ព័ត៌មានជាតិ
ការដង្ហែតុក្កតាយក្សឆ្នាំ២០២៦ នឹងលេចរូបរាងនៅក្រុងសៀមរាប នៅថ្ងៃទី២១ខែកុម្ភៈ
សៀមរាប ៖ តុក្កតាយក្សចំនួន ៨ប្រភេទផ្សេងគ្នា នឹងត្រូវបានចេញរូបរាងជាថ្មី នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ក្រោមប្រធានបទ “សត្វព្រៃកម្ពុជា” ដែលមានកុមារជាង ៦០០នាក់ មកចូលរួមដំឡើង តុបតែង ក្នុងគោលបំណងទាក់ទាញទេសចរ ចូលរួមលើកស្ទួយនូវវិស័យសិល្បៈសូន្យរូប វប្បធម៌ បរិស្ថាន និងធម្មជាតិ ជាពិសេសជួយដល់កុមារ ឱ្យចេះធ្វើការជាក្រុម ឱ្យពួកគេយល់កាន់តែច្បាស់ពីតម្លៃសិល្បៈវប្បធម៌ និងបរិស្ថានទូទៅជុំវិញខ្លួនជាដើម។

លោក អ៊ុន សាវ៉ាន់ អ្នកចាត់ការទូទៅ ក្នុងគម្រោងព្រឹត្តិការណ៍យក្ស បានឱ្យដឹងថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សិល្បៈកុមារធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានបង្កដំឡើងដោយក្មេងៗរាប់រយនាក់ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈវត្ថុធាតុដើមចំបងមួយចំនួន ដូចជាវល្លិរពាក់ ត្រូវបានបញ្ជាទិញពីអ្នកស្រុកភូមិ ដែលបានជួយបង្កើនប្រាក់ចំណូលជូនពួកគាត់បានមួយផ្នែកផងដែរ។

លោក អ៊ុន សាវ៉ាន់ បានបន្តថា គម្រោងតុក្កតាយក្សពិតជាមានសារៈសំខាន់ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សិល្បៈវប្បធម៌ខ្មែរ អនាម័យ បរិស្ថាន និងធម្មជាតិ ជាពិសេសជួយឱ្យកុមារបានយល់ដឹង និងបង្ហាញពីសាមគ្គីភាពរបស់កុមារក្នុងការប្ដេជ្ញាចិត្តធ្វើកិច្ចអ្វីមួយឱ្យសម្រេចជោគជ័យ ដោយហេតុថា គម្រោងតុក្កតាយក្ស ក្រៅពីការដំឡើងដោយក្រុមសិល្បករស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំក៏មានកុមាររាប់រយនាក់មកពីសាលារៀនរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលបានច្រើនដំឡើងយ៉ាងច្រើនកុះករ។

គួររម្លឹកផងដែរថា នៅឆ្នាំ២០២៦នេះ គឺជាលើកទី១៦ ដែលព្រឹត្តិការណ៍ក្បួនដង្ហែតុក្កតាយក្ស ត្រូវបានរៀបចំឡើងក្នុងក្រុងសៀមរាប ហើយឆ្នាំនេះរៀបចំឡើង ដើម្បីអបអរសាទរសត្វព្រៃដ៏អស្ចារ្យ របស់កម្ពុជា ចាប់ពីប្រភេទសត្វល្បីៗ រហូតដល់សត្វកម្រ និងជិតផុតពូជ ខណៈរូបតុក្កតាយក្សនៅឆ្នាំនេះ ហាក់មានលក្ខណៈប្លែក និងធំជាងឆ្នាំមុនៗ ដោយក្រុមអ្នកសិល្បករ កំពុងមមាញឹកដំឡើងរូបតុក្កតាយក្ស តំណាងឱ្យសត្វចំនួន៨ សុទ្ធសឹងជាប្រភេទសត្វកម្រៗ ជិតផុតពូជ និងទើបរកឃើញថ្មីៗ ជាពិសេស សត្វព្រាបស តំណាងឱ្យសន្តិភាព ដែលសត្វព្រាបស នឹងជាក្បួនដង្ហែនាំមុខក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនាពេលខាងមុខ៕
ដោយ ៖ ជុន កុសល


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


