ព័ត៌មានជាតិ
សាលារៀនជិត៦០០កន្លែង និងមូលដ្ឋានសុខាភិបាលជាង៣៤កន្លែងនៅបន្តបិទទ្វារ
សាលារៀនប្រមាណជិត៦០០កន្លែង និងមូលដ្ឋានសុខាភិបាលជាង៣០កន្លែងនៅក្នុងខេត្តចំនួន៤ នៅបន្តបិទទ្វារនៅឡើយបើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទិ២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្នុងចំណោមសាលារៀនបិទទ្វារជិត៦០០សាលាក្នុងនោះនៅខេត្តខេត្តបន្ទាយមានជ័យ មានសាលារៀន៣២១ (សាលារដ្ឋ២៣៧ និងឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៧ បន្តបិទផ្អាក ខណៈសាលារៀន៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៥ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការឡើងវិញ។ ខេត្ត ព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។ ខេត្តឧត្តរមានជ័យ មានសាលារៀន២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន ៤៨ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៦ និងប៉ុស្តិ៍ នគរបាលរដ្ឋបាល២៣ បានដំណើរការឡើងវិញ។ ចំពោះ ខេត្តកោះកុង មានសាលារៀន៦២ បានបើកដំណើរការ ឡើងវិញ ក្នុងចំណោមសាលារៀន៦៦ ដែលបានបិទផ្អាក។

គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់រសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ការខូចខាតទ្រព្យសម្បត្តិឯកជនសរុប រួមមាន ផ្ទះ២៧៧ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន១២ មណ្ឌលសុខភាព ២ សំណង់អគារ១៧ វត្តអារាម៥ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។

បើតាមក្រសួងមហាផ្ទៃដដែលមានជនភៀសសឹក ៥.១៩២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ៥១២.២៦៣នាក់ ក្នុងនោះស្ត្រី ២៦៧.០៦៣នាក់ និងកុមារ១៦១.៩៨៩នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


