta House, និង French Institute of Cambodia។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពភាពយន្តឆ្នាំទី១៤ មានប្រសាសន៍ថា មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាដើម្បី ជួយដល់ទស្សនិកជនរបស់យើងឱ្យទទួលបានបទពិសោធន៍ពីការស្រមើស្រមៃជាសកល និងគំនិតរបស់អ្នកផលិតភាពយន្តខ្មែរដែលនឹងជះឥទ្ធិពល មកលើប្រទេសរបស់យើង។ លោកថា៖« CSFF បានបង្កើតឡើងដោយក្រុមយុវជនស្ម័គ្រចិត្តខ្មែរ ដឹកនាំដោយ ក្រុមភាពយន្តឈូករ័ត្ន ហើយត្រូវបានទទួលស្គាល់ថា ជាមហោស្រពដែលលើកកម្ពស់ និងផ្ដល់រង្វាន់ដល់អ្នកផលិតភាពយន្តដែលមានទេពកោសល្យនៅកម្ពុជា ក៏ដូចជានៅ អាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២មក»។ 

លោក ហួយ សុជាតិ អនុប្រធាននាយកដ្ឋានយសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និង លោក ទេព អស្នារិទ្ធអនុរដ្ឋលេខាធិការក្រសួងក្រសួងព័ត៌មាន សុទ្ធតែសម្តែងការគាំទ្រដល់មហោស្រពភាពយន្តខ្លីចតុមុខ CSFF និងស្នើឱ្យផ្តោតទៅលើយុវជនជំនាន់ថ្មីដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។ 

លោក ទេព អស្នារិទ្ធ

លោក ទេព អស្នារិទ្ធ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់មហោស្រពសម្រាប់ពិចារណាបន្ថែមក្នុងការរៀបចំមហោស្រពក្នុងពេលខាងមុខដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងចូលរួមដោះស្រាយបញ្ហាសង្គមដែលពាក់ពាក់ព័ន្ធនឹងយុវជន ជាពិសេសជួយទប់ស្កាត់នៃការរីករាលដាលព័ត៌មានក្លែងក្លាយ។ លោកមានប្រសាសន៍ថា ៖«សមិទ្ធិករភាពយន្តគួរផ្តោតលើប្រធានបទដែលទាក់នឹងបំនិនជីវិត អក្ខរកម្មឌីជីថល និងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាសហគិ្រនភាព និងភាពជាអ្នកដឹកនាំផងដែរ។ ហើយការចូលរួមរបស់យុវជនយើងក្នុងការជួយផ្សព្វផ្សាយពីការពិតនៅកម្ពុជាពិតជាមានសារសំខាន់ណាស់»។ 

កន្លងមកក្រសួងព័ត៌មាន ក៏បានក្រើនរំលឹកស្ថានីយ៍ទូរទស្សន៍ ឬស្ថាប័នព័ត៌មានក្រោមឱវាទឱ្យរួមគ្នាជួយផ្សព្វផ្សាយស្នាដៃថ្មីៗរបស់យុវជន ដែលទាំងនេះសុទ្ធជាសកម្មភាពរួមចំណែកលើកស្ទួយដល់ការផ្សព្វផ្សាយស្នាដៃឱ្យរឹងរឹតតែសុសសាយដល់ប្រទេសជិតខាង។

ទន្ទឹមនេះលោក អ៊ុង ស៊ីវថុង ជាប្រធានក្រុមក៏បានបង្ហើបដែរថា CSFF ដើរតួនាទីយ៉ាងសំខាន់ក្នុងវិថីផលិតភាពយន្តរបស់លោកដោយក្នុងឆ្នាំ២០២២ បានចូលរួមជាប្រធានផ្នែកផលិត ហើយមានឱកាសដកពិសោធរៀបចំមហោស្រពពីក្រោយឆាក។ លោកថា៖«តួនាទីនេះនាំឱ្យខ្ញុំមើលឃើញទិដ្ឋភាពថ្មីមួយ ពីរបៀបរៀបចំមហោស្រព និងសារៈសំខាន់របស់មហោស្រព។ រួចមក ក្នុងឆ្នាំ២០២៤ ខ្ញុំបានដាក់ភាពយន្តខ្លី ដែលខ្ញុំសហដឹកនាំ «ស្នេហ៍គ្មានស្តង់ដារ» ហើយក៏បានជាប់ក្នុងការចាក់បង្ហាញ»។ សម្រាប់ឆ្នាំនេះ លោកបានត្រឡប់មកវិញ ដោយសារចង់រៀនបន្ថែម និងជំរុញខ្លួនឱ្យកាន់តែច្នៃប្រតិដ្ឋ និងបន្តលូតលាស់ជំនាញតាមរយៈសហគមន៍មួយនេះ ពីព្រោះCSFF មិនត្រឹមតែជាមហោស្រពទេ តែជាថ្នាលបណ្តុះយុវសមិទ្ធិករ និងជួយឱ្យពួកយើងមានការទទួលស្គាល់ទៀតលើឆាកអន្តរជាតិទៀត។

ជាមួយគ្នានេះ កញ្ញា Julia Russell បវរកញ្ញាពិភពលោកនៃប្រទេសកម្ពុជាឆ្នាំ២០២៥ ដែលចូលរួមធ្វើជាទូតសុឆន្ទៈ របស់ CSFF​ ២០២៥ បានសម្តែងចំណាប់អារម្មណ៍ថា ការគាំទ្រ CSFF ២០២៥ គឺដើម្បីផ្តល់ការគាំទ្រដល់ផលិតករភាពយន្តជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ 

ចំណែកលោក​ សុខ​ ច័ន្ទវាសនា ប្រធានផ្នែកក្រោយផលិតរបស់ CBS និងជាមេប្រយោគក្នុងស្រុកបានកត់សម្គាល់ ការរីកចម្រើនរបស់ភាពយន្តខ្មែរតាមរយៈតួនាទីរបស់លោកក្នុងមហោស្រពនេះថា៖ «សមត្ថភាពរបស់អ្នកផលិតភាពយន្តក្នុងជំនាន់នេះគឺកាន់តែប្រសើរឡើង ដោយសារតែកផលិតករភាពយន្តជំនាន់មុនបានជួយ បណ្តុះបណ្តាលផលិតភាពយន្តជំនាន់ថ្មីដែលនេះឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងភាពធននៃកសាងធនធានមនុស្សយើងក្នុងវិស័យនេះ»។

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ១៤ឆ្នាំ CSFF មិនត្រឹមតែជាវេទិកាមួយដ៏សំខាន់សម្រាប់នាំយកភាពយន្តខ្លីអន្តរជាតិល្អៗមកកាន់កម្ពុជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកប៉ុណ្ណោះនោះទេ CSFFក៏ជាកន្លែងបង្ហាញទេពកោសល្យរបស់អ្នកផលិតភាពយន្តរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ ។

ជាក់ស្តែងកាលពីឆ្នាំ២០២៣កន្លង ភាពយន្តខ្មែរចំនួន ២ត្រូវបានយកទៅចាក់បញ្ចាំងមហោស្រពភាពយន្ត Asia-Pacific Youth Micro Movie Festival នៅទីក្រុងហុងកុងតួរយ៉ាងគឺរឿង «ស្នេហ៍ឆ្លងវេលា» និង «កញ្ញា អតិថិជន» ទៅដាក់ប្រកួតលើឆាកអន្តរជាតិ ដែលនេះគឺជាការបន្តបេសកកម្មដ៏ចាំបាច់របស់ CSFF ដើម្បីចូលរួមបង្ហាញភាពរឹងមាំរបស់កម្ពុជាក្នុងការចូលរួមយ៉ាងសកម្មជាអន្តរជាតិដើម្បីអភិវឌ្ឍភាពយន្តកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម