សន្តិសុខសង្គម
មន្រ្តីអាវុធហត្ថជាស្រ្តី មានស្នាដៃការងារខ្ពស់ក្នុងរួមចំណែកជួយការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បង្ហាញថា មន្ត្រីកងរាជអាវុធហត្ថជាស្រ្តី មានស្នាដៃបំពេញការការពារសន្តិសុខសណ្តាប់ធ្នាប់យ៉ាងច្រើន ប្រកបដោយឥស្សរភាព សមត្ថភាព ឧត្តមភាព និងការអភិវឌ្ឍន៍ជូនសង្គមជាតិ។

ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានលើកសរសើរគុណបំណាច់របស់មន្រ្តីអាវុធហត្ថជានារី ដែលបានពុះពាគ្រប់ឧបសគ្គបម្រើអង្គភាព និងសង្គមជាតិ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្តទៀតថា ដើម្បីតបនឹងការខិតខំប្រឹងប្រែងរបស់អាវុធហត្ថនារី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់លើកទឹកចិត្តតាមរយៈការប្រគល់តែងតាំងមុខតំណែងតំឡើងឋានន្តរសិក្ក និងជូនបណ្ណសរសើរ និងរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នេះឡើង។

លោក តាំង ឈុនស្រេង ក៏បានស្នើដល់នាយទាហាន នាយទាហានរង ទាំងអស់ត្រូវមានសាមគ្គីភាព រក្សាការពារអ្នកចាស់ បណ្តុះបណ្តាលអ្នកថ្មីដែលជាអ្នកបន្តវេន ដោយប្រឹងប្រែងរៀនសូត្រ បង្កើនចំណេះដឹង ដើម្បីឱ្យការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទទួលបាននូវប្រសិទ្ធខ្ពស់ឱ្យសាកសមនឹងការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំខាងលើ។ គ្រប់កងរាជអាវុធហត្ថ ត្រូវបន្តប្រកាន់ភ្ជាប់ និងប្រតិបត្តិអោយបានត្រឹមត្រូវនូវសុវីធម៌ សីលធម៌ គុណធម៌ ប្រកបដោយការគោរពឱ្យតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ គោរពរៀមច្បង ការពាររាជរដ្ឋាភិបាលស្របច្បាប់ បម្រើពលរដ្ឋ ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

តំណាងកងរាជអាវុធហត្ថជានារី អ្នកស្រីអនុសេនីយ៍ឯក បូ វុដ្ឋា នាយលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រកងរាជអាវុធហត្ថខេត្តកោះកុង បានថ្លែងរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ថា ពួកគាត់ពិតជាមានក្តីរីករាយដែលមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ នាពេលនេះ។

អ្នកស្រី បូ វុរដ្ឋា ក៏សូមប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់បំផុត។ កងរាជអាវុធហត្ថជានារី នឹងបន្តខិតខំបំពេញតួនាទីភារកិច្ចដោយគោរពច្បាប់ គោរពបទបញ្ជា គោរពព្រឹទ្ធាចារ្យ គោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ដោយពុំយកឋានៈតួនាទីរបស់ខ្លួនទៅប្រព្រឹត្តបទល្មើសផ្សេងៗជាដាច់ខាត។ ពិសេសបន្តរឹតចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងទំនាក់ទំនងជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋ៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


