ព័ត៌មានជាតិ
ក្រោយភ្លក់សម្លម្ជូរកង្កែប បុរសម្នាក់ស្រាប់តែឈ្លក់មានអាការៈអន្ទះអន្ទែងដាច់ខ្យល់ស្លាប់មួយរំពេច
នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បុរសម្នាក់បានភ្លក់សម្លម្ជូរកង្កែបហើយស្រាប់តែឈ្លក់មានអាការៈអន្ទះអន្ទែង អ្នកជិតខាងខិតខំជួយដែរតែមិនអាចជួយបានក៏ដាច់ខ្យល់ស្លាប់តែម្តង។ ហេតុការណ៍បានកើតឡើងនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះសាត រើ នភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះភួង រ៉ានអ យុ៤៨ឆ្នាំ គ្រួសារនេះរស់នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុបើតាមការរៀបរាប់បំភ្លឺរបស់ស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកកិច្ចថា គាត់និងប្តីរបស់គាត់នៅពេលល្ងាចបានរៀបចំហូបបាយក្នុងនោះមានសម្លម្ជូរកង្កែប១ចានក្រោយពីហូបហើយស្រាប់តែប្តីរបស់គាត់មានអាការៈអន្ទះអន្ទះអន្ទែង ពេលប្រពន្ធនិងអ្នកជិតខាងបានជួយរីត ធ្វើចលនាយ៉ាងខ្លាំងណាស់ដែរនិងខិតខំជួយសង្គ្រោះមិនអាចជួយបានប្តីរបស់គាត់បានដាប់ខ្យល់ស្លាប់ទៅដោយមិនអាចដឹកទៅនម្ទីរពេទ្យសង្គ្រោះបន្តបាន។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ផងដែរថាក្រោយពីទទួលបានព័ត៌មាន លោកបានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមាន សមាសភាព ១នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ២នគរបាលផ្នែកព្រហ្មទណ្ឌ៣នគរបាលប៉ុស្តិ៍ឈ្នួរមានជ័យ៤គ្រូពេទ្យមណ្ឌលសុខភាពឃុំឈ្នួរមានជ័យ៥លោកក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ៦លោកមេភូមិគោកត្រាច៧ប្រពន្ធកូនបង្កើតរបស់សព។
ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសពរួចមកពុំឃើញមានសញ្ញារឺស្នាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្ម ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបាននិយាយថា ការស្លាប់របស់ប្តីគាត់គឺដោយសារឈ្លក់នឹងទឹកសម្លម្ជូរកង្កែបទេ ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


