Connect with us

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកោះកុង ក្រើនរម្លឹកដល់ម្ចាស់ទីតាំងជួលទាំងឡាយ កុំពាក់ពន្ធ័នឹង Scam Online

បានផុស

នៅ

ស្នងការនគរបាលខេត្តកោះកុង បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ដល់ពលរដ្ឋ និងម្ចាស់ទីតាំងស្នាក់នៅទាំងអស់ កុំពាក់ពន្ធ័នឹងការជួលទីតាំងស្នាក់នៅឱ្យជនបរទេសដែលប្រព្រឹត្ត Scam Online។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានចេញសារក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះជួល រីស៊ត និងសណ្ឋាគារទាំងអស់ថា ការជួលទីតាំងស្នាក់នៅឱ្យជនបរទេសទាំងអស់ ត្រូវត្រួតពិនិត្យរាល់លិខិតឆ្លងដែនទាំងអស់ នៃជនបរទេសដែលមានបំណងជួលសម្រាប់ស្នាក់នៅ ហើយត្រូវរាយការណ៍មកអាជ្ញារធរដែលគ្រប់គ្រងនៅក្នុងឃុំសង្កាត់ នៃទីតាំងអាគារ និងហាមឃាត់ជាដាច់ខាតពាក់ពន្ធ័ទៅនឹង Scam Online។

លោកស្នងនគរបាលខេត្តកោះកុង គូសបញ្ជាក់ទៀតថា ក្នុងករណី ម្ចាស់ទីតាំងខាងលើ ជួលឱ្យជនបរទេសស្នាក់នៅ ហើយសមត្ថកិច្ចត្រួតពិនិត្យឃើញថា ជនបរទេសដែលស្នាក់នៅគ្មានលិខិតឆ្លងដែន នោះម្ចាស់ទីតាំងត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀលក្នុងម្នាក់ ហើយប្រសិនបើម្ចាស់ទីតាំងពាក់ពន្ធ័ទៅនឹង Scam Online ទៀតនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់បន្ថែមទៀត។


គួរកត់សម្គាល់ដែរថា កន្លងទៅអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុង ធ្លាប់ចុះពិនិត្យបង្រ្កាបទីតាំងចំនួន៣ ដែលសង្ស័យថាមានសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់។ ពោលគឺទី១ តំបន់សាគរ ទី២ មូលដ្ឋាន ឃុំព្រែកខ្សាច់ និងទី៣តំបន់ចាំយាម ស្រុកមណ្ឌលសីមា ជាទីតាំងពិនិត្យបង្រ្កាបបោសសម្អាត និងបិទសៀលតាមអគារដែលបង្រ្កាបបានចប់ត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦​ បានបង្ហាញដែរថា ទីតាំងរស់នៅប្រមូលផ្តុំជុំវិញតំបន់ធំៗទាំងបី និងតាមបណ្តា្កកោះមួយចំនួនកំពុងត្រួតពិនិត្យតាមដានអនុវត្តតាមអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាលពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។


ក្នុងនាមលោកស្រី ជាប្រធានគណៈបញ្ជាការឯកភាពខេត្តកោះកុង នឹងបង្កើនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ៕

អត្ថបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម