ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ កិច្ចខិតខំប្រឹងប្រែងខ្លួនឯង គឺជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែលេចធ្លោក្នុងសង្គម
«រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់យ៉ាងដល់យុវជន រាប់តាំងពីគោលនយោបាយល្អ សាលារៀនល្អ និងសម្បូរបែប គ្រូបង្រៀនក៏មានសមត្ថភាព ខណៈដែលសម្ភារៈសិក្សាក៏មិនខ្វះ។

ទោះយ៉ាងណា មានតែកិច្ចខិតខំប្រឹងប្រែងខ្លួនឯងទេដែលជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែ លេចធ្លោក្នុងសង្គម និងមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត»។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។

ដើម្បីក្លាយជាមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល លោក ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យលើសពីចេះដូចសុភាសិតបូរាណពោលថា «ចេះដប់មិនស្មើប្រសប់មួយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា នៅពេលក្លាយខ្លួនជាមនុស្សពូកែ ប៉ិនប្រសប់ប្រកបដោយទេពកោសល្យលេចធ្លោ ការងារល្អៗជាច្រើននៅរង់ចាំក្មួយៗនាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានរំលេចជូននិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យអំពីធាតុសំខាន់ៗនៃមូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បានគឺ ត្រូវមានចំណេះជំនាញពិតប្រាកដយ៉ាងតិចមួយក្នុងជីវិត មានសមត្ថភាពសម្របសម្រួលនិងចុះសម្រុងដែលហៅថា ជំនាញទន់ មានសីលធម៌ល្អ សុខភាពល្អ និងមានមនសិកាស្នេហាជាតិពិតប្រាកដ។

បាឋកថានេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជិត ៣០០ នាក់។

បាឋកថានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕














-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


