ព័ត៌មានជាតិ
កសិករធ្វើស្ករត្នោតនៅស្រុកទឹកឈូ ស្នើឲ្យជួយគាំទ្រដើម្បីកុំឲ្យបាត់បង់
កសិករធ្វើស្ករត្នោតនៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានស្នើឲ្យពលរដ្ឋខ្មែរជួយគាំទ្រដើម្បីកំឲ្យបាត់បង់ ខណៈស្ករត្នោតដែលពួកគាត់ធ្វើមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ធ្វើចេញពីទឹកត្នោតធម្មជាតិពិតៗ។ ស្ករត្នោតធម្មជាតិដែលពួកគាត់ធ្វើបាន គឺលក់ក្នុងតម្លៃចន្លោះពី៨ពាន់ ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

លោក ឆាយ កប ជាប្រជាកសិកររស់នៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ប្រាប់ឱ្យដឹងថា ស្ករត្នោតរបស់លោកមានរស់ជាតិផ្អែមឈ្ងុយ ពណ៌សស្អាត តម្លៃចន្លោះពី៨ពាន់ ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ការធ្វើស្ករត្នោតពិបាកប្រឈមគ្រោះថ្នាក់ដល់ជីវិត បច្ចុប្បន្នអ្នកធ្វើស្ករត្នោតនៅសល់ប្រមាណ២០គ្រួសារប៉ុណ្ណោះ។ លោក ឆាយ កប ស្នើឲ្យប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធររួមគ្នាគាំទ្រស្ករត្នោតខ្មែរ ដើម្បីជួយជីវភាពកសិករ និងថែររក្សាប្រពៃណីផលិតស្ករត្នោតកុំឲ្យបាត់បង់។ បើតាមលោក ឆាយ កប លោកបានចាប់ផ្តើមចេះធ្វើស្ករត្នោតនៅឆ្នាំ២០១៨ គឺចេះតពីឪពុករបស់លោក ដែលបានឡើងត្នោតជាង៤០ឆ្នាំមកហើយ។

កសិករដែលមានបងប្អូនបង្កើត៧ នាក់ ស្រីបួន សុទ្ធជាអ្នកឡើងត្នោតរួបនោះ បានបញ្ជាក់ថា ជីវិតរបស់គ្រួសារគេរស់បានមកដល់ថ្ងៃនេះដោយសារតែដំណក់ទឹកត្នោតមួយតក់ៗ ចូលក្នុងបំពង់ដែលគាត់តែឡើងយកជារៀងរាល់ថ្ងៃ ដើម្បីយកមករម្ងាស់ធ្វើស្ករ។ របរឡើងត្នោតប្រឈមគ្រោះថ្នាក់ដល់ជីវិត ទាមទារឲ្យលោកប្រុងប្រយ័ត្នខ្ពស់ ហើយមិនដែលហ៊ានទទួលទានគ្រឿងស្រវឹងទេគ្រោះថ្នាក់។

លោកបានបន្តថា ស្ករត្នោតរបស់លោកជាស្ករធម្មជាតិសុទ្ធសាធ រស់ជាតិផ្អែមឈ្ងុយ ពណ៌សស្អាត និងមានអ្នកគាំទ្រទិញយកទៅប្រើប្រាស់ច្រើន ខណៈដែលតម្លៃក៏បានសមរម្យ លោកក៏ថ្លែងអំណរគុណ និងសូមឲ្យជួយបន្តគាំទ្របន្តទៀត។

មន្ត្រីបច្ចេកទេសកសិកម្មឃុំកណ្តោល លោក នៅ វ៉ាន់ឌី បានប្រាប់ឲ្យដឹងថា ក្នុងឃុំមានអ្នកភូមិអន្លង់គគី ប្រមាណ២០គ្រួសារនៅធ្វើស្ករត្នោតមានគុណភាព និងទីផ្សារស្ករត្នោតនៅក្នុងភូមិគគីបានល្អប្រសើរ ទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ និងអ្នកទទួលទាន។ តែទោះជាយ៉ាងណាក៏ដោយ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់របស់លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ រូបលោកសហការជាមួយអាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធ នឹងជួយធ្វើយ៉ាងណាឲ្យស្ករត្នោតរបស់កសិករកាន់តែមានអនាម័យ គុណភាព និងលក់បានតម្លៃខ្ពស់។

បើតាមការបញ្ជាក់ កាលពីមុនអ្នកភូមិអន្លង់គគីស្ទើរទាំងអស់ប្រកបមុខរបរឡើងត្នោត ក្រោយពេលរដូវច្រូតកាត់រួច។ ចំពោះអ្នកអត់មានដើមត្នោតច្រើន ត្រូវជួលត្នោតគេមួយដើមឈ្នួលជាស្ករ៣គីឡូក្រាម ក្នុងមួយឆ្នាំ។ ដើមត្នោតកាន់តែខ្ពស់ កាន់តែមានទឹកច្រើន ខណៈដែលទឹកត្នោតចេញពីផ្ការត្នោតញី ថ្លា និងផ្អែមជាងទឹកត្នោតចេញពីផ្កាត្នោតឈ្មោល៕
អត្ថបទ៖ សឹង រ៉ាត់





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


