ព័ត៌មានជាតិ
ជប៉ុន ចិន UN និងដៃគូអភិវឌ្ឍប្រកាសជាផ្លូវការជួយពលរដ្ឋកម្ពុជារងគ្រោះតំបន់ព្រំដែន និងសង់ផ្ទះសម្បែង
បណ្តាដៃគូអភិវឌ្ឍ រួមទាំងប្រទេសជប៉ុន ចិន និងអង្គការសហប្រជាជាតិ ប្រកាសជាផ្លូវការផ្តល់ការគាំទ្រជួយដល់ប្រជាពលរដ្ឋកម្ពុជានៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយសារសង្គ្រាម និងរៀបចំឱ្យមានដំណើរការឡើងវិញនូវតំបន់មួយចំនួនរួមមាន អគារសុខាភិបាល និងសាលារៀនជាដើម។

ការប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA) ស្តីពី“កិច្ចប្រឹងប្រែងរួមគ្នានៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម” ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥។ នេះបើតាមលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ថ្លែងប្រាប់ក្រុមសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ។

តាមរយៈកិច្ចប្រជុំទ្រង់ទ្រាយធំដែលមានដៃគូជាតិ អន្តរជាតិ និងតំណាងស្ថានទូតចូលរួមយ៉ាងច្រើននេះ នៅចំពោះមុខអង្គវេទិកា លោក លី ធុជ បានលើកឡើងពីផលប៉ះពាល់ដោយធ្ងន់ធ្ងរកើតឡើងដោយសារសង្គ្រាម ៥ថ្ងៃ រវាងកម្ពុជា និងថៃ ដោយមានប្រជាជនកម្ពុជាប្រមាណ ១ សែន ៣ម៉ឺននាក់ បានភៀសខ្លួនចាកចេញពីលំនៅឋានទៅរកតំបន់សុវត្ថិភាព ចាកចេញពីផ្ទះសម្បែង ចោលគោ ក្របី និងទ្រព្យសម្បត្តិ។ ឆ្លៀតក្នុងឱកាសនេះ លោកបានប្រាប់ទៅកាន់បណ្តាប្រទេសដែលបានចូលរួម និងរាយការណ៍ជូនពីការប៉ះពាល់លើអង្គការ សាលារៀនផ្សេងៗ មណ្ឌលសុខភាព ផ្លូវថ្នល់ ជាពិសេសព្រលឹងជាតិគឺប្រាសាទព្រះវិហារ និងវត្តអារាមដែលត្រូវបានរងការទម្លាក់គ្រាំបែក ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា៖«ចំពោះការងារទៅមុខទៀត សូមអរគុណដល់បណ្តាលប្រទេសមិត្តមួយចំនួន ដែលបានប្រកាសជាផ្លូវការមានជប៉ុន ចិន និងអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនបានផ្តល់ការគាំទ្រជួយដល់ការប្រជាពលរដ្ឋនៅតំបន់ព្រំដែន ធ្វើផ្ទះសម្បែង និងរៀបចំឱ្យមានដំណើរការឡើងវិញនូវតំបន់មួយចំនួន អគារសុខាភិបាល និងសាលារៀនជាដើម»។

លើសពីនេះ អាជ្ញាធរមីន ក៏មានគម្រោងជួសជុលផ្លូរជាប្រចាំនៅតំបន់ព្រំដែនមួយចំនួនដែលរងការខូចខាត ដើម្បីឱ្យអ្នកភូមិរស់នៅក្បែរព្រំដែនតំបន់ប្រឈម ងាយស្រួលធ្វើដំណើរស្វែងរកទីទួលសុវត្ថិភាពបានលឿន។ លោកថ្លែងថា៖«ការធ្វើដំណើរពីភូមិទៅតំបន់សុវត្ថិភាពត្រូវតែមានផ្លូវដែលជួសជុលជាប្រចាំ ធ្វើដំណើរដោយងាយស្រួលរកតំបន់សុវត្ថិភាព និងការផ្តល់សញ្ញាជាមុនដើម្បីជម្រាបគាត់មុនឱ្យភៀសខ្លួន ចៀសវាងគ្រោះថ្នាក់ដល់អាវុជីវិតនេះជាអ្វីដែលយើងបានគិតគូរវែងឆ្ងាយទៅមុខ»។

គួរជម្រាបថា កិច្ចប្រជុំរបស់ TWG-MA នឹងបម្រើជាវេទិកាសម្រាប់ការសន្ទនា ការដោះស្រាយបញ្ហាអន្តរវិស័យ និងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់សុវត្ថិភាព និងភាពធន់នៃប្រជាជនដែលងាយរងគ្រោះ។ កិច្ចប្រជុំរបស់ TWG-MA នេះដើម្បីសម្រេចបាននូវគោលបំណងសំខាន់ៗមួយចំនួន រួមទាំងការបង្ហាញសមិទ្ធផលរួម បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ដែលទទួលបានពីការអនុវត្ត យុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ រួមជាមួយនិងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


