ព័ត៌មានជាតិ
កងទ័ពត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដំណើរការចាក់វ៉ាក់សាំងឲ្យពលរដ្ឋនៅតំបន់ក្រហម
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា កម្លាំងកងទ័ពបានបែងចែកផែនការត្រៀមរៀបចំលក្ខណៈរួចរាល់ហើយ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ថិនៅតំបន់ក្រហម តាមការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចទៀ បាញ់ ថ្លែងថា “គោលការណ៍នេះ គឺជាភាពត្រឹមត្រូវបំផុត ដែលយើង ដាក់ឱ្យដាច់នៅកន្លែងមួយចំនួនចំនួន ដែលមានហានិភ័យខ្ពស់ ហ្នឹងគឺជាភាពត្រឹមត្រូវបំផុត”។

សម្តេច ទៀ បាញ់បន្តថា ការប្រគល់ភារកិច្ចឱ្យរៀបចំនេះ ក្រុមវេជ្ជបណ្ឌិតកងពលង៧០មានបទពិសោធន៍ ហើយយើងរៀបចំទៅចាក់នៅតំបន់ក្រហមនោះតែម្តង។
តែទោះជាយ៉ាងណា សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា មកដល់ ពេលនេះ ហាក់ដូចជាមានបញ្ហាបន្តិច ដោយសារវ៉ាក់សាំងដែលមានទាំងប៉ុន្មានគណៈកម្មការចំពោះកិច្ចបានចែករំលែកទៅទាំង១៤ខណ្ឌ និងក្រុងតាខ្មៅខេត្តកណ្ដាលជាដើម ដូច្នេះបើចែកទាំងអស់បែបនេះវានឹងមិនប្រព្រឹត្តទៅតាមអ្វីដែលយើងចង់បាននោះទេ ជាពិសេសតំបន់ដែលមានហានិភ័យខ្ពស់ ឬតំបន់ក្រហម នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមាន ជ័យ ដែលមានរោងចក្រ និងមានកម្មកររហូតដល់ជាង៤០ ម៉ឺននាក់ ដែលគួរតែត្រូវវាយផ្ដាច់នៅទីនោះសិន ហើយនៅពេលវាក់សាំង មកដល់ជាបន្តបន្ទាប់ទៀត ចាំចែករំលែកទៅតំបន់ផ្សេងៗទៀត។

ជាមួយគ្នានោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសុំការអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន លើបញ្ហានេះ ដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ចង់ចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យអស់សិន ហើយប្រសិនបើចែករំលែកវ៉ាក់សាំងទៅតំបន់ផ្សេង បានត្រង់នេះបន្តិច ត្រង់នោះបន្តិច ហើយវ៉ាក់សាំងមកមិនទាន់គ្រប់ នាំឱ្យមានបញ្ហាដដែល ដូច្នេះចង់ឲ្យប្រមូលផ្ដុំចាក់នៅតំបន់ក្រហមនេះជាមុនសិន ប៉ុន្មានថ្ងៃនៃការចាប់ផ្ដើមនេះ គឺត្រូវចាក់ឲ្យបានច្រើនជាទីបំផុត នៅតំបន់ក្រហម ដែលការធ្វើបែបនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមានសង្ឃឹមច្រើន។
នៅយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយផ្តើមចេញពីតំបន់ ដោយយកសាំងស្រោចលើពួកគាត់តែម្តង សម្តេចបានបញ្ជាឲ្យប្រើកម្លាំងកងទ័ព ដើម្បីធ្វើសកម្មភាពចាក់វ៉ាក់សាំងនេះ៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


