ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ប្រកាសផ្អាកប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩
គណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយជម្រាបជូនប្រធានគណៈកម្មាធិការគណបក្សរាជធានី-ខេត្ត ឲ្យផ្អាកការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ នេះបើយោងតាមលិខិតផ្លូវការរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញ។

ទិវាជាតិនៃការចងចាំ ឬទិវាចងកំហឹង ២០ ឧសភា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងនៅតាមរាជធានី ខេត្ត ផ្សេងៗ ដែលមានសារមន្ទីរប្រល័យពូជសាសន៍។ ចំណែកនៅភ្នពេញ ត្រូវបានរៀបចំធ្វើនៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុងខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ ជារៀងរាល់ឆ្នាំ។ ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣ លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ថ្ងៃទី២០ ឧសភា គឺជាការរំលឹកឡើងវិញ ដល់ការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ទន្ទឹមនឹងការលើកឡើងខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត។ សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ប្រជាពលរដ្ឋ ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនឡើង៕
ដោយ ៖ កោះកែវ






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


