Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​មាន​វិធាន​ការ​លើ​​អ្នក​ផលិត​មាតិកា​អនាធិបតេយ្យ​លើ​បណ្ដាញ​សង្គម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​មាន​វិធាន​ការ​បច្ចេក​ទេស​ និង​វិធាន​ការ​អប់រំ​ស៊ី​ជម្រៅ​ដើម្បី​ទប់ស្កាត់​នូវ​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម ពិសេស​អ្នក​ផលិត​មាតិកា​អនាធិបតេយ្យ​លើ​បណ្ដាញ​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ​គឺ​ក្នុង​ពេល​ដែល​សម្ដេច​ធិបតី ដឹក​នាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ម្សិលមិញ​ដោយ​បាន​ណែ​នាំ​ ក្រសួង​ស្ថាប័នពាក់ព័ន្ទ ជា​ពិសេស​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​វប្បធម៌​ត្រូវ​ជំរុញ​ដោះស្រាយ​បញ្ហា​នេះ​។

​​​​​សម្ដេច​ក៏​បាន​ណែ​នាំ​ឱ្យ​មាន​ការ​ទទួល​យក​ការណ៍​រាយ​ការណ៍​ពី​ពលរដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​​សីលធម៌​សង្គម​នេះ​​ផងដែរ។


រយៈ​ចុង​ក្រោយ​នេះ​សកម្មភាព​ថត​បង្ហោះ​បង្ហាញ​ភាព​ស៊ិចស៊ី​ សកម្មភាព​ស្រើបស្រាល ការ​ជេរ​ប្រទេច​​ ការ​ប្រើប្រាស់​ភាសា​អាសអាភាស​ជា​ច្រើន​បាន​កើត​ឡើង​លើ​បណ្ដាញ​សង្គម​ហាក់​ដូច​គ្នា​ការ​គ្រប់គ្រង​បើ​ទោះ​បី​កន្លង​ទៅ​ក្រសួង​អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ណែ​នាំ​ជា​បន្តបន្ទាប់​ក៏​ដោយ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម