Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះបូមស្តារបាញ់ទឹកលាងសម្អាតប្រព័ន្ធលូ នៅភូមិអូរដឹម

បានផុស

នៅ

នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ ព្រមទាំងក្រុមការងារ សហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ ចុះបូមលូលើផ្លូវលេខ ៣៤ កា ភូមិអូរដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន បានឲ្យដឹងថា ដោយមានការចង្ហុលបង្ហាញពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សាំង ពិសេដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើយ៉ាងណាកុំឲ្យមានការជន់លិចក្នុងមូលដ្ឋាន សម្រួលប្រព័ន្ធលូហូរស្រួល ទើបលោកដឹកនាំក្រុមការងារ ចុះពិនិត្យតាមបណ្តាភូមិក្នុងមូលដ្ឋាន និង សហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ចុះបូមស្តារ និង បាញ់ទឹកលាងសម្អាតក្នុងប្រព័ន្ធលូ កាយភក់ជ្រាំ សម្រួលចរន្តទឹកហូរបានលឿនជាងមុន។

លោកចៅសង្កាត់ តំណាងឲ្យរដ្ឋបាលទាំងមូល សូមថ្លែងអំណរគុណដល់ លោក ឃួង ស្រេង និង លោក សាំង ពិសិដ្ឋ ដែលបានផ្តល់រថយន្តចំនួន ១ គ្រឿង សម្រាប់បូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម