ព័ត៌មានជាតិ
លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង អរគុណចំពោះទឹកចិត្តសប្បុរសជនជួយអាវុធហត្ថពេល lockdowns
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងនូវអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភស្បៀង សម្ភារៈប្រើប្រាស់ និង ឱសថជួយដល់កម្លាំងអាវុធហត្ថរាជធានីក្នុងពេល lockdowns។

លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងបែបនេះ ខណៈទទួលឱសថបុរាណចិនជាង ៥ ពាន់ប្រអប់ ពី លោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយកក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក នាំយកមកប្រគល់ជូនអាវុធហត្ថ ដើម្បីប្រើប្រាស់ក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ឱសថបុរាណចិនដ៏ល្បីល្បាញ និងពេញនិយមមួយប្រភេទដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញយកប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្ដាសាយ ក្តៅខ្លួន ឈឺក្បាល ឈឺ.ក និង ក្អក ដល់កងកម្លាំងរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព និងបន្តចែកចាយទៅដល់ប្រជាពលរដ្ឋជាច្រើនក្នុងរយៈកាលកន្លងមករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់អ្នកជំងឺកូវីដ-១៩ ស្រាល និងមធ្យម ដែលមានអាការដូចរៀបរាប់ខាងលើ យកទៅប្រើប្រាស់ ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធភាពផងដែរ។

ក្រោយមក ឱសថមួយនេះ ក៏ត្រូវបានក្រសួងសុខាភិបាលកម្ពុជាចេញវិញ្ញាបនបត្របញ្ជីកា បើកផ្លូវឲ្យចរាចរលើទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១។
ដោយមើលឃើញពីតម្រូវការ និងប្រសិទ្ធភាព នៃឱសថ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់រួចមក កាលពីរសៀលថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១ លោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក បាននាំយកឱសថបុរាណចិន Lianhua Qingwen នេះ ចំនួន ៥២០០ ប្រអប់ បូកថវិកាចំនួន ១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារ) មកប្រគល់ជូន លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ក្នុងអង្គភាព ក៏ដូចជាប្រើប្រាស់ជាក់ស្តែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសទទួលយកឱសថបុរាណចិននោះផងដែរ ក្រុមការងារតំណាងឲ្យលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក យ៉ាំ ស៊ីងម៉ៅ ដែលមានចិត្តសប្បុរស ឧបត្ថម្ភឱសថបុរាណចិន Lianhua Qingwen និង ថវិកា ដល់អាវុធហត្ថរាជធានីភ្នំពេញ ដែលការឧបត្ថម្ភនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


