ព័ត៌មានជាតិ
ពលរដ្ឋរស់នៅអមសងខាងផ្លូវ២១៨ ទទួលបានការស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជាង៤០០ម៉ែត្រ
រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ស្ថាបនាដាក់លូថ្មី មួយខ្សែឡើងវិញ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រួលការរស់នៅដែលជួបទុកលំបាកកន្លងមក។ កំណាត់ផ្លូវលេខ២១៨ ប្រវែង ៤៨០ម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក អាជ្ញាធរកំពុងមានការផ្លាស់ប្តូរ ប្រព័ន្ធលូមួយខ្សែ ដើម្បីសម្រួលទៅដល់ប្រព័ន្ធលំហូរទឹក កុំអោយលិចលង់ នារដូវធ្លាក់ភ្លៀងខាងមុខ។


លោកស្រី ជីង ពលរដ្ឋរស់នៅចំណុចផ្លូវលេខ២១៨ ខាងលើប្រាប់អោយដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៦មក ប្រព័ន្ធលូតំបន់នេះ មានការហូរយឺតខ្លាំងទៅៗ ដោយសារតែប្រព័ន្ធលូចាស់ ទើបបង្កការលំបាកដល់ ពួកគាត់ជាប្រជាពលរដ្ឋ។ ពលរដ្ឋបន្តថា មិនថាទឹកប្រើប្រាស់រួចក្នុងផ្ទះផងដែរ ទម្រាំតែហូរទៅអស់រាងយូរគួរសមដែរ។


លោក រ័ក្ស ជាពលរដ្ឋនៅតំបន់នោះក៏បានបញ្ជាក់ថា សូមអរគុណអាជ្ញាធរ ក្រោយមានការស្នើសុំពីពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរបានដាក់គ្រឿងចក្រកាយ លូចាស់ ដាក់លូថ្មីជូនពួកគាត់ ក្រោយប្រព័ន្ធលូចាស់ មានការកកស្ទះ នឹងចំណុចខ្លះទៀតរងខូចខាត ដើម្បីសម្រួលទុកលំបាក។


ពាក់ព័ន្ធការអភិវឌ្ឍន៍នេះ លោក នៅ ភក្តី ចៅសង្កាត់រងទី១ បានបញ្ជាក់អោយដឹងថា ចំពោះការដ្ឋានកំពុងដំណើរការដាក់ប្រព័ន្ធលូនេះ គឺជាកញ្ចប់ថវិកាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៥ នៅសេសសល់ ដោយខាងសង្កាត់យកមកធ្វើបង្ហើយជូនប្រជាពលរដ្ឋ អោយទទួលបាននូវភាពងាយស្រួលរស់នៅឡើងវិញ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


