សន្តិសុខសង្គម
អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ១ នាក់ កាប់ជនរងគ្រោះរបួសដៃ
ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ ចាប់ភ្លាមៗ ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសដៃ។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចបណ្ដោយផ្លូវលេខ ៨៥ បេតេ ក្នុងភូមិត្នោតជ្រំ ១ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ សុមានិត ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៨ តាមផ្លូវ ៨៩ បេតេ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមិត្តភ័ក្ដិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានមកផឹកស៊ីជាមួយគាត់ នៅក្បែរផ្ទះរបស់ជនបង្ក តាំងពីយប់រហូតដល់មេឃភ្លឺ និងឈ្លោះប្រកែកគ្នាជាមួយអ្នកផ្ទះរបស់ជនសង្ស័យផងដែរ។ លុះមកដល់ព្រឹកឡើង ម៉ោងកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្ដិ ចំនួន ២ នាក់ទៀត កំពុងតែអង្គុយផឹកនៅមុខផ្ទះ មិនដឹងជាជនសង្ស័យមានបញ្ហាអ្វីនោះទេ បានរត់ចេញពីក្នុងផ្ទះ រួចរកហក់វាយជនរងគ្រោះ ទើបធ្វើឲ្យជនរងគ្រោះយកកៅអីបម្រុងវាយត្រឡប់ទៅវិញ។ ភ្លាមៗ ជនសង្ស័យបានរត់ទៅយកដាវដែលទុកខាងក្នុងផ្ទះធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឲ្យត្រូវរបួស ក.ដៃ ហើយបានរត់ចូលក្នុងផ្ទះបាត់។ បន្ទាប់ពីរបួសភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រោយកើតហេតុ អាវុធហត្ថខណ្ឌមានជ័យ បានចុះមកដល់ទីតាំងផ្ទះជនសង្ស័យ ឡោមព័ទ្ធ និងចាប់នាំខ្លួនទៅសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


