ព័ត៌មានជាតិ
ផ្ទះបណ្តែតទឹកនៅសង្កាត់ចាក់អង្រែក្រោមចំនួន១៧ស្ម័គ្រចិត្តរុះរើព្រមៗគ្នា
ភ្នំពេញ ៖ ពិតជាគួរឲ្យកោតសសើដល់បងប្អូនរស់នៅលើផ្ទះបណ្តែតទឹកស្ថិតនៅតាមបណ្តោយទន្លេបាសាក់ក្នុងមូលដ្ឋានសង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្ម័គ្រចិត្តរុះរើផ្ទះដោយខ្លួនឯងព្រមៗគ្នាតែម្តង។

យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងថា ចាប់តាំងពីថ្ងៃទី២ខែមិថុនា ខណៈដែលសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកទន្លេដែលសាងសង់ជាផ្ទះបែបអានាធិបតេយ្យដោយទុករយៈពេល១សប្ដាហ៍មក។

គឺនៅថ្ងៃទី១០ខែមិថុនានេះអ្នករស់នៅលើទឹកក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមបានស្មក្រ័ចិត្តរុះរើទាំងអស់គ្នាតែម្តង។ លោក ជា សុខៃ បានបញ្ជាក់ថា អ្នកសង់ផ្ទះលើទឹកស្នាក់នៅនេះមានចំនួន១៧ខ្នងផ្ទះស្មើនឹង១៧គ្រួសារ។ ហើយក្នុងចំនួន១៧គ្រួសារខាងលើនេះមានជនជាតិវៀតណាម១៦គ្រួសារចំណែកខ្មែរមានតែមួយគ្រួសារប៉ុណ្ណោះ។ ចំពោះការរុះរើវិញគឺនៅសល់តែក្តារក្រាលប៉ុណ្ណោះហើយយ៉ាងយូថ្ងៃស្អែកអាចរុះរើចេញអស់ហើយ។

ប៉ុន្តែទោះជារុះរើហើយក្តីក៏អាជ្ញាធរមិនមើលរំលងឡើយគឺតម្រូវឲ្យពួកគាត់ដឹកចេញមិនទុកឲ្យនៅជាគំនរឈើនៅក្បែមាត់ច្រាំងទន្លេដែលជាទីតាំងចាស់នោះឡើយ។

ចំពោះវិធានការណ៍ដ៏ក្តៅគគុកនេះធ្វើឲ្យប្រជាពលរដ្ឋលោកគាំទ្រខ្លាំងណាស់ព្រោះករឃើញអាជ្ញាធរកន្លងមកមានវិធានការណ៍ក្តៅដូចពេលបច្ចុប្បន្នសោះ៕
ដោយ ៖ នរា


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


