ព័ត៌មានជាតិ
ខេត្តកណ្តាលសម្រេចបញ្ចប់ភូមិព្រែកក្តីជាតំបន់លឿងទុំ និងតំបន់លឿង
អាជ្ញាធរខេត្តកណ្តាលបានសម្រេចបញ្ចប់វិធានការរដ្ឋបាលផ្នែកខ្លះនៃភូមិសាស្ត្រភូមិព្រែក្តី ឃុំព្រែកតាទែន ស្រុកពញាឮជាតំបន់លឿងទុំនិងតំបន់លឿងទៀតហើយ បន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃចាប់ពីទី១៤រហូតដល់ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១រួចមក។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា បើទោះបីជាមានការបិទបញ្ចប់ភូមិសាស្ត្រ ភូមិព្រែក្តីជាតំបន់លឿងទុំ និងតំបន់លឿងក៏ពិតមែនប៉ុន្តែ រដ្ឋបាលស្រុកពញាឮត្រូវអនុវត្តការហាមឃាត់ជាដាច់ខាតនៅទីតាំងឬទីតាំងកន្លែងលក់ដូរដែលមានការសង្ស័យឬរកឃើញករណីឆ្លងរាលដាលនៃជំងឺកូវីដ ១៩ដើម្បីផ្ដល់កិច្ចអន្តរាគមន៍និងចាត់វិធានការឆ្លើយតបសំដៅទប់ស្កាត់និងកាត់ផ្ដាច់កុំឲ្យមានការចម្លងឆ្លងរាលដាលជំងឺកូវីដ ១៩ទៅទីតាំងឬកន្លែងផ្សេងទៀត។
បើទោះជាបានបញ្ចប់វិធានការរដ្ឋបាលភូមិព្រែក្តីឃុំព្រែកតាទែនស្រុកពញាឮក៏ដោយក៏អាជ្ញាធរខេត្តកណ្តាលបានបន្តដាក់ភូមិមួយចំនួនទៀតជាតំបន់ក្រហមនិងតំបន់លឿងទុំដូចជានៅភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២២ឧសភាដល់ថ្ងៃទី៤មិថុនា។ដាក់ផ្នែកខ្លះនៃភូមិព្រែករ័ត្ននិងភូមិពោធិបាននៃឃុំពោធិបានស្រុកកោះធំរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២១ឪសភាដល់ថ្ងៃទី៣មិថុនា។

ដាក់ភូមិចំនួន៤នៃឃុំបែកចាននិងភូមិចំនួន៤នៃឃុំបែបចានរួមមានភូមិស្វាយជុំ ភូមិ អណ្តូង ភូមិ ពងទឹកនិងភូមិត្នោតម្ពើមនិងភូមិ ព្រៃពពាល ឃុំពើកនៃស្រុកសអង្គស្នួលជាតំបន់លឿងទុំនិងតំបន់លឿងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ឧសភាខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ‑១៩ជាង២៧០០នាក់អ្នកជាសះស្បើយជិត២០០០នាក់និងអ្នកស្លាប់ចំនួន៧នាក់ អ្នកធ្វើចត្តាឡីស័កតាមមណ្ឌលជាង១០០នាក់ អ្នកធ្វើចត្តាឡីស័កតាមផ្ទះជាង១៣០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


