ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យគ្រប់បុគ្គលទាំងឡាយដែលបានកែច្នៃ ដែលបានប្រើប្រាស់គ្រឿងលម្អកែច្នៃលម្អ ដោយយកគំរូតាមគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ និងដែលបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលម្អនេះ ត្រូវបញ្ឈប់ និងលុបចោលរូបភាពទាំងនេះជាបន្ទាន់។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃ និង ប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញមកព្រមានដូច្នេះ នារសៀលថ្ងៃទី៦ ខែឧសភា បន្ទាប់ពីកត់សម្គាល់ឃើញថា ថ្មីៗនេះ មានការប្រើប្រាស់ និងការបង្ហោះរូបភាពតាមបណ្តាញសង្គមអំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការរៀបចំអាពាហ៍ពិពាហ៍ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេសការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាមគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿង ឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ជាថ្មីថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជ សម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់។ ការកែច្នៃ ឬការច្នៃប្រឌិត ដោយយកតាមគំរូនេះ គឺជាកំហុសពុំអាចលើកលែងបាន នឹងត្រូវផ្តន្ទាទោសតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ណែនាំដល់គ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្ត បន្តពង្រឹងសកម្មភាពណែនាំដោយផ្ទាល់ដល់គ្រប់សិល្បករ សិល្បការិនី អាជីវករពាក់ព័ន្ធ អ្នកប្រកបមុខរបរសំអាងការ សិប្បកម្មកែច្នៃគ្រឿងអលង្ការ ហាងថតរូប និងអ្នកប្រកបមុខរបរនិងអាជីពផ្សេងទៀតពាក់ព័ន្ធនឹងពិធីរៀបអាពាហ៍ពិពាហ៍បញ្ឈប់ជាបន្ទាន់ និងចៀសវាងការបន្តប្រើប្រាស់គ្រឿងកែច្នៃតាមគំរូគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ។
គ្រឿងឥស្សរិយយស «ព្រះរាជមហាកណ្ឋាភណ្ឌ គ្រងរាជសម្បត្តិ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី» ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ថ្វាយព្រះមហាក្សត្រ ក្នុងព្រះរាជវរោកាសគម្រប់២០ឆ្នាំនៃការយាងសោយព្រះបរមសិរីរាជសម្បត្តិ(២០០៤-២០២៤) យោងព្រះរាជគុណូប្បការៈដ៏ឧត្ដុង្គឧត្ដមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


