ព័ត៌មានជាតិ
ក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានទទួលវត្ថុបុរាណខ្មែរពីបរទេសសរុបចំនួន ១ ១៥៨ មុខ
កម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលវត្ថុបុរាណខ្មែរពីបរទេសសរុបចំនួន ១ ១៥៨ មុខ ក្នុងនោះពីស្ថាប័ននានាចំនួន ៤០ និងពីបុគ្គលចំនួន ១ ១១៨ (គិតពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥)។ នេះបើតាមរបាយការណ៍របស់ក្រសួងវប្បធម៌ ស្តីពីវឌ្ឍនភាពការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ចុះថ្ងៃទី ០៤ ខែកុម្ភៈ។

ការសម្រេចបានសមិទ្ធផលដ៏ធំធេងក្នុងការទាមទារវត្ថុបុរាណខ្មែរត្រឡប់មកវិញ បន្ទាប់ពីកម្ពុជាតាមរយៈក្រសួងវប្បធម៌ សហការជាមួយដៃគូអន្តរជាតិ ចចារជាមួយសារមន្ទីរអន្តរជាតិ ក៏ដូចជាបុគ្គលឯកជនដែលកាន់កាប់វត្ថុបុរាណទាំងនោះ។ នេះគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។

នៅក្នុងសេចក្តីជូនដំណឹងស្តីពី ការទទួលវត្ថុបុរាណខ្មែរពីសារមន្ទីរមួយនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តនិងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការស្តារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា។ លោកស្រីបញ្ជាក់ថា៖«កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ»។

តាមគម្រោង វត្ថុបុរាណខ្មែរជាច្រើនទៀតនឹងបន្តធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីសារមន្ទីរនៅក្រៅប្រទេសបានមានសម្រេចប្រគល់ជូនវិញ រង់តែចាំពេលវេលានៃការដឹកជញ្ជូនប៉ុណ្ណោះ។ ជាក់ស្តែង សារមន្ទីរសិល្បៈ អាស៊ីសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ ២០២៥ បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមកកម្ពុជាវិញ ដែលវត្ថុបុរាណទាំងនោះត្រូវបានលួចចេញពីកម្ពុជាអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២៤ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


